(ភ្នំពេញ)៖ បុរី គីមស័ង និងធានាគារអអេចប៊ី (ខេមបូឌា) នៅព្រឹកថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើវិស័យអចលនទ្រព្យ ដើម្បីបង្កើតអនាគតកាន់តែប្រសើរ។

លោក ទ្រី ហ៊ាង នាយកប្រតិបត្តិ បុរី គីមស័ង បានបញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងថ្ងៃនេះ មានគោលបំណងចម្បងគឺផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការបង់ប្រាក់ និងបន្ថែមទំនុកចិត្តដល់អតិថិជន មួយកម្រិតទៀត។ លោកបានបន្ដថា ការចុះហត្ថលេខានេះ មានសារៈសំខាន់ចំពោះអតិថិជន ព្រោះវាបានផ្តល់ទំនុកចិត្តខ្ពស់ និងជួយសម្រួលដល់អតិថិជនចំពោះការបង់ប្រាក់បានច្រើន។

លោក ទ្រី ហ៊ាង បានបន្ថែមទៀតថា បុរី គីមស័ង បានប្ដេជ្ញាចិត្តក្នុងការចូលរួមជំរុញកំណើន សេដ្ឋកិច្ច ក្រោយបើកសេដ្ឋកិច្ចឡើងវិញ ដោយក្នុងនោះរួមមានដូចជា៖

១៖ ព្យាយាមផ្គត់ផ្គង់ផ្ទះដែលមានគុណភាពសំណង់រឹងមាំ សហគមន៍រស់នៅប្រកបដោយសុភមង្គល ដល់ប្រជាពលរដ្ឋខ្មែរបន្ថែមទៀត

២៖ សម្រួលដល់ការបង់ប្រាក់ដល់អតិថិជន អោយមានភាពងាយស្រួល ដើម្បីជួយសម្រួលដល់លំហូរសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់

៣៖ ខិតខំអភិវឌ្ឍវិស័យអចលនទ្រព្យអោយបានច្រើន និងផ្តល់ជូនគេហដ្ឋានដែលមានគុណភាពខ្ពស់ជូនដល់ប្រជាពលរដ្ឋខ្មែរ

៤៖ បង្កើតការងារជូនប្រជាពលរដ្ឋឲ្យបានច្រើន។

លោកអះអាងថា ពិសេសជាងនេះទៅទៀត តាំងពីបើកគម្រោងមកដល់បច្ចុប្បន្នឃើញថា មានការគាំទ្រពីសំណាក់អតិថិជនច្រើនគួរកត់សម្គាល់ ដោយសារតែមើលឃើញពីគុណភាពផ្ទះ ការរៀបចំសហគមន៍រស់នៅល្អ មានសុវត្ថិភាព និងផ្តល់ភាពងាយ ស្រួលដល់ការបង់ប្រាក់។

គួរបញ្ជាក់ផងដែរថា បុរី គីមស័ង គម្រោង ដឹ ឡេគឃេន មានផ្ទៃដីសរុប ៥ហិចតា មានផ្ទះសរុប ៣៥១ ខ្នង ចែកជា៣ប្រភេទផ្ទះ គឺ ផ្ទះអាជីវកម្ម (ShopHouse) ផ្ទះវីឡាកូនកាត់ (LinkHouse) ផ្ទះវីឡាភ្លោះ (TwinHouse)។

បុរី គីមស័ង មានទីតាំងស្ថិតនៅតំបន់មានសក្កតានុពលខ្ពស់ នៅលើផ្លូវសេដ្ឋកិច្ចធំ (ផ្លូវថៃហ្គ័រ) ខណ្ឌច្បារអំពៅ ព័ទ្ធជុំវិញដោយផ្លូវរដ្ឋខ្វាត់ខ្វែង មានប្រព័ន្ធលូ ទឹកស្អាត និងអគ្គិសនីគ្រប់គ្រាន់ ថែមទាំងសម្បូរទៅដោយផ្សារទំនើប មន្ទីរពេទ្យ សាលារៀន និងរមណីយដ្ឋាន រីស្សតជាច្រើនថែមទៀតផង។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រ ហ្វេសប៊ុកផ្លូវការរបស់បុរី គីមស័ង ឬខលទៅលេខ ០៧៨/០៨៦ ៩១៥ ៩៩៩៕