(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៉ី អឺរ៉ុប បានប្រកាសជ្រើសរើសនិស្សិតឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចូលរៀនថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃពុធ-សុក្រ។ ដោយឡែក សម្រាប់ការចូលរៀនថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ សម្រាប់ថ្ងៃសៅរ៍-អាទិត្យ និងសិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ មានបទពិសោធន៍ និងចំណេះដឹងខ្ពស់។

ទទួលពាក្យចូលសិក្សាចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយផ្ដល់អាហារូបករណ៍ ៣០ភាគរយ សម្រាប់អតីត និស្សិត និងមន្ដ្រីរាជការ សម្រាប់និស្សិត ចុះឈ្មោះថ្មីមុន ១០០នាក់ ថ្នាក់អនុបណ្ឌិតបញ្ចុះតម្លៃ ២០០ដុល្លារ សម្រាប់ថ្នាក់បណ្ឌិតបញ្ចុះតម្លៃ ៥០០ដុល្លារ។

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសដែលត្រូវជ្រើសរើសរួមមាន៖

* ១៖ បច្ចេកវិទ្យាព័ត៌មាន។
* ២៖ វិទ្យាសាស្រ្តអប់រំ។
* ៣៖ បង្រៀនភាសាអង់គ្លេស។
* ៤៖ គ្រប់គ្រងណិជ្ជកម្ម។
* ៥៖ នីតិសាស្រ្ត។
* ៦៖ រដ្ឋបាលសាធារណៈ។
* ៧៖ ទំនាក់ទំនងអន្តរជាតិ។
* ៨៖ វិទ្យាសាស្រ្តនយោបាយ។
* ៩៖ គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍។
* ១០៖ ម៉ាឃីទីង។
* ១១៖ ធនាគារនិងហិរញ្ញវត្ថុ។

ថ្នាក់បណ្ឌិតឯកទេសដែលត្រូវជ្រើសរើសរួមមាន៖

* ១៖នីតិសាស្រ្ត។
* ២៖ វិទ្យាសាស្រ្តអប់រំ។
* ៣៖ សេដ្ឋកិច្ចកសិកម្ម។
* ៤៖ វិទ្យាសាស្រ្តសេដ្ឋកិច្ច។
* ៥៖ គ្រប់គ្រងពាណិជ្ជកម្ម។
* ៦៖ រដ្ឋបាលសាធារណៈ។
* ៧៖ ទំនាក់ទំនងអន្តរជាតិ។
* ៨៖ វិទ្យាសាស្រ្តនយោបាយ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសិក្សាទាំងអស់ មេត្តាអញ្ជើញមកចុះឈ្មោះចូលរៀនឱ្យបានឆាប់ ព្រោះកន្លែងមានកំណត់។ ព័ត៌មានលម្អិត ទំនាក់ទំនងទូរសព្ទលេខ៖ ០១៥ ៧២ ០០ ៧២, ០១៧ ៧៩៩ ៨៨៩៕