(ភ្នំពេញ)៖ ជឿជាក់ថាគ្រប់គ្នាពិតជាទន្ទឹងរង់ចាំរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មីឆ្នាំ២០២២ នាយប់នេះជាមួយក្រុមគ្រួសារ មិត្តភក្តិ បងប្អូន និងមនុស្សជាទីស្រឡាញ់។ ស្រាបៀរ វឌ្ឍនៈ សហការជាមួយផ្សារទំនើប វឌ្ឍនៈ កាពីតាល ចូលរួមអបអរសាទរ និងប្រារព្ធពេលវេលាដ៏អស្ចារ្យនេះជាមួយលោកអ្នក ដោយនាំមកនូវកម្មវិធី Late Night Shopping, Fashion and Countdown Party ដ៏ធំជាងគេបង្អស់នៅរាជធានីភ្នំពេញ។

នេះមិនមែនជាលើកទីមួយទេ ដែលផ្សារទំនើប វឌ្ឍនៈ កាពីតាល នាំមកនូវបទពិសោធន៍ទិញទំនិញដល់យប់អាធ្រាត ការដើរបង្ហាញម៉ូតពីម៉ាកយីហោលំដាប់ពិភពលោក ការរាំលេងជាមួយ DJ និងកម្មវិធីកម្សាន្តជាច្រើនទៀត។

ឆ្នាំនេះកាន់តែពិសេសដោយមានវត្តមានស្រាបៀរផលិតពីស្រូវសាលីសុទ្ធ វឌ្ឍនៈ ព្រីមៀមបៀរ ដែលនឹងបន្ថែមភាពរីករាយដល់អ្នកចូលរួមទាំងអស់ ក្នុងបរិវេណសួនច្បារដ៏ថ្មីស្រឡាងរបស់ផ្សារទំនើបនេះគឺ Vattanac Capital Lifestyle Park ការចូលរួមពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូប ការទទួលទានស្រាបៀរ និងអាហារសម្រន់ រាំកម្សាន្តជាមួយ DJ និងរាប់ថយក្រោយស្វាគមន៍ឆ្នាំ២០២២ ដែលនឹងមានផ្សាយផ្ទាល់លើទំព័រហ្វេកបុកផ្លូវការរបស់ស្រាបៀរ វឌ្ឍនៈ ចាប់ពីម៉ោង ៧យប់តទៅ។

វឌ្ឍនៈ ព្រីមៀមបៀរ ត្រូវបានបង្កើតឡើងពី ទស្សនៈនៃការជួបជុំ។ ការជួបជុំដែលបានមកពីការប្រមូលផ្តុំរវាងក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់បង្កើតជាពេលវេលាដ៏អស្ចារ្យមួយ ដើម្បីឲ្យពួកគេចែករំលែកភាពរីករាយទៅវិញទៅមក។ ភាពរីករាយនេះហើយ ដែលយើងជឿជាក់ថាជាអាថ៌កំបាំងនៃជីវិតដ៏ពិតប្រាកដ ដែលមនុស្សយើងត្រូវការ។ ទាំងនេះ គឺជាហេតុផលដែលក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ខិតខំស្រាវជ្រាវរកគ្រឿងផ្សំដ៏មានគុណភាពខ្ពស់បំផុត និងសម្រិតសម្រាំងវត្ថុធាតុដើមបញ្ចូលគ្នា ដើម្បីទទួលបានសមិទ្ធផលស្រាបៀរ វឌ្ឍនៈ ដ៏ល្អឥតខ្ចោះនេះផលិតពីស្រូវសាលីសុទ្ធដំបូងគេបង្អស់នៅកម្ពុជា ដើម្បីទទួលបានរសជាតិនៃភាពរីករាយដ៏ពិតប្រាកដ ភាពរីករាយដែលស្ថិតក្នុងខ្លួនប្រជាជនកម្ពុជាគ្រប់ៗរូប។

ស្រាបៀរ វឌ្ឍនៈ ចែករំលែកភាពរីករាយ ដែលអាចឲ្យមនុស្សគ្រប់រូបទទួលបាននូវថាមពលវិជ្ជមានជំនះរាល់ឧបសគ្គទាំងឡាយ។ ស្រាបៀរ វឌ្ឍនៈ នាំមកនូវស្នាមញញឹម និងភាពរីករាយគ្មានដែនកំណត់ សម្រាប់ការជួបជុំសប្បាយរីករាយគ្រប់កម្មវិធី ។ ដើម្បីភាពរីករាយ អបអរសាទរទាំងអស់គ្នា ជាមួយស្រាបៀរ វឌ្ឍនៈ។

សូមជម្រាបថា វឌ្ឍនៈ ប្រ៊ូវើរី នៃ វឌ្ឍនៈ គ្រុប បានសម្រេចជោគជ័យគួរជាទីមោទនៈក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងវិស័យឧស្សាហកម្មស្រាបៀរនៅប្រទេសកម្ពុជា តាមរយៈការផលិត និងការចែកចាយស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ ដែលជាស្រាបៀរជាតិថ្មី មានគុណភាព និងស្តង់ដាកម្រិតពិភពលោក នៅលើទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈ។

ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ របស់ វឌ្ឍនៈ ប្រ៊ូវើរី គឺជាជម្រើសដ៏ត្រឹមត្រូវល្អបំផុត សម្រាប់គុណភាព និងសេវាកម្មល្អឯកជាចម្បង តាមរយៈការសម្រិតសម្រាំងគ្រឿងផ្សំដោយជ្រើសយកវត្ថុធាតុដើមយ៉ាងល្អិតល្អន់ ពីក្រៅប្រទេស ដែលមានគុណភាពខ្ពស់ ដូចជា ស្រូវសាលី ផ្កាហប់ និងមេស្រាបៀរ ជាមួយនឹងការបំពាក់នូវគ្រឿងចក្រស្តង់ដាអន្តរជាតិ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីប្រទេសអាឡឺម៉ង់។

ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្សរ៍ក្នុងវិស័យស្រាបៀរ និងភេស្ជជៈ វត្តមាននៃរោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី នឹងជួយជំរុញវិស័យឧស្សាហកម្មស្រាបៀរ និងភេស្ជៈនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពទំនើបសម្បូរបែបជាមួយនឹងបទពិសោធន៍ថ្មីប្លែកថែមមួយកម្រិតទៀត។ ជាពិសេស គឺជួយជំរុញដល់ការលើកកម្ពស់គុណភាព និងស្តង់ដានៃការផលិតឱ្យកាន់តែមានភាពល្អប្រសើរឡើង៕