(ភ្នំពេញ)៖ បុរីមនោរម្យព្រែកតាទែន គឺជាគម្រោងទីក្រុងរណបមួយ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ចម្ងាយ ២២ គីឡូម៉ែត្រពីវត្តភ្នំ និង ចម្ងាយ ៧ គីឡូម៉ែត្រ ពីគល់ស្ពានព្រែកព្នៅ។

ក្នុងផ្ទៃដីសរុបជាង ២០០ ហិចតា ក្រុមហ៊ុន B&BM Develompment Co,Ltd បានបង្កើតបុរីមនោរម្យព្រែកតាទែននេះឡើង សម្រាប់ចូលរួមចំណែកអភិវឌ្ឍវិស័យលំនៅស្ថាននៅកម្ពុជា និងសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និង ទាប។

ក្នុងនោះ ខាងបុរីមានការសាងសង់ប្រភេទលំនៅស្ថានដូចជា៖ ផ្ទះល្វែងប្រភេទ ១, ២, ៣ និង ប្រភេទ ៤, ផ្ទះវីឡាកូនកាត់ អេ, វីឡាកូនកាត់ ប៊ី, វីឡាទោលប្រភេទ ១, វីឡាទោលប្រភេទ ២ និង វីឡាទំនើបៗជាច្រើនម៉ូតទៀត៕

ទីតាំងបុរីមនោរម្យព្រែកតាទែន៖ https://goo.gl/maps/c25vqT8iHGF7mWZbA