(ក្រុងឡុងដ៍)៖ ក្លិបបាល់ទាត់តោខៀវ Chelsea បានប្រកាសពីការខាតបង់ទឺកប្រចាំឆ្នាំប្រមាណ ១៤៥.៦លានផោន ក្រោយពីថ្ងៃទី៣០ ខែមិថុនា ក្រោយពេលបង់ពន្ធរួចរាល់ក្នុងឆ្នាំ២០២១ ដែលបណ្តាលមកពីបញ្ហាជំងឺ COVID-19។

តែយ៉ាងណា ក្រុមជើងឯកអឺរ៉ុប UEFA Champions League នារដូវកាលមុនមួយនេះទទួលបានចំណូលកើនឡើងពី ៣៨៧.៨លានផោន ទៅ ៤១៦.៨លានផោនទៅវិញ ជាចំណូលបានមកពីលក់សិទ្ធិផ្សាយបន្តផ្ទាល់។

បើផ្អែកតាមរបាយការណ៍របស់ Chelsea បានបញ្ជាក់ថា ការខាតបង់ទឹកប្រាក់នេះ គឺបណ្តាលមកពីមេរោគរាតត្បាតតែម្យ៉ាងគត់ ដែលពុំអ្នកទស្សនា និងកាត់បន្ថយចំនួនអ្នកគាំទ្រក្នុងកីឡដ្ឋានជាដើម នៅពេលដែលក្លិបបានយកចំណូលពីក្រុមហ៊ុន Fordstam Limited របស់លោក Roman Abramovich ដើម្បីមកទប់ទល់លំនឹងក្នុងក្លិប ដ្បិត Chelsea បានជំពាក់ក្រុមហ៊ុនខាងលើកើនដល់ជាង ១ពាន់លានផោនហើយ។

Chelsea ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា គិតចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មកក្លិបបានចុះហត្ថលេខានាំយកកីឡាករ ៣រូបអស់ទឹកប្រាក់ ១០៩.៧លានផោនមានដូចជា Romelu Lukaku, អ្នកចាំទី Marcus Bettinelli និងខ្សែបម្រើ Saul Niguez គ្រាដែលតោខៀវលក់បានលក់កីឡាករ ១៣នាក់ចេញបានតែ ១០៣.៧លានផោនតែប៉ុណ្ណោះ៕