(ភ្នំពេញ)៖ ក្រុមហ៊ុន ធីអូ គ្រុប ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ ខាងចែកចាយផលិតផលបច្ចេកវិទ្យាអេឡិចត្រូនិក និងជាអ្នកផ្តល់នូវដំណោះស្រាយ ព័ត៌មានវិទ្យាដ៏ល្បីប្រចាំកម្ពុជា បានរៀបចំកម្មវិធីលៀងសាយភោជន៍ អបអរសាទរខួបទី១៧ឆ្នាំ របស់ក្រុមហ៊ុន។

កម្មវិធីនេះរៀបចំឡើងដោយមានការចូលរួមពី ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ធីអូ គ្រុប និងបុគ្គលិកទាំងអស់ផងដែរ។

ពិធីនេះរៀបចំឡើងដើម្បីឲ្យក្រុមហ៊ុនថ្លែងអំណរគុណ ដល់បុគ្គលិកទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ ពីកម្លាំងកាយចិត្ត បំពេញការងាររបស់ខ្លួនពេញមួយឆ្នាំ២០២១កន្លងមកនេះ។

កម្មវិធីលៀងសាយភោជន៍នេះ រៀបចំឡើងក្នុងភោជនីយដ្ឋានអាហារប៊ូហ្វេបែបបារាំង La Coupole ស្ថិតនៅក្នុងសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ជាមួយនឹងបរិយាកាសដ៏ល្អ ប្រកបដោយភាពសប្បាយរីករាយ និងស្និតស្នាលគ្នាក្រៃលែងរវាងថ្នាក់ដឹកនាំ ជាមួយនឹងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបម្រើការងារនៅក្នុងក្រុមហ៊ុន ធី-អូ គ្រុប និងក្រុមហ៊ុន អាយឃ្យូ ឌីស្ត្រីប៊្យូសិន (ខេមបូឌា)។

ក្នុងកម្មវិធីជប់លៀងនេះក៏មានការផ្តល់ជូននូវប័ណ្ណសរសើរ សម្រាប់បុគ្គលិកដែលមានភាពស្មោះត្រង់ និងបានបម្រើការងារ ក្នុងក្រុមហ៊ុន ធី-អូ គ្រុប និងក្រុមហ៊ុន អាយឃ្យូ ឌីស្ត្រីប៊្យូសិន (ខេមបូឌា) ព្រមជាមួយនឹងការទទួលបាននូវកាដូឆ្នាំថ្មី ពីថ្នាក់ដឹកនាំក្រុមហ៊ុនផងដែរ។

លោក ហេង ចំរើន អគ្គនាយកក្រុមហ៊ុន ធី.អូ គ្រុប បានថ្លែងអំណរគុណ ដល់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងធ្វើការងារ និងជួយដល់ក្រុមហ៊ុនឱ្យមានភាពរីកចម្រើនដូចសព្វថ្ងៃនេះ។
លោកបានបង្ហាញពីរបាយការណ៍ឆ្នាំ២០២១ ដល់បុគ្គលិកទាំងអស់ ដើម្បីជាការលើកទឹកចិត្តដល់បុគ្គលិក និងឱ្យបុគ្គលិកទាំងអស់បានពីភាពរីកចម្រើន របស់ក្រុមហ៊ុនថែមទៀតផង។ ក្នុងឱកាសនោះលោក ហេង ចំរើន បានបង្ហាញពី ការផ្លាស់ប្តូរ Logo ថ្មីរបស់ក្រុមហ៊ុន ធី-អូ គ្រុប, ការផ្លាស់ប្តូរឯកសណ្ឋានបុគ្គលិកថ្មី ដើម្បីឱ្យមានភាពងាយស្រួល និងទាន់សម័យ ស័ក្តិសមជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ, ការផ្លាស់ប្តូរកាត់ពាក់ករបស់បុគ្គលិកទាំងអស់ ក៏ដូចជាការប្រកាសពី ការប្តូរទីតាំងក្រុមហ៊ុនទៅកន្លែងថ្មី ដែលជាអគារដ៏ទាន់សម័យ ដែលរចនាឡើងដោយស្ថាបត្យករដ៏ល្បីល្បាញរបស់ប្រទេសកម្ពុជា គឺអគាររបស់លោកតា វណ្ណ មូលីវណ្ណ មានទីតាំងស្ថិតនៅលើមហាវិថីម៉ៅសេទង់ ជិតស្តុបវត្តទួលទំពូងផងដែរ។

សូមបញ្ជាក់ថា រយៈពេល១៧ឆ្នាំមកនេះ ក្រុមហ៊ុន ធី-អូ គ្រុប បានពង្រីកខ្លួន ក៏ដូចជារីកចម្រើនឥតឈប់ឈរ ក្នុងវិស័យផ្គត់ផ្គង់ផលិតផលបច្ចេកវិទ្យាអេឡិចត្រូនិក ទាំងផ្នែក Hardware និងផ្នែក Software ព្រមទាំងផ្តល់នូវដំណោះស្រាយព័ត៌មានវិទ្យាល្អជូនអតិថិជនរបស់ខ្លួន ដើម្បីជួយដល់អាជីវកម្មរបស់អតិថិជន លើវិស័យជាច្រើនដូចជា វិស័យហិរញ្ញវត្ថុ និងធនាគារ, វិស័យដឹកជញ្ជូន និងបញ្ជូនបន្ត, វិស័យកាត់ដេរ និងផលិតកម្ម, វិស័យទូរគមនាគមន៍, គម្រោងដែលទទួលមូលនិធិពីរដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល, វិស័យសណ្ឋាគារ និងវិស័យភោជនីយដ្ឋាន រួមទាំងហាងលក់រាយជាដើម។

ក្រុមហ៊ុន ធី-អូ គ្រុប បានដើរតួយ៉ាងសំខាន់ ក្នុងការជួយគាំទ្រដល់សិស្ស-និស្សិតកម្ពុជាឱ្យស្គាល់ និងចេះប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ ជួយដល់ប្រទេសកម្ពុជា ឱ្យដើរទាន់ប្រទេសជិតខាង និងដើរទាន់បច្ចេកវិទ្យាពិភពលោក។

ក្រុមហ៊ុន ធី-អូ គ្រុប និងក្រុមហ៊ុន អាយឃ្យូ ឌីស្ត្រីប៊្យូសិន (ខេមបូឌា) តែងតែនាំចូលនូវបច្ចេកវិទ្យាទំនើបៗ ទាន់សម័យ និងថ្មីៗមកណែនាំដល់ប្រជាជនកម្ពុជាដូចជា ផ្នែក Hardware មានដូចជា UPS ម៉ាក EATON និងម៉ាក APC by Schneider Electric, POS មានម៉ាក STAR MICRONICS, DIGI, POSIFLEX, BIXOLON, HONEYWELL និងម៉ាក ADVANTECH, Auto ID មានម៉ាក SATO និងម៉ាក ZEBRA, Display ម៉ាក SAMSUNG, LG និងម៉ាក OPTOMA, Access Control ម៉ាក ZKTECO និង Network Cabling ម៉ាក LINK ជាដើម។ ចំណែកឯផ្នែក Software មានដូចជា Auto ID ម៉ាក NiceLabel និងម៉ាក BarTender ហើយនិង Windows POS Software T.O Restaurant POS Solution សម្រាប់ផ្នែកភោជនីយដ្ឋាន និង Software T.O POS Retails Solution សម្រាប់អ្នកលក់រាយ ព្រមទាំង Software Cloud: Huawei Cloud ជាដើម។
នៅក្នុងឆ្នាំថ្មីឆ្នាំ២០២២នេះ ក្រុមហ៊ុន ធី-អូ គ្រុប និងក្រុមហ៊ុន អាយឃ្យូ ឌីស្ត្រីប៊្យូសិន (ខេមបូឌា) មានសូមបង្ហាញជូនអតិថិជនពី ផលិតផលថ្មីរបស់ក្រុមហ៊ុនដូចជា៖ Hardware POS ម៉ាក SUNMI និងម៉ាក TSC ព្រមទាំង Display ម៉ាក HIKVISION ជាដើម។

Software ថ្មីមានដូចជា Partnership Cloud POS: CUKCUK Restaurant Management សម្រាប់គ្រប់គ្រង់នៅក្នុងភោជនីយដ្ឋានធំៗ ព្រមទាំង Software ថ្មីរបស់ T.O Cloud System ជាដើម ដែលផលិតផលថ្មីទាំងនេះសុទ្ធសឹងជា Hardware និង Software ដ៏ល្បីល្បាញលំដាប់ពិភពលោក ដែលនឹងចូលខ្លួនមកជួយដោះស្រាយ និងជួយឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែងាយស្រួលគ្រប់គ្រង និងរហ័សទាន់ចិត្ត។

ក្រុមហ៊ុន ធី.អូ គ្រុប ជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តោតលើផ្នែកធំៗចំនួនបី គឺ ការចែកចាយ (T.O Distribution), ដំណោះស្រាយ (T.O Solutions) និង សូហ្វែ (T.O Business Software)។ ចាប់តាំងពីការបង្កើតក្រុមហ៊ុន ធី.អូ គ្រុប នៅក្នុងឆ្នាំ 2004 និងចុះបញ្ជីនៅឆ្នាំ2005មក ក្រុមហ៊ុន ធី.អូ គ្រុប បានផ្សារភ្ជាប់ជាមួយអ្នកផ្គត់ផ្គង់ និងអតិថិជនរបស់ខ្លួនបានយ៉ាងល្អ ដើម្បីស្វែងយល់ពីតម្រូវការទីផ្សារ និងនាំយកនូវផលិតផល និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលដៅបំពេញបេសកកម្ម «យើងធ្វើឱ្យព័ត៌មានវិទ្យា ធ្វើការគាំទ្រអាជីវកម្មរបស់អ្នក!» ដែលជាជំនួយដ៏សំខាន់ ដល់ប្រតិបត្តិការអាជីវកម្មនាសម័យទំនើបនេះ។

ធី.អូ គ្រុប បានប្តេជ្ញាចិត្តក្នុងការនាំមកជូនអតិថិជន នូវផលិតផលប្រកបដោយគុណភាព តម្លៃសមរម្យ និងសេវាកម្មជាទីទុកចិត្ត។ ការផ្តល់ជូននេះជាការកសាងទំនាក់ទំនងយូរអង្វែង និងផ្តល់តម្លៃ ចំពោះអតិថិជនក៏ដូចជាដៃគូពាណិជ្ជកម្ម និងអ្នកផ្គត់ផ្គង់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ក្រុមហ៊ុន ធី.អូ គ្រុប : 093 999 258 / 093 646 555 ឬតាមរយៈអ៊ីម៉ែល [email protected]
ក្រុមហ៊ុន អាយឃ្យូ ឌីស្ត្រីប៊្យូសិន (ខេមបូឌា) : 012 980 075 / 017 533 399
ឬតាមរយៈអ៊ីម៉ែល [email protected]