(កូរ៉េ)៖ ក្រុមហ៊ុនរបស់ BTS បានមចេញមុខមកប្រកាសពីការបដិសេដទាំងស្រុង ជុំវិញពាក្យចចាមអារ៉ាម ដែលចុះផ្សាយថា ប្រធានក្រុម BTS គឺលោក RM មានទំនាក់ទំនងស្នេហ៍លួចលាក់ជាមួយនារីម្នាក់ ដែលមានវ័យដូចគ្នា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Soompi។
ជាការកត់សម្គាល់ ថ្មីៗនេះ មាន YouTube Channel មួយបាន បង្ហោះវីដេអូមួយ ដោយអះអាង និងលើកពីភស្តុតាងថា RM កំពុងស្ថិតក្នុងទំនាក់ទំនងស្នេហាជាមួយនឹងនារីម្នាក់ដែលជាអ្នកមាន
តាំងពីឆ្នាំ ២០១៩មកម្ល៉េះ។
ជុំវិញការផ្សាយខាងលើនេះ ជាការឆ្លើយតប Big Hit Music បានចេញមុខនិយាយនៅថ្ងៃទី៣១ ខែធ្នូ ដោយអះអាងវិញថា ព័ត៌មានចចាមអារ៉ាម ស្នេហាដែល ជាប់ពាក់ព័ន្ធ ជាមួយនឹង RM គឺមិនមែនជាការពិតទេ។
អ្នកគាំទ្រមើលឃើញថា មួយរយៈចុងក្រោយនេះ Big Hit Music ត្រូវរវល់បន្តិច ហើយក្នុងការចេញច្រានចោល ព័ត៌មាន ស្នេហារបស់តារាក្នុងផលិតកម្មរបស់ខ្លួន ព្រោះពីសប្ដាហ៍មុនបណ្ដាសង្គម មានការផ្ទុះជាខ្លាំង នឹងព័ត៌មានដែលល្បថា Jungkook មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រីម្នាក់ ទាំងដែលការពិតពួកគេ មិនទាំងធ្លាប់ជួបគ្នាផង៕