(អាមេរិក)៖ iPhone ជំនាន់ថ្មីៗ ឬ iPhone នាពេលអនាគតមិនត្រឹមតែអនុញ្ញាតឱ្យសាកថ្មឧបករណ៍ផ្សេងទៀតតាមរយ: Wireless ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចសាកថ្មឧកបរណ៍ផ្សេងៗបានតាមរយៈអេក្រង់ខាងមុខបានផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Apple Insider នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

យោងតាមការប្រភពដែលច្បាស់ការមួយបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុន Apple មានគម្រោងបង្កើននូវភាពងាយស្រួលអ្នកប្រើប្រាស់ ដោយ គ្រាន់តែយក iPhone មកដល់ទល់មុខគ្នា នៅពេលនេះវានឹងអាចបញ្ជូនថាមពលថ្មទៅកាន់ iPhone មួយទៀតបានដោយងាយតាមរយ: អេក្រង់ខាងមុខ ដោយ iPhone ដែលមានថាមពលថ្មច្រើនគឺត្រូវដាក់នៅខាងក្រោម ចំណែក iPhone ដែលអស់ថ្ម ឬថ្មតិចដាក់នៅលើខាងលើ។

មុខងារសាកថ្មទៅកាន់ឧបករណ៍ផ្សេងទៀតាមរយ:អេក្រង់ខាងមុខនេះ ប្រហែលជា Apple នឹងបង្កើតឡើងដោយអនុញ្ញាតឱ្យប្រើប្រាស់បាន ចំពោះ iWatch និង iPad ផងដែរ ពោលគឺសម្រាប់ឧបរកណ៍របស់ Apple ទាំងអស់។

គួរបញ្ជាក់ផងដែរថា មុខងារសាកថ្មតាមរយ: Wireless នាពេលបច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកប្រើប្រាស់ ព្រោះថា វាផ្ដល់នូវភាពងាយស្រួល៕