(ប្រ៊ិនហ្វដ)៖ ក្លិបបាល់ទាត់ Brentford បានចុះកិច្ចសន្យាជាមួយកីឡាករអ្នកចាំទី Jonas Lossl ផ្ទេរមកពីក្លិប Midtjylland របស់ដាណឺម៉ាក លេងក្នុងលក្ខខណ្ឌខ្ចីជើង រហូតដល់ចប់រដូវកាលនេះ ជាមួយនឹងជម្រើស អាចសម្រេចកិច្ចសន្យាលេងជាអចិន្ត្រៃយ៍, នេះបើតាមការឲ្យដឹងពីក្លិបលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២១នេះ។
Lossl បានរក្សាការការពារបាល់មិនឲ្យចូលទី ចំនួន៦ប្រកួត ក្នុងចំណោម១៨ប្រកួត នារដូវកាលនេះ សម្រាប់ក្លិប Midtjylland, ជាក្លិបដែលម្ចាស់ក្លិប Brentford លោក Matthew Benham ជាម្ចាស់ភាគហ៊ុនធំ។
កីឡាករវ័យ៣២ឆ្នាំរូបនេះ មានបទពិសោធន៍ ក្នុងការលេងនៅអង់គ្លេស ដោយមានឱកាសលើកដំបូង លេងឲ្យក្លិប Huddersfield Town រយៈពេល២រដូវកាល នៃលីគ Premier League។
Lossl, ដែលបានជាប់ម្តង លេងឲ្យក្រុមជម្រើសជាតិដាណឺម៉ាករូបនេះ, នឹងចូលរួមជាផ្លូវការជាមួយក្លិប Brentford នៅពេលដែលរដូវកាលផ្ទេរកីឡាករ នៅខែមករា ដែលត្រូវបើកនៅថ្ងៃសៅរ៍នេះ។
Brentford ដែលទើបឡើងមកលេងថ្មី នៅលីគ Premier League មួយនេះ កំពុងឈរនៅលេខរៀងទី១៤ ក្នុងតារាង ដោយមាន២០ពិន្ទុ ពី១៨ប្រកួត ហើយនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ នៅថ្ងៃអាទិត្យសប្តាហ៍នេះ៕