(បរទេស)៖ ក្រុមដំរីសឹកថៃ បានគ្រងតំណែងជើងឯកពាន AFF Suzuki Cup 2020 នៅពេលយកឈ្នះគូប្រជែងឥណ្ឌូនេស៊ី ក្នុងលទ្ធផល ៦-២ ទាំងពីរជើងនៃវគ្គផ្តាច់ព្រ័ត្ររួចមក ជាមួយនឹងរង្វាន់ដោយទឹកប្រាក់ ៣០០,០០០ដុល្លារទៀតផង។

នេះជាកំណត់ត្រាទី៦ ច្រើនជាងគេដែលថៃឈ្នះជើងឯកប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្នុងចំណោមឡើងមកដល់វគ្គផ្តាច់ព្រ័ត្រចំនួន ៩លើក និងរងជើងឯកបាន ៣លើកផងនោះ។

ជំនួបបញ្ចប់ជើងទី២ នៃវគ្គផ្តាច់ព្រ័ត្រនារាត្រីថ្ងៃសៅរ៍ ទី០១ ខែមករា ឆ្នាំ២០២២ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ២-២ នៅពេលជើងទី១ ថៃបានបំបាក់ឥណ្ឌូនេស៊ី ៤-០ ក្នុងនាមជាក្រុមដែលបានខកខានឈ្នះពាន ២ឆ្នាំម្តងនេះម្តងដែរកាលឆ្នាំ២០១៨ ដែលបានទៅលើស្នាដៃរបស់វៀតណាម ដែលត្រូវបានពន្យារពេល ១ឆ្នាំផងដែរ ដោយសារវិបត្តិជំងឺកូវីដ-១៩។

ក្នុងជំនួបផ្តាច់ព្រ័ត្រជើងទី២ ដែលមានអ្នកគាំទ្រក្នុងទីលានប្រមាណ ៧៤២៨នាក់ផងនោះ ក្រុមថៃពុំបានដាក់កីឡាករសំខាន់ៗឲ្យចូលលេងនោះទេ ដ្បិតឥណ្ឌូនេស៊ីបានបើកការនាំមុខ ១គ្រាប់មុននៅដើមវគ្គទី១ មុនពេលរកបានគ្រាប់ទី២ របស់ពួកគេនៅនាទីចុងម៉ោងទៀត ក្រោយពេលថៃវាយបកបាន ២គ្រាប់វិញត្រឹមចាប់ផ្តើមលេងវគ្គទី២ បាន ១៥នាទីរួចមក។

តែយ៉ាងណាកម្ពុជា ដែលបានចូលលេងក្នុងនាមជាក្រុមនៅអាស៊ានផងនោះ ក៏រកបានជ័យជម្នះ ១ប្រកួតផងដែរ ពេលលេងឈ្នះឡាវ ៣-០ ក្រោយពេលបរាជ័យក្រោមថ្វីជើងរបស់ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងក្រុមការពារជើងឯកវៀតណាម ដែលស្ថិតក្នុងពូល B ជាមួយគ្នា៕