(ប៉ារីស)៖ ក្លឹប Paris Saint-Germain បានបញ្ជាក់នៅថ្ងៃអាទិត្យនេះថា កំពូលកីឡាករបាល់ទាក់ Lionel Messi តេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ ហើយកំពុងនៅដាច់ដោយឡែកពីគេ ជាមួយនឹងកីឡាករបីនាក់ផ្សេងទៀត ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី០២ ខែមករា ឆ្នាំ២០២២។

ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នឹងខកខានការប្រកួត French Cup របស់ក្រុម PSG ជាមួយក្រុម Vannes លំដាប់ទី៣ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដោយមិត្តរួមក្រុមរបស់គាត់លោក Juan Bernat, លោក Sergio Rico និងលោក Nathan Bitumazala ក៏បានឆ្លងជំងឺនេះផងដែរ។

គួរបញ្ជាក់ថា ជាមួយនឹងវីរុសបំប្លែងខ្លួនថ្មី Omicron ដែលកំពុងរីករាលដាលយ៉ាងលឿននៅទ្វីបអឺរ៉ុប ប្រទេសបារាំងបានរាយការណ៍ថា មានអ្នកឆ្លងច្រើនជាង២០០,០០០ករណីជារៀងរាល់ថ្ងៃក្នុងរយៈពេល០៤ថ្ងៃជាប់ៗគ្នា៕