(ភ្នំពេញ)៖ មជ្ឈមណ្ឌលអូស្រ្តាលី សម្រាប់ការបណ្ដុះបណ្ដាល (សាលាអេស៊ីអ៊ី) ជាស្ថាប័នឈានមុខគេក្នុងការបណ្ដុះបណ្ដាល ភាសាអង់គ្លេសអស់រយៈពេលជាង២៩ឆ្នាំ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ សាលាអេស៊ីអ៊ីផ្តល់នូវជម្រើសសិក្សាសម្បូរបែប សមស្របតាមតម្រូវការ និងមានបន្ទប់សិក្សាបំពាក់សំភារៈបរិក្ខារទំនើបៗ។

ជារៀងរាល់វគ្គសិក្សាសិស្សប្រមាណ២៥,០០០នាក់ ចុះឈ្មោះចូលរៀននៅសាខាទាំង៦របស់សាលាអេស៊ីអ៊ី។ សាលាអេស៊ីអ៊ីផ្ដល់ជូននូវការបណ្ដុះបណ្ដាល ភាសាអង់គ្លេសគ្រប់កម្រិតរួមមាន ភាសាអង់គ្លេសសម្រាប់កុមារចាប់ ពីអាយុ៨ឆ្នាំដល់១៥ឆ្នាំភាសាអង់គ្លេសទូទៅ ភាសាអង់គ្លេសសម្រាប់ការសិក្សានៅបរទេស ភាសាអង់គ្លេសសម្រាប់និស្សិត និងអ្នកអាជីព ព្រមទាំងវគ្គត្រៀមប្រលងតេស្តអន្ដរជាតិ IELTS សម្រាប់ទៅសិក្សានៅបរទេស។

នៅរៀងរាល់វគ្គសិក្សានីមួយៗ សាលាអេស៊ីអ៊ី តែងតែរៀបចំកម្មវិធី ACE Open Day ដើម្បីផ្ដល់ឱកាសដល់សិស្ស និស្សិត អាណាព្យាបាល និងសាធារណជនទាំងឡាយ បានស្វែងយល់ឲ្យកាន់តែច្បាស់ ពីជម្រើសសិក្សាភាសាអង់គ្លេស គ្រប់កម្រិត និងអត្ថប្រយោជន៍ផ្សេងៗ ដែលសាលាអេស៊ីអ៊ីផ្តល់ជូន មុនសម្រេចចិត្តចុះឈ្មោះចូលសិក្សា។

អ្នកចូលរួមក៏មានឳកាសសាកល្បងនូវគ្រឿងបរិក្ខារ និងបច្ចេកវិទ្យាទំនើបដែលមាននៅគ្រប់សាខា របស់សាលាអេស៊ីអ៊ី ដើម្បីជំនួយដល់ការសិក្សារបស់សិស្ស។

ដោយទ្បែកកម្មវិធី ACE Open Day សម្រាប់វគ្គសិក្សាថ្មីនេះ នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៤-៦ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង៩៖០០នាទីព្រឹក ដល់ម៉ោង៥៖០០នាទីល្ងាច នៅគ្រប់ទីតាំងទាំង៦ របស់សាលាអេស៊ីអ៊ី ដែលមានទីតាំងនៅសម្ដេចប៉ាន, ទីតាំងសន្ធរម៉ុក, ទីតាំងទួលទំពូង, ទីតាំងទួលគោក, ទីតាំងចាក់អង្រែ និងទីតាំងសៀមរាប។

កម្មវិធី ACE Open Day ទទួលស្វាគមន៍សាធារណជនដោយឥតគិតថ្លៃ។ លើសពីនេះសាលាអេស៊ីអ៊ី នឹងតែបន្តអនុវត្តវិធានការ៣កុំ និង៣ការពារឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។ ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ៖ http://openday.acecambodia.org/ ។

សម្រាប់ព័ត៌មានបន្ថែម៖ ០២៣ ២២២ ៣២៥ ឬ Facebook Page Australian Centre for Education (ACE)៕