(ភ្នំពេញ)៖ ថ្មីៗនេះនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា មានសំណួរលើកមកចោទជាបញ្ហាច្រើនដងនោះគឺ «តើផ្ទះដែលទិញនៅប្រទេសកម្ពុជា អាចប្រគល់ទាន់ពេលទេ»? នៅពេលមានការផ្សាយអត្ថបទបែបនេះ អ្នកទិញផ្ទះជាច្រើនតែងតែនិយាយថា ប្រសិនជាទិញផ្ទះសាងសង់រួចបញ្ហានេះ នឹងមិនកើតឡើងនោះទេ។

ជាការពិតណាស់ មធ្យោបាយដែលអាចជៀសវាងបញ្ហាបែបនេះ គឺការទិញផ្ទះសង់រួច។ ដោយសារសមត្ថភាពអ្នកអភិវឌ្ឍន៍អចលនទ្រព្យ នៅកម្ពុជាមិនដូចគ្នា ពេលវេលាប្រគល់ផ្ទះមានរយៈពេលយូរ អាចឈានទៅដល់ប្រាំឆ្នាំ។ ដូច្នេះហើយ ជាទូទៅការលក់ផ្ទះថ្មីនៅក្នុងប្រទេសកម្ពុជា គឺផ្អែកលើលក់ក្នុងគម្រោង (មានន័យថា មិនទាន់មានសកម្មភាពសាងសង់ ឬកំពុងសាងសង់)។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា អាចចែកចេញជា ៣ប្រភេទ៖

* អ្នកអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា ប្រភេទទីមួយ

ជាបុគ្គលដែលចូលមកស្រុកខ្មែរនៅអំឡុងឆ្នាំ២០១៦ បន្ទាប់ពីឃើញឱកាសអាជីវកម្ម ពួកគេស្វែងរកអ្នកសហការ ឬទិញដី។ ផែនការទូទៅរបស់ពួកគេ គឺចាប់ផ្តើមធ្វើការលក់មុន ដែលហៅថាការលក់ក្នុងគម្រោង ហើយទើបចាប់ផ្តើមសាងសង់ក្រោយ។ ពូកគេទទូលបានប្រាក់មុនពីអតិថិជន បើដំណើរការនៃការលក់រលូន ផ្ទះនឹងអាចប្រគល់ដល់អតិថិជន តែបើលក់មិនបានល្អទេ ចុងក្រោយគម្រោងផ្ទះទាំងនេះនឹងត្រូវទុកចោល ដោយខាងអភិវឌ្ឍន៍ គ្មានថវិកាគ្រប់គ្រាន់ក្នុងការធ្វើការសាងសង់បន្តទៀត។ យុទ្ធសាស្ត្រទីផ្សាររបស់អ្នកអភិវឌ្ឍន៍ប្រភេទនេះ មានភាពទាក់ទាញខ្លាំង ដោយអតិថិជនអាចទិញផ្ទះដោយបង់ដំបូងត្រឹម ១០% គឺថាបង់ពីរ ឬបីពាន់ដុល្លារ នឹងអាចចាប់ផ្តើមទិញផ្ទះ ហើយប្រាក់សេសសល់ គឺធ្វើការបង់រំលោះក្រោយ។ អ្វីដែលគេចង់បាននោះ គឺប្រាក់ដើមរបស់អតិថិជន។ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនៃការរាតត្បាតជំងឺកូវីដ-១៩ ស្ថានភាពទីផ្សារមិនល្អ ការប្រគល់ផ្ទះរបស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រភេទនេះ គឺកាន់តែពិបាក និងយូរអង្វែង។

* អ្នកអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា ប្រភេទទី២

អ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រភេទទី២ គឺអ្នកដែលផ្លាស់ប្តូរមុខរបរខ្លូនមកវិស័យនេះ ដូចជាម្ចាស់កាស៉ីណូ និងសណ្ឋាគារ។ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០១៩ ជនជាតិចិនជាង ៤លាននាក់ បានចូលមកប្រទេសកម្ពុជារួមចំណែកដល់ការអភិវឌ្ឍដល់វិស័យសណ្ឋាគារ និងល្បែង បន្ទាប់ពីរកបានប្រាក់ចំណេញហើយ ពួកគេមួយចំនួនបានងាកទៅរកវិស័យអចលនទ្រព្យ។ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ធនធានមនុស្សជាច្រើនត្រូវបានបាត់បង់ វិស័យល្បែង និងទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំង ហើយសណ្ឋាគារ និងកាស៉ីណូជាច្រើនឈានដល់ការក្ស័យធន ដូច្នេះផ្នែកអចលនទ្រព្យ របស់ពូកគេនឹងទទូលរងផលប៉ះពាល់។ បើទោះបីអ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រភេទនេះ មានសុវត្ថិភាពជាងអ្នកអភិវឌ្ឍន៍អចលនទ្រព្យបុគ្គលបន្តិចក៏ដោយ តែការប្រគល់ផ្ទះប្រាកត់ជាត្រូវបានពន្យារពេល។

* អ្នកអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា ប្រភេទទី៣

ចុងក្រោយ គឺអ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រភេទទី៣។ ពូកគេសុទ្ធជាអ្នកចូលមកកម្ពុជាតាមរយៈ គោលនយោបាយ «ខ្សែក្រវ៉ាត់ និងផ្លូវ»។ អ្នកទាំងអស់នេះ មានបទពិសោធន៍អភិវឌ្ឍន៍នៅប្រទេសពូកគេស្រាប់ មានយីហោត្រឹមត្រូវ និងការធានាដើមទុន ហើយការប្រគល់ផ្ទះជាទូទៅ គឺត្រឹមរយៈពេល ២ឆ្នាំបុណ្ណោះ។

ពូកយើងបានទៅមើលការិយាល័យលក់ក្នុងគម្រោងជាច្រើន ពូកគេតែងធានាថា ការប្រគល់ផ្ទះនឹងធ្វើឡើងទាន់ពេល។ ទោះជាយ៉ាងណាក៏ដោយ នៅពេលយើងទៅមើលការដ្ឋានសំណង់ឃើញថា អគារខ្ពស់ៗ ៣០ឬ ៤០ជាន់ទាំងនោះ ភាគច្រើនទើបតែបានសាងសង់រូចរាល់ប៉ុន្មានជាន់បុណ្ណោះ ហើយកន្លែងខ្វះត្រឹមដំណាក់កាលជាន់ក្រោមដីនៅឡើយ។ បើទោះជា ពួកគេធ្វើការ ២៤ម៉ោង ក្នុងមួយថ្ងៃក៏មិនអាចប្រគល់ផ្ទះបាន ក្នុងរយៈពេលមួយឆ្នាំដែរ។

សម្រាប់អ្នកទិញក្នុងស្រុក ការបង់ប្រាក់ដំបូងរបស់ពូកគាត់ សុទ្ធសឹងថាអស់ពីខ្លូនទៅហើយ។ ប្រសិនបើ មិនអាចបង្កើតចំណូលទាន់ពេលវេលា ពួកគាត់អាចប្រឈម នឹងវិបត្តិក្ស័យធន។

ដូច្នេះតើអ្នកជ្រើសរើស ផ្ទះឥឡូវនេះដោយរបៀបណា ដើម្បីការពារសិទ្ធិរបស់អ្នក និងបញ្ចៀសហានិភ័យ? ចម្លើយគឺ៖ «ទិញផ្ទះដែលមានសង់រួច!»

បច្ចុប្បន្ននេះ នៅកម្ពុជាមិនមានអ្នកអភិវឌ្ឍន៍ច្រើនទេ ដែលដាក់លក់ផ្ទះសង់រួច។ ក្នុងនោះគេឃើញមានមាន អ្នកអភិវឌ្ឍន៍មួយដែលលក់គម្រោងភាគច្រើនជា ផ្ទះសង់រួច នោះគឺ XINGHUI PROPERTY។ នាពេលថ្មីៗនេះ XINGHUI PROPERTY អញ្ជើញប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ ក្នុងប្រទេសកម្ពុជា មកទស្សនាគម្រោងលំនៅដ្ឋានសង់រួចទាំងបី។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដែលមានសមត្ថភាពមានបទពិសោធន៍អភិវឌ្ឍន៍អចលនទ្រព្យ ៣០ឆ្នាំ នៅប្រទេសចិនហើយបានអភិវឌ្ឍន៍ និងសាងសង់គម្រោងអចលនទ្រព្យជាច្រើនដោយជោគជ័យនៅទីក្រុងប៉េកាំង សៀងហៃ ហៃណាន ជាដើម និងទទូលបានបានលទ្ធផលគួរឱ្យកត់សម្គាល់។ ក្នុងនាមជាអ្នកអភិវឌ្ឍន៍ដែលចាស់ទុំ និងមានចក្ខុវិស័យដ៏វែងឆ្ងាយអនុវត្តតាមគោលនយោបាយ «ខ្សែក្រវ៉ាត់ និងផ្លូវ» ចូលមកប្រទេសកម្ពុជា ហើយមានការវិនិយោគអាជីវកម្មរបស់ខ្លូន រួមមានអចលនទ្រព្យ ឧស្សាហកម្ម (រោងចក្រស៉ីម៉ងត៍) និងហិរញ្ញវត្ថុ (ធនាគារ) ដែលជាក្រុមហ៊ុនមានដីបម្រុងច្រើនជាងគេ (លើសពី ៣០លានម៉ែត្រការ៉េ )។ XINGHUI PROPERTY ដែលនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ បានបង្កើតគម្រោង Star City និងTK Star នៅភ្នំពេញ និងគម្រោង STAR BAY នៅខេត្តព្រះសីហនុ។ គម្រោងទាំងបីបានក្លាយជាគម្រោងសំខាន់ក្នុងតំបន់ ហើយសុទ្ធធតែជាផ្ទះសង់រួច។

* STAR CITY

កន្លែងទី១ របស់យើងគឺ STAR CITY មានទីតាំងស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌសែនសុខ។ ពេលមកដល់ យើងអាចឃើញសួនឧទ្យានគម្របបៃតងមានទៅដល់ ២៥% ដែលមានផាសុកភាព និងល្អឥតខ្ចោះសម្រាប់ជីវិត។ មិនតែប៉ុណ្នោះ នៅខាងផ្លូវម្ខាងទៀត មានសណ្ឋាគារ និងអគារការិយាល័យទៀតផង។ នៅក្នុងនោះមានអគារ Condo ប្រាំខ្នងមានអាងទឹកនៅខាងក្រោម មានត្រីតូចៗហែលលេង។ ក្នុងនោះមាន សួនស្តាឡាយផ្លាហ្សាទំហំជាង ១០០០ម៉ែត្រការ៉េ អាងហែលទឹកស្តាឡាយទំហំ ៧៥០ម៉ែត្រការ៉េ កន្លែងហាត់ប្រាណស្តង់ដារអន្តរជាតិទំហំ ៦៥០ម៉ែត្រការ៉េ និងទីលានវាយកូនបាល់ស្តង់ដារ ថែមទាំងមានសេវាគ្រប់គ្រងអចលនទ្រព្យលំដាប់ផ្កាយ ២៤ម៉ោង ធ្វើអោយការរស់នៅកាន់តែប្រសើរឡើង។

ទីតាំងរបស់ STAR CITY គឺពិតសាកសមណាស់។ ការធ្វើដំណើរ ជុំវិញនោះ មានភាពងាយស្រួល និងមានសម្ភារៈបរិក្ខារទ្រទ្រង់ រួចស្រាប់។ ជិះប្រហែល ៥ នាទី អាចទៅដល់អាកាសយានដ្ឋាន រាជធានីភ្នំពេញ ហើយក្នុងរយៈ ពេល ២ ទៅ ១០ នាទី លោកអ្នកអាច ទៅដល់មន្ទីរពេទ្យ កុមារជាតិកម្ពុជា មន្ទីរពេទ្យ រ៉ូយ៉ាល់ សាខាសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាលាមត្តេយ្យពីរភាសាអន្តរជាតិ ធនាគារកាណាឌីយ៉ា ធនាគារ ABA ផ្សារទំនើប ឡាក់គី ។ល។ សាលារៀន ធនាគារ និងអាជីវកម្មផ្សេងទៀតនៅជិតអ្នកធ្វើឱ្យជីវិតកាន់តែងាយស្រួល។

STARCITY បានក្លាយខ្លូនជាកន្លែងសំខាន់មួយនៅតំបន់អាជីវកម្មព្រលានយន្តហោះ និងជាគម្រោងមួយដំណើរបានល្អរបស់ XINGHUI PROPERTY។

* TK Star

កន្លែងទី២ របស់យើងគឺ TK Star មានទីតាំងនៅខណ្ឌទួលគោក គឺគម្រោងលក់ដាច់ខ្លាំង។ ចាប់ពីពេលចាប់ផ្តើមលក់មក TK Starក្លាចជាអចលនទ្រព្យដែលលក់ដាច់បំផុតនៅក្នុងតំបន់ទួលគោក។ អញ្ចឹងតើអ្វីជាមូលហេតុនាំឱ្យ TK Star អាចលក់ដាច់ជាបន្តបន្ទាប់?

ពេលយើងទៅដល់ទីតាំងផ្ទាល់ទើបឃើញថា ទីតាំងរបស់TK Star ពិតជាល្អណាស់ ជាប់ផ្លូវថ្មើរជើង TK Avenue ដែលជាតំបន់អូអរនៅទួលគោក មានចំងាយប្រហែល ៤គីឡូម៉ែត្រពី AEON ២ គ្រាន់តែចេញពីផ្ទះ គឺអាចទិញទំនិញតាមចិត្ត។ គម្រោងនេះមាន អាងហែលទឹកស្កាយឡាញគ្មានដែនកំណត់ទំហំ ២០០ម៉ែត្រការ៉េ កន្លែងហាត់ប្រាណទំហំ ៣២០ម៉ែត្រការ៉េ ភោជនីយដ្ឋានស្កាយឡាញទំហំ ៥៥០ម៉ែត្រការ៉េ និងអាហារដ្ឋានទំហំ ២០០០ម៉ែត្រការ៉េ ថែមទាំងមានសណ្ឋាគារលំដាប់ផ្កាយប្រាំអន្តរជាតិ ដែលធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែមានភាពងាយស្រួល។

ក្រឡេកមើលផ្ទះថ្មីដែលដាក់លក់នៅក្នុងតំបន់ទាំងមូល TK Star មានតម្លៃល្អ និងគុណភាពខ្ពស់ ហើយថែមទាំងមានផ្ទះរូចជាស្រាប់ទៀតផង ដែលទទូលការពេញចិត្តយ៉ាងខ្លាំងពីសំណាកអតិថិជន។ គម្រោងនេះផ្តោតលើហ្វូងមនុស្សឥស្សរជន ម្ចាស់រស់នៅទីនេះមានលំដាប់អន្តរជាតិខ្ពស់ ដោយ ៣២%ជាជនជាតិចិន ២៨%ជាជនជាតិកូរ៉េខាងត្បូង២៥% ជាជនជាតិខ្មែរ និង មានជនជាតិ ជប៉ុន អាល្លឺម៉ង់ អ៉ីតាលី សហរដ្ឋអាមេរិកជាដើម។ ជា រង្វង់សង្គមល្អ ជ្រើសរើសតំបន់ដែលមាន អ្នកជិតខាងល្អមករស់នៅ គ្មានអ្វីណាល្អជាងនេះទេ។ នាពេលបច្ចុប្បន្ន គម្រោងនេះ សុទ្ធបានប្រគល់រូចរាល់ អ្នកអាចរើសយកអ្វីដែលអ្នកមើលឃើញ មិនចាំបាច់ព្រួយបារម្ភអំពីបញ្ហានៅពេលក្រោយនោះទេ។

* STAR BAY

ចុងក្រោយមកដល់ទីតាំងទី ៣ គឺSTAR BAY ក្នុងក្រុងព្រះសីហនុ។ ទីតាំងនៃគម្រោង គឺល្អអស្ចារ្យណាស់ស្ថិតនៅទីប្រជុំជននៃក្រុងព្រះសីហនុ ជាប់នឹងឆ្នេរសុខាដ៏ស្រស់ស្អាតបំផុត គម្រោងទាំងមូលមានទំហំផ្ទៃដី ៨០ហិចតា។ វានឹងត្រូវបានសាងសង់ ជាសហគមន៍ សួនច្បារ មាត់សមុទ្រ ដែលមានគម្របបៃតងមានទៅដល់ ៣៦% ចេញមកក្រៅអាចមើលឃើញភាពរីក ចម្រើន របស់តំបន់ ពេលត្រឡប់ចូលលំនៅដ្ឋានទទូលបាននៅភាពស្ងប់ស្ងាត់។ ពេលចូលទៅដល់ អ្នកនឹងឃើញអគារទី៣ ដែលសាសង់រូច រូបរាងអគារជាទូកក្តោងក្លាយ ជាទីតាំង ដ៏ស្រស់ ស្អាតមួយ ក្នុងខេត្ត ព្រះសីហនុ។

ក្នុងដំណាក់កាលទី១ នឹងមានអាងហែលទឹកទេសភាព បឹងទំហំ១៥០០ម៉ែត្រការ៉េ បឹងទេសភាពប្រាំពីរពណ៌ទំហំ៦០០០ម៉ែត្រការ៉េ តំបន់ពាណិជ្ជកម្មទំហំ៧០០០ម៉ែត្រការ៉េ និងបរិយាកាសរស់នៅដ៏ល្អឥតខ្ចោះទាក់ទាញឥស្សរជនមកទិញផ្ទះនៅទីនេះ។ ដោយសារ ជាផ្ទះសង់រូចស្រាប់ មាន អតិថិជនជាច្រើនបាន រើចូលមកហើយ។

មានអ្នកជំនាញបង្ហើបប្រាប់ឱ្យដឹងថា គម្រោងរបស់ XINGHUI PROPERTY នៅកម្ពុជាមិនសូវជាមានព័ត៌មានអវិជ្ជមានទេ។ ដំណើរលើកនេះរបស់យើង បានផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើន យល់ដឹងពី XINGHUI PROPERTY កាន់តែស៉ីជម្រៅហើយរំពឹងថាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងមានសមត្ថភាពបែបនេះ នឹងបង្ហាញផលិតផលល្អបន្ថែមទៀតនាពេលអនាគត។

ដើម្បីតបស្នងការគាំទ្រចំពោះ XINGHUIPROPERTY របស់កម្ពុជា XINGHUI PROPERTY បានរៀបចំពិធីទិញផ្ទះសម្រាប់ទីផ្សារកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋក្នុងស្រុកគ្រប់រូប ដែលចង់បានបរិយាកាសរស់នៅល្អ មានលទ្ធភាពទិញផ្ទះរស់នៅ។ ចំពោះគម្រោង Star Cityគ្រាន់តែបង់ដំបូង ៣០% ប្រហែល ២ម៉ឺនដុល្លារ (20,000ដុល្លារ) លោក អ្នកអាចរើ ចូលមកនៅផ្ទះសង់រូចភ្លាមៗដើម្បី កាត់បន្ថយ សម្ពាធលើ អ្នកទិញប្រាក់សេសសល់ លោកអ្នកអាចជ្រើសយកការបង់ រំលស់ រយៈពេល ៣ឆ្នាំ។ ប្រសិន បើអ្នក ជាអ្នកវិនិយោគ ការជួលបន្តបូកជាមួយ ប្រាក់តិចតួច គឺអាចផ្គត់ផ្គង់ការ បង់ រំលស់ បានទៅហើយ។

គម្រោង TK Star វិញ បន្ទាប់ពីបង់ ៥០% អ្នកនឹងអាចចូលមករស់នៅ ក្លាយជាអ្នកជិតខាងជាមួយអ្នកមាន និងអ្នកនយោបាយគ្រឿងបរិក្ខារពាណិជ្ជកម្មនៅជាន់ក្រោម អាចជម្រះភាពនឿយហត់ពេញមួយថ្ងៃចេញពីខ្លូនអ្នក។

STAR BAY ជាផ្ទះទេសភាពសមុទ្រសង់រូចស្រាប់ ដែលមិនមានតិចតួចរចនាប័ទ្មសាមញ្ញតែមិនបាត់បង់ភាពរ៉ូមែនតិច។ អង្គុយក្នុងបន្ទប់ទទួលភ្ញៀវដែលមានបង្អួចកញ្ចក់ធំ បែរមុខទៅសមុទ្រទស្សនាទេសភាពមេឃ និងសមុទ្រអ្នកអាចរីករាយនឹងជីវិតដ៏សុខស្រួល និងខ្យល់អាកាសបរិសុទ្ធ។ ចក្ខុវិស័យរបស់ XINGHUI PROPERTY គឺ
ផ្តល់ផ្ទះវិនិយោគដែលសក្តិសមបំផុតដល់អ្នក៕