(ភ្នំពេញ)៖ ហាង Kon Store Cambodia ដែលជាហាងលក់សម្ភារៈទារក និងកុមារមានគុណភាពខ្ពស់មួយ ត្រូវបានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការ នៅជិតរង្វង់មូលទួលគោក ផ្ទះលេខ ៩៣A, St ២៨៩ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីចុងឆ្នាំ២០២១ កន្លងទៅនេះ ដើម្បីអបអរសាទរចំពោះឆ្នាំថ្មី បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។

អ្នកស្រី លី លីហ្សា ម្ចាស់ហាង Kon Store Cambodia បានថ្លែងថា ក្នុងឱកាសឆ្នាំថ្មីនេះ ហាងរបស់អ្នកស្រីបានត្រៀមខ្លួនរួចរាល់ សម្រាប់ផ្តល់សេវាកម្ម និងការលក់ទំនិញទារក និងកុមារគុណភាពខ្ពស់ ដោយមានស្តង់ដារជាមួយនឹងបែបបទហាងថ្មី និងសកម្មភាពប្លែកៗ ដែលមានអត្ថប្រយោជន៍ជាច្រើននៅឆ្នាំ២០២២ ខាងមុខនេះ សម្រាប់លោកប៉ាអ្នកម៉ាក់ទាំងអស់ ដែលជាអតិថិជនរបស់ Kon Store។

អ្នកស្រី លី លីហ្សា បានបន្ថែមទៀតថា ហាងអ្នកស្រីក៏រឹតតែមានសេចក្តីសោមនស្សយ៉ាងក្រៃលែង នៅក្នុងការអបអរសាទរ ការបើកសម្ពោធ ដោយហាងមានរៀបចំនូវកម្មវិធីយ៉ាងពិសេស គឺការផ្តល់ជូននូវការចុះតម្លៃពិសេស រហូតដល់៣៥% សម្រាប់អតិថិជនទាំងអស់ ដែលមកទិញក្នុងរយៈពេល៣ថ្ងៃដំបូង។

កាន់តែពិសេសនោះ អ្នកស្រី លី លីហ្សា បានបង្កើតកម្មវិធីដូចជាការប្រឡងផាត់ពណ៌សម្រាប់ក្មេងតូចៗពី៣ដល់៦ឆ្នាំ ដើម្បីបង្កើនភាពច្នៃប្រឌិតដល់ក្មេងៗ និងជាចំណែកចូលរួមដល់ការរីកលូតលាស់ផ្នែកខួរក្បាល និងផ្នែកសង្គមដល់ពួកគាត់ដោយសហការជាមួយនឹង ផលិតផល Toybies ព្រមទាំងកម្មវិធីសិក្ខាសាលា ចែករំលែកចំណេះដឹង សហការជាមួយផលិតផលម៉ាក Lamoonbaby ក្រោមប្រធានបទ «ការថែទាំទារកដែលទើបនឹងកើត» ពីលោកស្រីវេជ្ជបណ្ឌិតកុសល កណិការ ដែលជាអ្នកជំនាញក្នុងការផ្តល់ចំណេះដឹង ដល់អ្នកម៉ាក់ៗ ដែលទើបតែសម្រាល រឺត្រៀមសម្រាល ក្នុងការត្រៀមខ្លួន និងអស់ក្តីបារម្ភពីបញ្ហាសុខភាព រឺការមើលថែផ្សេងៗ។

អ្នកស្រីបានគូសបញ្ជាក់ថា ហាងនឹងខិតខំបង្កើតកម្មវិធីល្អៗបែបនេះ ឲ្យបានច្រើនថែមទៀតសម្រាប់អតិថិជន ដែលតែងតែគាំទ្រ និងទិញទំនិញនៅហាងរបស់ខ្លួន និងដើម្បីជាចំណែកចូលរួមអភិវឌ្ឍសង្គមផងដែរ។ «ថ្វីបើKon Store Cambodia ទើបតែមានវត្តមាននៅក្នុងទីផ្សារក៏ពិតមែន តែអតិថិជនជាច្រើនបានស្រឡាញ់ និងពេញចិត្តការទិញទំនិញនៅទីនេះ ដោយសារតែហាងបានផ្តល់នូវភាពងាយស្រួល ជាពិសេសផ្តោតទៅលើការផ្តល់ប្រឹក្សាជូន នៅពេលដែលពួកគាត់ទិញទំនិញម្តងៗដើម្បីឲ្យត្រូវនឹងតម្រូវការ។

អ្នកស្រីបានបញ្ជាក់ទៀតថា ពួកយើងតែងតែចំណាយពេលពិគ្រោះជាមួយគាត់ និងណែនាំតែទំនិញក្មេងៗ ដែលល្អបំផុត។ មានអតិថិជនជាច្រើនបាននិយាយថា មកទិញទីនេះ មានអារម្មណ៍ថាងាយស្រួលទិញ ព្រោះហាងមានជំនាញប្រឹក្សាបានល្អ និងយកចិត្តទុកដាក់អតិថិជន ឯទំនិញវិញសុទ្ធតែជាទំនិញដែលមានគុណភាពខ្ពស់ពីប្រទេស ថៃ ជប៉ុន កាណាដា អាមេរិច បារាំង កូរ៉េ និងពីសហភាពអឺរ៉ុបជាដើម»។ លើសពីនេះទៅទៀត នៅក្នុងការបោះជំហានទៅមុខជាបន្តបន្ទាប់នៅក្នុងទីផ្សារ Kon Store Cambodia បានតាំងចិត្តយ៉ាងមុះមុត ក្នុងការស្វែងរកនូវសម្ភារៈប្រើប្រាស់ដែលមានគុណភាពខ្ពស់ សម្រាប់កូនៗ និងអ្នកម៉ាក់ៗ ហើយអ្វីដែលយើងនៅតែបន្តផ្តោតការយកចិត្តទុកដាក់ខ្លាំងបំផុតដែរនោះ គឺការដែលធ្វើឱ្យអតិថិជន អញ្ជើញមកទិញសម្ភារៈនៅហាងនេះហើយ ពួកគាត់នឹងមានអារម្មណ៍ថាប្លែកពីហាងដទៃ ទាំងការរៀបចំ ទាំងការតាំងលម្អ ក៏ដូចជាការប្រឹក្សាដល់ម៉ាក់ៗ ដើម្បីអាចជ្រើសរើសផលិតដែលស័ក្តិសមបំផុតសម្រាប់ពួកគាត់។

អ្នកស្រីបានបន្ថែមយ៉ាងដូច្នេះទៀតថា ក្នុងចំណោមផលិតផលលក់ដាច់ទាំងអស់ ក្នុងនោះក៏មានផលិតផល BEABA ដែលជាម៉ាកសញ្ញារបស់ប្រទេសបារាំង មានវត្តមានលើទីផ្សារប្រទេសកម្ពុជា តាំងពីចុងឆ្នាំ២០១៩ ដែលអតិថិជនជាឪពុកម្តាយសម័យកាលនេះ ស្គាល់ច្បាស់ពីផលិតផល BEABA នោះគឺ ម៉ាស៊ីនកិនបបរសម្រាប់ទារក (BEABA Babycook) និងសម្ភារៈអាហាររបស់ទារក។ សម្រាប់ផលិតផល BEABA មានអាយុកាលជាង៣០ឆ្នាំហើយ និងបានកំពុងចែកចាយទៅកាន់ ៧០ប្រទេស ទូទាំងពិភពលោក។

អ្នកស្រី លី លីហ្សា បានបន្តទៀតថា «ថ្មីៗ ក្រុមហ៊ុនធំ BEABA ទទួលបាននូវសិទ្ធិលក់ផ្តាច់មុខម៉ាកសញ្ញា Childhome ពី Childcare Company នៃប្រទេសប៊ែលហ្ស៊ីក ដែលមានសម្ភារៈប្រើប្រាស់សម្រាប់ទារកជាង ៥០០មុខ មានអាយុកាលជាង៣៥ឆ្នាំមកហើយ និងកំពុងចែកចាយជាង៦០ប្រទេសទូទាំងពិភពលោក។ ហើយឥឡូវនេះ Childhome ក៏មានវត្តមានក្នុងប្រទេសកម្ពុជា ដែលមានដាក់តាំងបង្ហាញមុនដំបូងគេបង្អស់ នៅក្នុងហាងកូនស្តរផ្ទាល់តែម្តង»

សូមបញ្ជាក់ដែរថា ផលិតផល BEABA និង Childhome ជានិមិត្តសញ្ញានៃគុណភាព ជាផលិតផលសម្រាប់ទារក ដែលតែងតែ ឈរលើគុណតម្លៃទាំង៤នោះ គឺផាកសុខភាព(Comfort), ក្តីស្រលាញ់(Passion) សុវត្ថិភាព(Safety) និងភាពច្នៃប្រឌិត(Innovation)។

ជាថ្មីម្ដងទៀត អ្នកស្រី លី លីហ្សា បានសង្ឃឹមថា ផលិតផល Childhome នឹងត្រូវចិត្តឪពុកម្តាយ និងមានប្រជាប្រិយភាពលើទីផ្សារដូច ផលិតផល BEABA ដោយសារតែគុណភាព ប្រណីតភាព និងការរចនាលេចធ្លោរបស់ផលិតផលនិមួយៗរបស់ Childhome ធ្វើឱ្យ Childhome មានឈ្មោះល្បីរួចជាស្រេចហើយ នាបណ្តាប្រទេសជឿនលឿនខាងសហព័ន្ធអឺរ៉ុប និង អាស៊ី។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង 077 26 16 26 / 015 26 16 26 ឬតាមរយៈទំព័រហ្វេសប៊ុក https://web.facebook.com/konstorecambodia។ ទស្សនាវីដេអូសម្ពោធបន្ថែម https://fb.watch/adj0wGuyby