(ភ្នំពេញ)៖ លែងជាក្តីកង្វល់សម្រាប់អ្នកស្វែងរកម៉ូតខោអាវ ស្អាតៗ ទាន់សម័យ គ្រប់ម៉ូតទាំងបុរសនារីនិងគ្រប់វ័យទៀតហើយ ដោយគ្រាន់តែលោកអ្នកមកផ្សារទំនើប ជីប ម៉ុងសែនសុខ ដែលម៉ូតទំនើប ទាំងអស់នោះមាននៅ Wavera ឆាប់ៗនេះ។

វត្តមានរបស់ Wavera នឹងនាំយកជម្រើសម៉ូតសម្លៀកបំពាក់ជាច្រើនប្រភេទសំរាប់ប្រជាពលរដ្ឋដែលចូលចិត្តលេង fashion ថ្មីៗដែលត្រូវការសម្លៀកបំពាក់ដើរលេង សម្លៀកបំពាក់ចូលរួមកម្មវិធី សម្លៀកបំពាក់ទៅធ្វើការ ឬសម្លៀកបំពាក់លេងកីឡា។ Wavera ហាក់បីដូចជាពិភពម៉ូតសម្លៀកបំពាក់ដែលមានចម្រុះប្រភេទផ្សេងៗគ្នា ដែលមានទាំងសម្លៀកបំពាក់បែបយុវវ័យ មនុស្សវ័យកណ្តាល បុរស នារី មនុស្សចាស់ សម្លៀកបំពាក់កីឡា និងសម្លៀកបំពាក់ផ្សេងៗ ដែលប្រមូលផ្តុំដោយម៉ូតថ្មីៗទៅតាមសម័យកាលទំនើបនេះ ដែលមានគុណភាពខ្ពស់ និងសោភ័ណភាពស្រស់ស្អាត ព្រមទាំងជាម៉ាកល្បីៗមកពីបរទេស។

Wavera គឺជាហាងលក់សម្លៀកបំពាក់ចម្រុះម៉ូត ហើយក៏ជាក្រុមហ៊ុននាំយកសម្លៀកបំពាក់ពីក្រៅប្រទេស។ វត្តមានរបស់ Wavera ដែលជាហាងលក់សម្លៀកបំពាក់ចម្រុះម៉ូត នាំយកម៉ាកសម្លៀកបំពាក់ចំនួន ៦ ដែលមានដូចជា EP, FFashion, Sabina, Jeune Style, Mira និង J-Niche។ ម៉ាកសម្លៀកបំពាក់ទាំង ៦នេះ គឺជាជម្រើសដ៏ពេញនិយមសំរាប់មិត្តយុវវ័យ ដែលត្រូវការស្តាយបែបគួរអោយស្រលាញ់ សាច់ក្រណាត់ទន់ងាយស្រួលពាក់ និងជាទីពេញនិយមសម្រាប់រដូវកាលនីមួយៗប្រចាំឆ្នាំ។

ម៉ូតសម្លៀកបំពាក់ទាំងអស់នេះ គឺជាភាពចម្រុះសម្បូរបែបដែលWavera នាំយកសំរាប់ប្រជាពលរដ្ឋកម្ពុជាក៏ដូចក្នុងរាជធានីភ្នំពេញ ដែលមិនពិបាកធ្វើដំណើរទៅឆ្ងាយ ឬស្វែងរកសម្លៀកបំពាក់ដ៏ស្រស់ស្អាតនិងទាន់សម័យនោះទេ។ Wavera ស្ថិតនៅជិតសហគមន៍លោកអ្នក ក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខដែលស្ថិតនៅតំបន់ប្រជុំជនសែនសុខ តាមបណ្ដោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ។ រកម៉ូតសម្លៀកបំពាក់ថ្មីៗ សូមមក Wavera!។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Facebook៖

* https://www.facebook.com/Wavera-Cambodia-110443578100918

* https://www.facebook.com/ChipMongMalls/

* https://www.facebook.com/chipmongsensok