(ភ្នំពេញ)៖ ស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី បានសហការជាមួយផ្សារទំនើបវឌ្ឍនៈ បង្កើតនូវព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ និង ធំជាងគេបង្អស់នៅភ្នំពេញ សម្រាប់ការរាប់ថយក្រោយ និងស្វាគមន៍ឆ្នាំថ្មី។ ជោគជ័យនៃព្រឹត្តិការណ៍ឆ្នាំនេះ ពិតជាសប្បាយ រំភើបជាមួយបទពិសោធន៍ថ្មី នៃការភ្លក់នូវរសជាតិរបស់ស្រាបៀរ វឌ្ឍនៈ ព្រមទាំងការដើរបង្ហាញម៉ូត ពីម៉ាកយីហោលំដាប់ពិភពលោក ការរាំលេងជាមួយ DJ និងទេពកោសល្យសម្តែង របស់តារាចម្រងល្បីៗប្រចាំកម្ពុជា។

សម្លេងហូរកញ្ជ្រៀវ, ការរួមរាំលេង អាហារឆ្ងាញ់ៗ អមជាមួយស្រាបៀរ វឌ្ឍនៈ បានធ្វើឲ្យបរិយាកាសកាន់តែមហោឡារិក ក្នុងបរិវេណសួនច្បារដ៏ថ្មីស្រឡាង របស់ផ្សារទំនើបនេះគឺ Vattanac Capital Lifestyle Park។

នេះជាកម្មវិធីប្រគំតន្រ្តីធំដំបូងគេបង្អស់របស់ស្រាបៀរ Vattanac Premium Beer ដែលផ្តួចផ្តើមឡើងក្រោមទស្សនៈនៃភាពរីករាយ។ ដោយយល់ឃើញថា ក្នុងកម្មវិធីនេះក៏មានការចូលរួមពីតារា ចម្រៀងលំដាប់ A, តារាម៉ូដែលជាតិ, អន្តរជាតិ, ឌីជេ និងការសម្តែងសិល្បៈពីក្រុមកញ្ញាទេព បូព្រឹក្ស ដែលលាយឡំនឹងសិល្បៈខ្មែរបុរាណ ដែលធ្វើឲ្យឆាកប្រគំតន្រ្តីនេះ កាន់តែរំភើបអស្ចារ្យ និងនាំមកនូវស្នាមញញឹមមកកាន់ទស្សនិកជន និងប្រជាជនកម្ពុជាដែលបានទស្សនាផ្ទាល់ និងតាមការឡាយរបស់ហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ វឌ្ឍនៈ។

ការជួបជុំដែលបានមកពីការប្រមូលផ្តុំរវាងក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ បង្កើតជាពេលវេលាដ៏អស្ចារ្យមួយ ដើម្បីឲ្យពួកគេចែករំលែកភាពរីករាយទៅវិញទៅមក។ ភាពរីករាយនេះហើយដែលជឿជាក់ថា ជាអាថ៌កំបាំងនៃជីវិតដ៏ពិតប្រាកដ ដែលយើងត្រូវការ ទាំងនេះជាហេតុផលដែលក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ខិតខំស្រាវជ្រាវរកគ្រឿងផ្សំដ៏មានគុណភាពខ្ពស់បំផុត និងសម្រិតសម្រាំងវត្ថុធាតុដើមបញ្ចូលគ្នា ដើម្បីទទួលបានសមិទ្ធផលស្រាបៀរ វឌ្ឍនៈ ដ៏ល្អឥតខ្ចោះនេះផលិត ពីស្រូវសាលីសុទ្ធដំបូងគេបង្អស់នៅកម្ពុជា ដើម្បីទទួលបានរសជាតិនៃភាពរីករាយដ៏ពិតប្រាកដ ភាពរីករាយដែលស្ថិតក្នុងខ្លួន ប្រជាជនកម្ពុជាគ្រប់ៗរូប។

ស្រាបៀរ វឌ្ឍនៈ ចែករំលែកភាពរីករាយដែលអាចឲ្យមនុស្សគ្រប់រូបទទួលបាននូវ ថាមពលវិជ្ជមានជំនះរាល់ឧបសគ្គទាំងឡាយ។ ស្រាបៀរ វឌ្ឍនៈ នាំមកនូវស្នាមញញឹម និងភាពរីករាយគ្មានដែនកំណត់ សម្រាប់ការជួបជុំសប្បាយរីករាយគ្រប់កម្មវិធី។ ដើម្បីភាពរីករាយ អបអរសាទរទាំងអស់គ្នា ជាមួយស្រាបៀរ វឌ្ឍនៈ។

សូមជម្រាបថា វឌ្ឍនៈ ប្រ៊ូវើរី នៃ វឌ្ឍនៈ គ្រុប បានសម្រេចជោគជ័យគួរជាទីមោទនៈ ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មី ក្នុងវិស័យឧស្សាហកម្មស្រាបៀរនៅកម្ពុជា តាមរយៈការផលិត ចែកចាយស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ ដែលជាស្រាបៀរជាតិថ្មី មានគុណភាព និងស្តង់ដាកម្រិតពិភពលោក នៅលើទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈ។

ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ របស់ វឌ្ឍនៈ ប្រ៊ូវើរី ជាជម្រើសដ៏ត្រឹមត្រូវល្អបំផុត សម្រាប់គុណភាព និងសេវាកម្មល្អឯកជាចម្បង តាមរយៈការសម្រិតសម្រាំងគ្រឿងផ្សំដោយជ្រើសយកវត្ថុធាតុដើមយ៉ាងល្អិតល្អន់ពីក្រៅប្រទេស ដែលមានគុណភាពខ្ពស់ដូចជា ស្រូវសាលី ផ្កាហប់ និងមេស្រាបៀរ ជាមួយនឹងការបំពាក់នូវគ្រឿងចក្រស្តង់ដាអន្តរជាតិ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុត ពីប្រទេសអាឡឺម៉ង់។

ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្សរ៍ ក្នុងវិស័យស្រាបៀរ និងភេស្ជជៈ វត្តមាននៃរោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី នឹងជួយជំរុញវិស័យឧស្សាហកម្មស្រាបៀរ និងភេស្ជៈនៅក្នុងប្រទេសកម្ពុជា ឱ្យកាន់តែមានភាពទំនើបសម្បូរបែប ជាមួយនឹងបទពិសោធន៍ថ្មីប្លែកថែមមួយកម្រិតទៀត។ ជាពិសេសជួយជំរុញ ដល់ការលើកកម្ពស់គុណភាព និងស្តង់ដានៃការផលិតឱ្យកាន់តែមានភាពល្អប្រសើរឡើង៕