(ភ្នំពេញ)៖ គម្រោង ដឹណេតឆឺរ៉ល ស្ថិតនៅជាប់ផ្លូវជាតិលេខ ៦A គល់ស្ពានទី៩ ដោយលោកអ្នកគ្រាន់តែចំណាយពេលធ្វើដំណើរត្រឹមតែ ៣នាទី ពីផ្លូវលីយ៉ុងផាត់ និង ១២នាទី ពីស្ពានជ្រោយចង្វារប៉ុណ្ណោះ។ បុរី ហ្គោលដេន ផាក នឹងផ្តល់ជូនអតិថិជននូវ លក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួលបង់ ២០% ដោយមិនចាំបាច់កក់ប្រាក់ និង គ្មានការប្រាក់ រយៈពេល ៣០ខែ។

គម្រោង ដឹណេតឆឺរ៉ល ត្រូវបានសាងសង់លើផ្ទៃដីសរុប ៦០ហិកតា រួមជាមួយសួនធម្មជាតិដ៏ធំទំហំ 4.5ហិកតា រួមមាន ក្លឹបហៅស៍ អាងហែលទឹកធំខាងក្រៅ ផ្លូវសម្រាប់រត់ ក្លឹបហាត់ប្រាណ និងកន្លែងសម្រាប់ក្មេងលេង។

គម្រោងនេះ ជាសហគមន៍ធម្មជាតិបែបបៃតង ល្អសម្រាប់ការរស់នៅក្នុងបរិកាសបែបថ្មី មានបរិស្ថានពោរពេញដោយភាពស្រស់ស្រាយបែបធម្មជាតិ រួមទាំងភាពទាក់ទាញ និងភាពស៉ីវីល័យ គួរឱ្យចង់រស់នៅប្រកបដោយភាពថ្លៃថ្នូរក្នុងសង្គម និងស្ថិតក្នុងតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្លាំង មានទន្លេអមសងខាងដែលនឹងបង្កើនភាពស្រស់ស្រាយមួយកម្រិតទៀតដល់ការរស់នៅក្នុងបុរី។

បន្ថែមឱ្យកាន់តែសម្បូរបែប មានច្រើនជម្រើសសម្រាប់លោកអ្នកដែរមានបំណងចង់មករស់នៅក្នុងបុរី ហ្គោលដេន ផាក មានជាប្រភេទផ្ទះដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន វីឡាភ្លោះ វីឡាកូនកាត់ និងហូមអហ្វីស ដែលពេញនិយម និងទាន់សម័យសម្រាប់ការរស់នៅ។

លំនៅឋាននីមួយៗ ត្រូវបានសាងសង់ និង រចនាម៉ូតយ៉ាងយកចិត្តទុកដាក់ដោយ ស្ថាបត្យករ និង វិស្វករជំនាញៗមានបទពិសោធន៍ជាច្រើនឆ្នាំ ដើម្បីធានាបាននូវភាពឥតខ្ចោះការសាងសង់ផ្ទះ។

ម្ចាស់គម្រោងមួយនេះ មានបទពិសោធន៍ក្នុងការសាងសង់បុរីអស់រយៈពេលជាង ១០ឆ្នាំ មកហើយ។ គ្រប់ការសាងសង់តែងតែផ្ដល់ជូននូវ គុណភាពរឹងមាំ សេវាកម្មល្អ សោភណ្ឌភាព ប្រណីតភាព និងសុវត្ថិភាពពេញលេញ រួមជាមួយនឹងបរិស្ថានស្អាតស្រស់បំព្រង ធ្វើឱ្យអតិថិជនទទួលបាននូវការរស់នៅប្រកបដោយភាព ស្រស់ស្រឡះ ធម្មជាតិ។

បច្ចុប្បន្ននេះ លោកអ្នកអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់នៅគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕

សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងទៅកាន់៖

* លេខទូរសព្ទ៖ 060 777 998 / 070 777 998 / 095 777 998
* ហ្វេសប៊ុកផេក: https://m.facebook.com/boreygoldenpark/
* តេឡេក្រាម: https://t.me/boreygoldenpark
* អ៉ីនស្ដាក្រាម: https://instagram.com
* ទីតាំងគម្រោងដឹណេតឆឺរ៉ល: http://bit.ly/BoreyGoldenParkTheNatural