(ភ្នំពេញ)៖ ទឹកក្រូចអាយស៍ IZE បានចេញវីដេអូស្ពតពាណិជ្ជកម្មថ្មីមួយ ដើម្បីបង្ហាញពីការអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងចូលមកដល់នៅខែកុម្ភៈខាងមុខនេះ។

វីដេអូស្ពតពាណិជ្ជកម្មថ្មីនេះ មានលក្ខណៈប្លែកបញ្ចូលបទចម្រៀង What the Fun ដោយមានការ Remix យ៉ាងឡូយបូករួមជាមួយទិដ្ឋភាព នៃការជួបជុំក្រុមគ្រួសារក្នុងថ្ងៃចូលឆ្នាំ ធ្វើឲ្យអ្នកទស្សនានឹករលឹក ដល់ភាពសប្បាយរីករាយដែលគ្រប់គា្នទទួលបាន ក្នុងឱកាសដ៏ពិសេសនេះ។

អ្វីដែលកាន់តែចាប់អារម្មណ៍នោះ វីដេអូស្ពតថ្មីនេះក៏បានរំលេចនូវសារដ៏មានអត្ថន័យ គឺការជំរុញឲ្យមានការចែករំលែកភាពរីករាយ ក្នុងរដូវចូលឆ្នាំថ្មី ឬ «IZE Care IZE Share»

ក្នុងវីដេអូបានបង្ហាញអំពីតួសម្តែង ជាយុវវ័យបានជិះស្គីយ៉ាងឡូយមាន Yeti អមដំណើរ ហើយនាំយកកាដូជាទឹកក្រូចអាយស៍ IZE ជូនដល់អ្នកជិតខាង ហើយរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយជាមួយគ្នា។

ដូច្នេះសូមចូលរួមអបអរឆ្នាំថ្មី ពិសាទឹកក្រូចអាយស៍ IZE និងចែករំលែកភាពរីករាយជាមួយគ្នា។

ទឹកក្រូចអាយស៍ IZE មាន៣រសជាតិ អាយស៍ កូឡា អាយស៍ ក្រូចឆ្មារ និង អាយស៍ រសជាតិផ្លែឈើចម្រុះ។
អាយស៍ ឡូយកាលីប អាយស៍ WHAT THE FUN៕