(ភ្នំពេញ)៖ ស្រាបៀរ កម្ពុជា បានចេញផ្សាយវគ្គដំបូង នៃការប្រគុំតន្ត្រីសម័យបែបឌីជីថល ឈ្មោះថា «Cambodia Taste of cool concert» នាំយកបទពិសោធន៍ថ្មី នៃការស្តាប់ចម្រៀង និងបង្កើតអារម្មណ៍ប្លែកជូនដល់អ្នកទស្សនា ជាមួយនឹងចម្រៀងពិរោះៗ ពីតារាល្បីៗនៅកម្ពុជា។

អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឲ្យដឹងថា «ស្រាបៀរ កម្ពុជា បានឈានជើងមួយជំហានទៀត ដោយនាំយកការកម្សាន្តបែបថ្មីជូនពលរដ្ឋកម្ពុជា។ ការស្តាប់បទចម្រៀងពិរោះៗ តាមរយៈការប្រគុំតន្ត្រីសម័យបែបឌីជីថល អាចជួយឲ្យអ្នកទាំងអស់គ្នា រំសាយអារម្មណ៍តានតឹង បង្កើតអារម្មណ៍ល្អៗ ពិសេសធ្វើឲ្យបរិយាកាសកាន់តែរីករាយ នៅពេលមានស្រាបៀរ កម្ពុជា នៅក្បែរ»
លោកស្រីបន្ដថា កម្មវិធីនេះជាការ Live ផ្ទាល់ការប្រគុំតន្ត្រីលើ Facebook Page និង Channel YouTube របស់ស្រាបៀរ កម្ពុជា រៀងរាល់១ខែម្តង និងវេលាម៉ោង៦ល្ងាច ដោយមានតារាល្បីៗដូចជា៖ កញ្ញា ចិត្ត កញ្ចនា ក្រុមតន្ត្រី Nevrmind Band ក្រុមតន្ត្រី P-Sand X Brothers កញ្ញា ពេជ្រ សោភា និងក្រុមតន្ត្រី La Cima Cartel ច្រៀងបទចម្រៀងល្បីៗរបស់ខ្លួន។

បន្ទាប់ពីបញ្ចប់ការ Live លោកអ្នកនៅតែអាចទស្សនា បានតាមរយៈទូរស័ព្ទដៃ ឬកុំព្យូទ័រផងដែរតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖ https://www.youtube.com/playlist?list=PLvY9Et8J82fuR91MnE1HJNHCNqVF_KYzQ

កញ្ញា ចិត្ត កញ្ចនា បានបកស្រាយចម្រៀងយ៉ាងពិរោះ ពិសេសការច្រៀងចម្រៀង៤បទរួមបញ្ជូលគ្នាតែ១រួមមានបទ៖ ឈឺ, ភ្លេចខ្លួន, ស្រឡាញ់បងទាល់តែបេះដូងឈប់ដើរ និងស្នាមញញឹម ផ្តល់អារម្មណ៍ប្លែកដល់អ្នកទស្សនា។

តើវគ្គបន្ទាប់តារារូបណានឹងបង្ហាញខ្លួន ហើយច្រៀងបទអ្វី? សូមតាមដានហ៊្វេសប៊ុកផេក CAMBODIA BEER ឬ YouTube Channel តាមតំណភ្ជាប់ខាងក្រោម៖
* Facebook: https://www.facebook.com/cambodiabeer
* YouTube: https://www.youtube.com/channel/UCu8TG0JmrR4vBB9dGXE30JQ

ស្រាបៀរ កម្ពុជា រសជាតិទាន់សម័យ សូមពិសាដោយការទទួលខុសត្រូវ៕