(ភ្នំពេញ)៖ អគារថ្មី ដឺ ព្រេមៀ សេនធ័រ សែនសុខ ត្រូវបានរៀបចំកម្មពិធីចម្រើនព្រះបរិត្ដ ប្រោះព្រំលើករាសី និងសម្ពោធ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ ដើម្បីត្រៀមទទួលអតិថិជន ស្របពេលនឹងដំណើរការបើកប្រទេសឡើងវិញ។

លោក ចាន ចន្ធី ជំនួយការអគ្គនាយក ដឺ ព្រេមៀ សេនធ័រ សែនសុខ បានបញ្ជាក់ថា ដឺ ព្រេមៀ សេនធ័រ សែនសុខ ត្រូវបានបើកដំណើរការតាំងពីឆ្នាំ២០១៨ ហើយការសម្ពោធអគារថ្មីនៅថ្ងៃនេះ នឹងចាប់ផ្ដើមទទួលភ្ញៀវកក់សម្រាប់រដូវកាលការចាប់ពីថ្ងៃនេះតទៅផងដែរ។

កន្លងទៅ អគារចាស់ ដឺ ព្រេមៀ សេនធ័រ សែនសុខ ត្រូវបានផ្ដល់ជូនតាមការអំពាវនាវរបស់ រាជរដ្ឋាភិបាល ដើម្បីដាក់ព្យាបាលអ្នកជំងឺកូវីដ១៩ ហើយបន្ទាប់ពីស្ថានភាពបានធូរស្រាលច្រើន និងបើកដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលបានប្រគល់អគារនេះវិញ ដើម្បីទុកសម្រាប់បំពេញតម្រូវការភ្ញៀវដែលនឹងមានពិធីផ្សេងៗជាហូរហែ ខាងមុខនេះ។

លោកបានបញ្ជាក់ថា នៅមុនថ្ងៃសូត្រមន្តលើករាសី ចម្រើនព្រះបរិត្តនេះ គឺមានការបាញ់ថ្នាំសម្លាប់មេរោគ ៣ដងទៅ៤ដងរួចរាល់ ដើម្បីឲ្យមានសិរីសួស្ដី សម្រាប់ភ្ញៀវ និងអតិថិជនផ្សេងៗ ដែលបានចូលរួមក្នុងកម្មពិធី។

បន្ថែមពីនេះទៀត សម្រាប់អគារថ្មីវិញ លោកបានរៀបរាប់ថា គឺបានឌីស្សាញថ្មី ភ្ញៀវដែលគាត់ចូលមកទីនេះ មិនសូវចំណាយទៅលើដេគ័រច្រើន ហើយក៏មានការតុបតែងលម្អជញ្ជាំង ពិដាន ភ្លើងពណ៌ផ្សេងៗ ដូច្នេះហើយធ្វើឲ្យអតិថិជនដែលរៀបកម្មវិធីមង្គលការ កម្មវិធីជប់លៀង ខួបកំណើតនានា បានល្អប្រសើរ មិនចំណាយទៅលើការតុបតែងជាច្រើន។

ដឺ ព្រេមៀ សេនធ័រ សែនសុខ គឺជាវិមានដ៏ល្អឯកធំបំផុតមួយ ក្នុងរាជធានីភ្នំពេញ សម្រាប់រៀបចំកម្មវិធី
អាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ផ្សេងៗ ដោយមានការរចនាយ៉ាងប្រណីតទំនើបបែបបច្ចិមប្រទេសដែលផ្ដល់ភាពថ្លៃថ្នូរក្នុងថ្ងៃពិសេសរបស់អតិថិជន។

ជាថ្មីម្ដងទៀត លោក ចាន ចន្ធី បានថ្លែងអំណរគុណចំពោះវត្ដមាន លោកឧញ្ញ៉ា លោក លោកស្រីទាំងអស់ ដែលខំចំណាយពេលដ៏មានតម្លៃចូលរួមក្នុងកម្មវិធីសម្ពោធអគារថ្មីនេះ។ លោកសូមប្រសិទ្ធពរជ័យជូនដល់ភ្ញៀវកិត្តិយស និងអតិថិជនទាំងអស់ ឱ្យជួបប្រទះ ពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាតឃ្លានឡើយ។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទ ០៦១/ ០៨៥/ ០៨៧ ៨៨៨ ៣៥៥/ ០៧៨ ២២២ ៣៥៥៕