(ភ្នំពេញ)៖ ជាមួយប្រូម៉ូសិនប្រចាំខែមករាស្វាគមន៍ឆ្នាំថ្មី ឆ្នាំ២០២២ ពីបុរី ប៉េង ហួត អតិថិជននឹងទទួលបានការផ្ដល់ជូន កាន់តែអស្ចារ្យ និងអាចក្លាយជាម្ចាស់ផ្ទះ ក្នុងក្ដីស្រមៃកាន់តែងាយស្រួលមិនធ្លាប់មាន។ កក់វីឡាភ្លោះម៉ូដថ្មីនៅថ្ងៃនេះ ជាមួយតម្លៃត្រឹមតែជាង២០ម៉ឺនដុល្លារប៉ុណ្ណោះ លោកអ្នកអាចមានជម្រើសបង់ប្រាក់ងាយស្រួលជាច្រើន ពីបុរី ប៉េង ហួត និងធនាគារជាដៃគូសហការ។

អ្វីដែលមិនធ្លាប់មានសម្រាប់ការផ្ដល់ជូននេះ គឺអតិថិជនអាចជ្រើសរើស គោលការណ៍បង់រំលស់រហូតដល់១០០% តែម្ដងជាមួយធនាគារ ដៃគូសហការរបស់បុរី ប៉េង ហួត ព្រមទាំងទទួលបានការបញ្ចុះតម្លៃបន្ថែម សម្រាប់ជម្រើសរំលស់សុទ្ធនេះទៀតផង។ ការផ្ដល់ជូននេះមានសុពលភាពត្រឹមតែដំណាច់ ខែមករានេះតែប៉ុណ្ណោះ។

សូមជម្រាបថា វីឡាភ្លោះម៉ូដឺន ម៉ូដថ្មីនេះទើបតែបើកលក់កាលពីចុងឆ្នាំ២០២១ ហើយមានការចាប់អារម្មណ៍យ៉ាងច្រើន ពីអតិថិជនគ្រប់ស្រទាប់វណ្ណៈ ដោយសារលក្ខណៈពិសេសជាច្រើនដូចជា ជាវីឡាប្រភេទម៉ូដឺនចុងក្រោយគេ មានម៉ូដទាន់សម័យ សំណង់ និងសោភ័ណភាពល្អឥតខ្ចោះ បំពាក់គ្រឿងសង្ហារិមទំនើបៗ ស័ក្ដិសមបំផុតសម្រាប់គ្រួសារទំហំតូច ឬកណ្ដាលដែលមានសមាជិកមិនសូវច្រើន ជាមួយភាពឯកជននៃរបងខណ្ឌដាច់ ងាយស្រួលក្នុងការជួបជុំផ្សេងៗ។
* ចង់ជ្រាបពីរចនាបទ និងភាពទាក់ទាញនៃវីឡាភ្លោះម៉ូដឺន សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=MU_RrkP_zlI 

ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមទាក់ទងទៅបុគ្គលិកផ្នែកលក់របស់បុរី ប៉េង ហួត តាមរយៈលេខទូរសព្ទ៖ 098 / 016 / 017 596 789 ឬចូលរួមជាមួយ Telegram Channel https://t.me/boreypenghuoth