(មែលប៊ន)៖ កីឡាការិនីផ្នែកវាយកូនបាល់ (Tennis) Naomi Osaka បានត្រឡប់មកវិញ រកបានជ័យជម្នះនាដើមឆ្នាំ២០២២ នៃជុំទី១ ព្រឹត្តិការណ៍ពាន Melbourne Summer Set 2022 បន្ទាប់ពីនាងបានបញ្ហាសុខភានរយៈពេលប្រមាណ ៤ខែមកនេះ។ នេះបើតាមប្រភពពី BBC នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

អតីតម្ចាស់ពាន Australian Open បច្ចុប្បន្នវ័យ ២៤ឆ្នាំសញ្ជាតិជប៉ុន Osaka បានបាត់មុខពីការប្រជែងពានវាយកូនបាល់ (Tennis) បន្ទាប់ពីបរាជ័យក្នុងពាន US Open កាលពីខែកញ្ញា ឆ្នាំ២០២១ ខណៈពេលនេះនាងបានយកឈ្នះកីឡាការិនីបារាំង Alize Cornet ក្នុងលទ្ធផល ៦-៤, ៣-៦, ៦-៣ សម្រាប់ជុំទី១ ពានរង្វាន់ Melbourne Summer Set 2022។

បញ្ជាក់ផងថា អតីតម្ចាស់ជ័យលាភីលេខ ១ពិភពលោក Osaka នឹងត្រូវទៅប៉ះ Maryna Zanevska របស់ប៊ែលហ្ស៊ិក នៅជុំទី២ បន្តទៀត។ ហើយនេះជាលទ្ធផលល្អមួយសារជាថ្មី បន្ទាប់ពីនាងបានបរាជ័យកាលឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ Tokyo Olympic 2020 បន្ទាប់ពីការប្រកួតការពារតំណែងជើងឯក US Open 2019៕