(ម៉ូណាកូ)៖ ក្លិបបាល់ទាត់ AS Monaco បានតែងតាំងលោក Philippe Clement ជាគ្រូបង្គោលថ្មីរបស់ពួកគេ រហូតដល់ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីចែកផ្លូវគ្នាជាមួយលោក Niko Kovac កាលពីសប្តាហ៍មុន។ នេះបើតាមការឲ្យដឹងពីក្លិបដែលលេងនៅលីគបារាំង Ligue 1 ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

លោក Clement វ័យ ៤៧ឆ្នាំបានឈ្នះពានរង្វាន់លីគប៊ែលហ្ស៊ិកចំនួន ៣ជាប់គ្នាៗជាមួយនឹងក្លិប Genk ក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ មុនពេលត្រឡប់ទៅដណ្តើមពានរង្វាន់ជាមួយក្លិប Club Brugge។

ដោយឡែកនៅអំឡុងពេលលោកប្រកបអាជីពជាកីឡាករ Clement បានបង្ហាញខ្លួន ៣៣៣ប្រកួតសម្រាប់ក្លិប Brugge ដោយស៊ុតបញ្ចូលទីបាន ៤៥គ្រាប់ផងដែរ។ លោកក៏ធ្លាប់លេងឲ្យក្រុមជម្រើសជាតិប៊ែលហ្ស៊ិកចំនួន ៣៨ប្រកួតផងដែរ។

អតីតអ្នកចាត់ការក្លិប Bayern Munich លោក Kovac បានចូលដឹកនាំក្លិប Monaco ក្នុងខែមិថុនា ឆ្នាំ២០២០ ហើយបានដឹកនាំក្រុម ទៅកាន់ការបញ្ចប់ក្នុងលំដាប់ថ្នាក់ទី៣ ក្នុងលីគ Ligue 1 កាលពីរដូវកាលមុន។

Monaco កំពុងស្ថិតនៅលំដាប់ថ្នាក់ទី៦ ក្នុង Ligue 1 មាន ២៩ពិន្ទុ ១៧ពិន្ទុនៅពីក្រោយក្រុមកំពូលតារាង Paris St Germain។ ពួកគេ នឹងធ្វើដំណើរទៅជួបក្រុមលំដាប់ថ្នាក់ទី៧ Nantes នាថ្ងៃអាទិត្យក្នុងសប្តាហ៍នេះ៕