(ភ្នំពេញ)៖ ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលផលិតឡើងដោយកូនខ្មែរ បានដើរតួយ៉ាងសំខាន់ក្នុងការលើកស្ទួយវិស័យកីឡាជិះកង់ភ្នំដែលកំពុងពេញនិយម ព្រមទាំងចូលរួមពង្រឹងសមត្ថភាពរបស់កីឡាករ ដើម្បីត្រៀមប្រកួតកីឡាស៉ីហ្គេម តាមរយៈការឩបត្ថម្ភគំាទ្រព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ «WURKZ Mountain Bike Series»។ នេះបើតាមការលើកឡើងរបស់កីឡាករ អ្នករៀបចំកម្មវិធី និងតំណាងក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នៅក្នុងវីដេអូចេញផ្សាយកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

កីឡាករ ឈួន យ៉េន បានលើកឡើងក្នុងព្រឹត្តិការណ៍ WURKZ Mountain Bike Series ធ្វើឡើងនៅឯព្រែកលៀបកាលពីពេលថ្មីៗថា៖ «ការចូលរួមរបស់កីឡាករមានការកើនឡើងពីមួយវគ្គទៅមួយវគ្គ ដោយសារមានការលើកទឹកចិត្ត និងការឧបត្ថម្ភពីក្រុមហ៊ុនផលិតភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទើបធ្វើឲ្យកីឡាករទទួលបានភាពសប្បាយរីករាយ សុខភាពល្អ និងមិត្តភាពដែលធ្វើឲ្យដក់ក្នុងដួងចិត្តរបស់កីឡាករម្នាក់ៗ»
លោកបន្តថា ការប្រណាំងកង់ភ្នំ WURKZ Mountain Bike Series ដែលមានរហូត ១៤ វិញ្ញាសារផ្សេងគ្នា ធ្វើឲ្យកីឡាករអាចពង្រឹងសមត្ថភាព និងគុណភាពសម្រាប់ត្រៀមប្រកួតថ្នាក់ជាតិ និងការប្រកួតស៉ីហ្គេម ក្នុងឆ្នាំ ២០២៣ ដែលនឹងធ្វើឡើងនៅឯខេត្តសៀមរាប។

ស្រដៀងគ្នានេះដែរ កីឡាការនីជម្រើសជាតិ ខេន ម៉ាឡៃ ដែលកំពុងត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៉ីហ្គេមនៅប្រទេសវៀតណាម នាពេលខាងមុខនេះ បានលើកឡើងក្រោយរូបនាងទទួលពានរង្វាន់លេខ១ ចំពោះវិញ្ញាសារសម្រាប់មនុស្សស្រីយ៉ាងដូច្នេះថា៖ «ពេលចូលរួមការប្រកួត ទើបយើងអាចដឹងពីសមត្ថភាពរបស់យើងថា នៅខ្វះខាតចំណុចណា ហើយត្រូវបំពេញបន្ថែមអ្វីខ្លះ»

ចំណែកឯកីឡាករ ងន គីមថាវ ក៏បាននិយាយដែរថា៖ «ខ្ញុំចង់លើកទឹកចិត្តឲ្យមានការចូលរួមការប្រកួតឲ្យកុះករ មិនមែនលុះត្រាតែមានកង់ល្អ ឬខ្លួនឯងមានសមត្ថភាពទើបប្រកួតបាននោះទេ។ ការចូលរួមនេះ ផ្តល់បទពិសោធន៍ល្អ ហើយប្រសិនបើទទួលបានចំណាតថ្នាក់ទៀតនោះគឺរឹតតែល្អ»

ទន្ទឹមនឹងនេះតំណាងឲ្យក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោក ប៊ែន អ្នកគ្រប់គ្រងផ្នែកទីផ្សារ បានលើកឡើងដែរថា៖ «វាជាកម្មវិធីដ៏ល្អមួយដែលជំរុញឲ្យអ្នកទាំងអស់គ្នាអាចហាត់កីឡាដើម្បីសុខភាព ហើយម៉្យាងទៀតភេសជ្ជៈប៉ូវកម្លាំងវើក WURKZ របស់យើង តែងចូលរួមឧបត្ថម្ភសកម្មភាពជាច្រើនទាក់ទងនឹងកីឡា»

ក្នុងនោះ លោក Pierre Yves Catry ប្រធានបច្ចេកទេសរៀបចំការប្រកួត និងស្ថាបនិកព្រឹត្តិការណ៍ប្រណាំងកង់ភ្នំក៏បានលើកឡើងដែរថា៖ «កីឡានេះទទួលប្រជាប្រិយភាពខ្លាំង និងមានភាពជាដៃគូដ៏ល្អជាមួយភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលជំរុញកម្លាំងចិត្តឲ្យយើងចង់រៀបចំព្រឹត្តិការណ៍នេះបន្ថែមទៀត ហើយយើងសង្ឃឹមថាស្ថានភាពនឹងនៅតែមានអំណោយផលនៅឆ្នាំក្រោយ ដើម្បីយើងអាចត្រលប់ទៅរៀបចំការប្រកួតចំនួន ៥ជុំ ដូចដើម»។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ WURKZ Mountain Bike Series នេះ ធ្វើឡើងចំនួន ៣ជុំ ផ្សេងគ្នា។ ជុំទី ១ ធ្វើឡើងនៅឯភ្នំជាលខេត្តកំពង់ស្ពឺ ជុំទី២ នៅព្រែកលៀបរាជធានីភ្នំពេញ ចំណែកឯជុំទី៣ នឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅគិរីរម្យខេត្តកំពង់ស្ពឺ៕

តាមដានហ៊្វេសប៊ុកផេករបស់ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដើម្បីទទួលបានព័ត៌មានថ្មីៗ តាមរយៈតំណភ្ជាប់នេះ ៖ https://www.facebook.com/WurkzCambodia