(សៀមរាប)៖ រង្វាន់លុយសុទ្ធ ៤ ម៉ឺនដុល្លារបានប្រគល់ជូនដល់អតិថិជនមហាសំណាងម្នាក់មានឈ្មោះថា ទិត្យ ឧត្ដម ជាបុគ្គលិកក្រុមហ៊ុនម្នាក់ មានអាសយដ្ឋាននៅភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
អតិថិជនរូបនេះបានឈ្នះរង្វាន់លុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់នេះ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ពីកម្មវិធី «ឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃ» ពី សែលកាត។ បន្ទាប់ពីទទួលបានស៊ែកទឹកប្រាក់ ៤ ម៉ឺនដុល្លារហើយ រូបលោកបង្ហាញពីភាពត្រេកអរខ្លាំងណាស់ ដោយមិននឹកស្មានថាខ្លួននឹងឈ្នះរង្វាន់លុយសុទ្ធច្រើនសន្ធឹកសន្ធាប់នេះ។

បន្តក្តីសុបិន្ត ជាមួយនឹងការបន្តចូលរួមលេងកម្សាន្តក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃ» នោះលោកអ្នកនឹងមានឱកាសឈ្នះលុយសុទ្ធ ដូចអតិថិជនរូបនេះដែរ។

អតិថិជនសែលកាតទាំងអស់នៅតែមានឱកាសទទួលបានសំណាងនេះ ដោយគ្រាន់តែតេទៅលេខ ៨៨៨៨ រួចចុច៖

* លេខ ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ
* លេខ ២ ដើម្បីចូលរួមលេងថ្ងៃនេះ។

សូមតាមដានផ្សាយផ្ទាល់ការចាប់រង្វាន់រៀងរាល់ថ្ងៃនៅម៉ោង ៦៖៥០ នាទីល្ងាច លើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយឡើងវិញនៅលើ YouTube Channel របស់ Cellcard៕