(ភ្នំពេញ)៖ ក្នុងដំណើរមកកាន់ប្រទេសកម្ពុជាជាលើកដំបូងរបស់ខ្លួន ដើម្បីមកធ្វើសកម្មភាពសប្បុរសធម៌ជាមួយក្រុមប្រឹក្សាជនពិការ តាមរយៈផ្តល់នូវរទេះរុញ និងគ្រឿងបរិភោគផ្សេងៗ ដល់ជនពិការមួយចំនួននៅកម្ពុជា លោក Aaron Tan ដែលជា Mr. World International Singapore 2021 and President of St. John Singapore បានបង្ហាញចំណាប់អារម្មណ៍លើអចលនទ្រព្យនៅកម្ពុជា។

បន្ទាប់បានចូលទស្សនា show room រ៉ូយ៉ាល់ផ្លាទីនឹមរួចមក តារារូបនេះ បានទិញខុនដូររ៉ូយ៉ាល់ផ្លាទីនឹម រហូតដល់៦យូនីត ក្នុងទឹកប្រាក់ប្រមាណជិតកន្លះលានដុល្លារ។

លោកបានបញ្ជាក់ថា មូលហេតុដែលជំរុញ លោកសម្រេចចិត្តទិញខុនដូររ៉ូយ៉ាល់ផ្លាទីនឹមច្រើនបែបនេះ ដោយតែអគារខុនដូរនេះ មានការឌីហ្សាញដ៏ស្រស់ស្អាត រួម ជានឹងទីតាំងដ៏មានសក្តានុពល ដែលល្អសម្រាប់ជនបរទេសទិញសម្រាប់ស្នាក់នៅ ទុកលក់បន្ត ឬទុកសម្រាប់ដាក់ជួលជាដើម។

លោក Aaron Tan បានស្គាល់គម្រោងរ៉ូយ៉ាល់ផ្លាទីនឹមដំបូង តាមរយៈភ្នាក់ងាររបស់រ៉ូយ៉ាល់ផ្លាទីនឹម នៅប្រទេសសិង្ហបុរី ដែលធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំង រហូតជំរុញឱ្យលោកធ្វើដំណើរមកទស្សនាទីតាំងដោយផ្ទាល់នាពេលនេះ។

មានទីតាំងនៅលើផ្លូវ៣សំខាន់ៗ ប្រសប់គ្នា គឺផ្លូវ៥៦៦ ផ្លូវ៣៣៧ និងផ្លូវលេខ ៣៣៥ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក ខុនដូរ រ៉ូយ៉ាល់ផ្លាទីនឹម ត្រូវបានសហការវិនិយោគឡើងដោយក្រុមហ៊ុនក្នុងស្រុក រ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុន សិង្ហបុរី ហុង ឡៃហួតគ្រុប កាលពីឆ្នាំ២០១៩។ រ៉ូយ៉ាល់ផ្លាទីនឹម ត្រូវបានឌីហ្សាញឡើងរួមបញ្ចូលទាំងពន្លឺព្រះអាទិត្យ និងលំហូរខ្យល់ និងផ្តល់នូវទេសភាពដោយគ្មានដែនកំណត់ទាំង៨ទិស។ ខុនដូរនេះ មាន៨៥១យូនីត និងមានហាងពាណិជ្ជកម្មចំនួន៥០ យូនីត។

លោក គួច លេងឃាង ប្រធានផ្នែកទំនាក់ទំនងសាធារណៈ និងយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន ហុង ឡៃហួតលីមីធីត បានឱ្យដឹងថា បន្ទាប់រដ្ឋាភិបាលសម្រេចបើកប្រទេសឡើងវិញ ធ្វើឱ្យការលក់ខុនដូរ របស់ដូរ៉ូយ៉ាល់ផ្លាទីនីមកើនឡើងវិញប្រមាណ៨០%។ ការលក់កើនឡើងវិញនេះ ដោយសារតែកម្ពុជា គ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ១៩បានល្អ ខណៈដែលទីតាំងរបស់រ៉ូយ៉ាល់ផ្លាទីនីម ក៏ជាទីតាំងមានសក្តានុពល ដែលធ្វើឱ្យអតិថិជនទាំងខ្មែរ និងបរទេសចាប់អារម្មណ៍មកទិញ៕