(បរទេស)៖ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងប្រកាសបង្ហាញ ព្រមទាំងចេញលក់ «iPhone Fold» ដែល អាចបត់បាន ជាមួយអេក្រង់ប្រភេទ OLED នៅឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Apple Insider នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

បើតាមពាក្យចចាមអារ៉ាមបានបង្ហាញថា ក្រុមហ៊ុន Apple បានធ្វើការឌីហ្សាញ និងកំពុងសាកល្បងច្ចេកវិទ្យារបស់ខ្លួនទៅលើទូរស័ព្ទដែលអាចបត់បាននេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយក៏គ្រោងនឹងប្រកាសបង្ហាញម៉ូឌែលនេះនៅក្នុងឆ្នាំ២០២៤ខាងមុខផងដែរ។

ប៉ុន្តែបើយោងតាមអ្នកវិភាគដ៏ល្បីម្នាក់ពាក់ព័ន្ធនឹងក្រុមហ៊ុន Apple លោក Ming-Chi Kuo បាននិយាយថា នឹងមិនមានវត្តមាន «iPhone Fold» នៅឆ្នាំ២០២៤ នេះទេ។

គួរបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះទីផ្សារស្មាតហ្វូនអេក្រង់បត់ ឬស្មាតហ្វូនដែលអាចបត់បានកំពុងតែមានការពេញនិយមជាខ្លាំង ជាពិសេសគឺស្មាតហ្វូនថ្មីៗរបស់ក្រុមហ៊ុន Samsung ដោយទទួលបានការគាំទ្រខ្លាំងនៅលើទឹកដីនៃប្រទេសកំណើត៕