(ភ្នំពេញ)៖ ភាពរីករាយក្នុងការជួបគ្នាលើកដំបូង រួមគ្នាបង្កើតអនាគតជាមួយគ្នា! កម្មវិធីទិញផ្ទះលើកដំបូង និងឆ្លងឆ្នាំ២០២១ ចូល២០២២ របស់ XINGHUI PROPERTY ត្រូវបានបិទបញ្ចប់ជាស្ថាព។ កម្មវិធីនេះ ធ្វើឡើងនៅសណ្ឋាគារអន្ដរជាតិធានយី (Tian Yi International Hotel)។
នៅឯកម្មវិធីទិញផ្ទះផ្ទាល់ មានចំណុចលេចធ្លោនិងទិដ្ឋភាពដ៏អស្ចារ្យជាច្រើនត្រូវបានបង្ហាញចេញមក។ មានអតិថិជនជាច្រើនបានចុះកិច្ចសន្យាផ្ទាល់នៅនឹងកន្លែងដើម្បីក្លាយជាម្ចាស់អចលនទ្រព្យរបស់ XINGHUI ដោយចាប់ផ្តើមដំណើរថ្មីជាមួយ XINGHUI PROPERTY។
* សូមគោរពអញ្ជើញភ្ញៀវទាំងអស់ស្វែងយល់ពី XINGHUI និងការចែករំលែកតម្លៃនៃអាជីវកម្ម
អនុញ្ញាតឱ្យយើងរំលើកឡើងវិញនូវកម្មពិធីឆ្លងឆ្នាំំមួយនេះដែលមានវត្តមានរបស់ភ្ញៀវកិត្តយស់ចូលរួមទស្សនាភាពត្រចះត្រចង់នារាត្រីនោះ។
ក្រោមការណែនាំ របស់ពិធីករក្នុងពិធីជប់លៀងនេះ អ្នកគ្រប់គ្រងទូទៅរបស់XINGHUI PROPERTY លោកស្រី Li Junzong បាន ឡើង លើ ឆាក និង ថ្លែង សុន្ទរកថា ។ គាត់បានស្វាគមន៍យ៉ាងកក់ក្ដៅ និង អរគុណយ៉ាងស្មោះស្ម័គ្រចំពោះភ្ញៀវកិត្តិយស ដែលបានអញ្ជើញចូលរួម។
គាត់ក៏បានបញ្ជាក់ផងដែរថា នាពេលអនាគតXINGHUI PROPERTY នឹងពង្រឹងផលិតផលសមត្ថភាពសេវាកម្មរបស់ខ្លួនឱ្យកាន់តែរឹងមាំការរីកចម្រើនជាមួយម្ចាស់អចលនទ្រព្យ ជួយគ្នាអភិវឌ្ឍន៍ទៅមកនិងការចាប់ផ្តើមទំព័រថ្មីទាំងអស់គ្នា។
ក្រោយពីសុន្ទរកថារបស់ អ្នកគ្រប់គ្រងទូទៅបានបញ្ចប់ ជាបន្ទាប់គឺប្រធានផ្នែកលក់នៃXINGHUI PROPERTY Ms. Mei បានធ្វើការវិភាគលម្អិតអំពីទីតាំងសម្ភារៈបរិក្ខារ បរិយាកាសរស់នៅ និងគុណសម្បត្តិវិនិយោគរបស់XINGHUI PROPERTY ។
* ពិធីជប់លៀងដ៏អស្ចារ្យ មានតារាងសម្តែង និងតារាចម្រៀងចូលរួម
ពេលចប់ការថ្លែងសុន្ទរកថា និង ការ ពន្យល់ណែនាំរួចអាហារ ពេល យប់នារាត្រីឆ្លង ឆ្នាំ បាន ចាប់ ផ្តើមជាមួយការរួមពីភ្ញៀវកិត្តយស់នឹងក្រុមតន្ត្រីល្បីៗជាច្រើនរូប ហើយក៏បានអញ្ជើញអ្នកណែនាំផ្ទះ «STAR» គឺលោក ចឺម មកសម្ដែងក្នុងកម្មវិធីដ៏អស្ចារ្យនេះផងដែរ។
XINGHUI PROPERTY ក៏បានអញ្ជើញអ្នករាំបង្ហាញក្បាច់រាំយ៉ាងរស់រវើកកំដរបរិយាកាសនៃកម្មវិធីបូករួមការសម្តែងដែមានលក្ខណ:ពិសេស បានបង្ហាញពីពិធីជប់លៀងដ៏ស្រស់បំព្រងដល់ភ្ញៀវ ដែលនាំមកនូវភាពរីករាយក្នុងកម្មវីធីនេះ។
ក្នុងកម្មវិធីទិញផ្ទះលើកនេះ ដើម្បីថ្លែងអំណរគុណចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នាក្រុមហ៊ុនXINGHUI PROPERTY បានរៀបចំកាដូយ៉ាងប្រណិតជូនភ្ញៀវដែលមកដល់កម្មវិធីផ្ទាល់ដូចជាដូចជា៖ គូប៉ុងទិញផ្ទះ5000$, 8000$ ទូរសព្ទiPhone 13pro, កុំព្យូទ័រ Macbook Pro, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដូចជាទូទឹកកក ម៉ាស៉ីនបោកគក់ ទូរទស្សន៍ ជាដើម។
XINGHUI PROPERTY ជឿជាក់ថា សំណាងល្អក្នុងឆ្នាំថ្មីនឹងមានមិនឈប់ឈរទាំងម្ចាស់អចលនទ្រព្យ និងក្រុមហ៊ុនXINGHUI PROPERTY នឹងបន្តជួបតែសំណាងល្អ។ ការសប្បាយរីករាយនាំឱ្យរសាយទុក្ខកង្វល់នាឆ្នាំចាស់ អាហារពេលល្ងាចនៅថ្ងៃឆ្លងឆ្នាំសកលដ៏ពិសេសនេះ មិនត្រឹមតែឱ្យមនុស្សគ្រប់គ្នាជួបជុំជាមួយអ្នកដែលមានគំនិតដូចគ្នាប៉ុណ្ណោះទេថែមទាំងផ្តល់ឱ្យអ្នកគ្រប់គ្នានូវអត្តសញ្ញាណថ្មីមួយ នោះគឺ «ម្ចាស់អចលនទ្រព្យ XINGHUI» ផងដែរ។
* XINGHUI PROPERTY ធ្វើឱ្យជីវិតកាន់តែប្រសើរ
XINGHUI PROPERTY មានបទពិសោធន៍យ៉ាងសម្បូរបែបក្នុងការអភិវឌ្ឍន៍អចលនទ្រព្យជិត ៣០ឆ្នាំ ពឹងផ្អែកលើសមត្ថភាពបង្កើតជីវិតកាន់តែប្រសើរឡើងសម្រាប់ម្ចាស់អចលនទ្រព្យរាប់មិនអស់។ ដោយអនុវត្តតាមគោលនយោបាយ ខ្សែក្រវាត់ និងផ្លូវ ក្រុមហ៊ុនបានចូលមកដល់ប្រទេសកម្ពុជា មានអាជីវកម្មរដូចជាអចលនទ្រព្យ ឧស្សាហកម្ម (រោងចក្រស៉ីម៉ងត៍) និងហិរញ្ញវត្ថុ (ធនាគារ)ហើយបានក្លាយខ្លូនជាសហគ្រាសអភិវឌ្ឍន៍ខ្នាតធំចម្រុះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលមានដីបម្រុងច្រើនជាងគេ (លើសពី ៣០លានម៉ែត្រការ៉េ) ជាមួយវិនិយោគដ៏ឆ្នើម។
* ៣០ឆ្នាំ ក្នុងការសាសង់ផ្ទះ
ក្នុងនាមជា អ្នកផ្តល់សេវាកម្ម ឈានមុខគេក្នុងដំណើរការនៃការអភិវឌ្ឍន៍ទីក្រុង XINGHUI PROPERTY នៅក្នុងការការរៀបចំផែនការអចលនទ្រព្យ គឺបានព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីបំពេញគ្រប់ព័ត៌មានលម្អិតចាប់ពីការលាយបញ្ចូលគ្នារវាងទីក្រុង និងវប្បធម៌ប្រកបដោយភាពចុះសម្រុងគ្នា រហូតដល់ការរក្សាបាននូវភាពស៊ីសង្វាក់គ្នាដ៏ល្អឥតខ្ចោះរវាងទេសភាពធម្មជាតិ និងស្ថាបត្យកម្មទីក្រុង ពីការរៀបចំស្ថាបត្យកម្ម និងសួនច្បាររហូតដល់ការជ្រើសរើសសម្ភារៈគ្រប់យ៉ាងគឺសុទ្ធតែដើម្បីបំពេញតម្រូវការរបស់អ្នកឱ្យកាន់តែប្រសើរឡើង។
* គម្រោងនៃទីកន្លែងសម្គាល់ដើម្បីតែគុណភាពថ្មី
XINGHUI PROPERTY មានបទពិសោធន៍នៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំបានបង្កើតគម្រោងStar City និងTK Star នៅភ្នំពេញនិងគម្រោងSTAR BAY នៅខេត្តព្រះសីហនុ។ គម្រោងទាំងបីបានស្ថិតនៅចំណុចវិថីអភិវឌ្ឍន៍ទីក្រុង។
ប្រមូលផ្ដុំដោយធនធាន កន្លែងរស់នៅប្រកបដោយគុណភាពថ្មីបរិក្ខារជុំវិញមានគ្រប់បែបយ៉ាងហើយសុទ្ធតែជាគម្រោងដែរបានបញ្ចប់ការសាងសង់រួចរាល់។ មិនថាបរិយាកាសខាងក្រៅប្រែប្រួលយ៉ាងណានោះទេអចលនទ្រព្យនៅតំបន់ស្នូលកណ្តាលគឺតែងតែខ្វះជានិច្ច ម្ចាស់អចលនទ្រព្យដែលជ្រើសយក XINGHUI PROPERTY មិនត្រិមតែទិញផ្ទះប៉ុណ្ណោះទេថែមទាំងជាការវិនិយោគ ថែមទាំងបាននូវជីវិតកាន់តែល្អប្រសើរដោយបញ្ចូលខ្លួនទៅកាន់ដែនជីវិតបៃតង និង ធម្មជាតិ ចុះដល់ដីគឺមាន សួន ច្បារដ៏ធំ បើកបង្អួចនឹងអាចមើលឃើញទេសភាពដ៏ស្រស់សត្រកាល។
ជាការវិនិយោគដែរមានស្ថេរភាពសម្រាប់ឥឡូវ នេះ និងអនាគតជាមួយ XINGHUI PROPERTYមបង្កើតឧត្តមភាពនៃជីវិត នឹងរីកចេញឡើងម្តងមួយៗ។ ចក្ខុវិស័យរបស់XINGHUI PROPERTY គឺផ្តល់ផ្ទះវិនិយោគដែលសក្តិសមបំផុតដល់លោកអ្នក៕