(ភ្នំពេញ)៖ ពិតជាប្លែកភ្នែកជាខ្លាំងក្រោយពេលទស្សនាស្ពតពាណិជ្ជកម្មថ្មីរបស់ស្រាបៀរ កម្ពុជាដែលចេញផ្សាយកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ដោយសារវាបានរំលេចនូវគន្លឹះធ្វើឲ្យការជួបជុំបងប្អូន និងមិត្តភក្តិនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកាន់តែរីករាយ និងទាន់សម័យជាមួយស្ទាយអបអរថ្មី។

ទិដ្ឋភាពទាក់ភ្នែកដែលមាននៅក្នុងស្ពតពាណិជ្ជកម្មថ្មីនេះ គឺផ្តើមចេញពីសកម្មភាពនៃការសម្តែងរបាំប្រពៃណីចិនឡកម៉ុងសាយ មានការពិសាអាហារឆ្ងាញ់ជុំគ្នាជាមួយមិត្តភក្តិ និងក្រោយមកមានការទស្សនាការប្រគុំតន្ត្រី និងរាំលេងយ៉ាងសប្បាយរីករាយ។

អ្វីដែលកាន់តែពិសេស គឺការលេងស្ទាយលើកដៃឡើងធ្វើជាអក្សរ «C» យ៉ាងទាន់សម័យដែលតំណាងឲ្យស្រាបៀរ កម្ពុជា ឬ «CAMBODIA BEER» ជាកាយវិការដែលអតិថិជនអាចធ្វើបាននៅពេលពិសា ឬនឹកឃើញដល់ស្រាបៀរ កម្ពុជា។

សូមអញ្ជើញទស្សនាស្ពតពាណិជ្ជកម្មថ្មីទាំងអស់គ្នា ដើម្បីទទួលបានអារម្មណ៍រីករាយនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ស្រាបៀរ កម្ពុជា រសជាតិទាន់សម័យ! ពិសាដោយការទទួលខុសត្រូវ៕