(ភ្នំពេញ)៖ ឧកញ៉ា ផាត់ ប៊ុន អគ្គនាយកក្រុមហ៊ុន ប៊ី ភី ស៊ី និងជាសមាជិកស្ថាបនិក នៃមូលនិធិគន្ធបុប្ផាកម្ពុជា និងភរិយា បានបន្តបន្តបរិច្ចាគថវិកាចំនួន ៥០ ០០០ដុល្លារអាមេរិក ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។

banner

ការបរិច្ចាគថវិកា៥ម៉ឺនដុល្លារនេះ ក្នុងគោលបំណងរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង ក្នុងបេសកកម្មពិនិត្យ និងព្យាបាលជំងឺជូនកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាគជាសមាជិកដែលរួមមាន៖ (១) សមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់ )រៀលក្នុងមួយឆ្នាំ។

លោកអ្នកអាចចូលរួមបរិច្ចាគតាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយបណ្តាធនាគារដៃគូដែលរួមមាន ធនាគារ Canadia, ធនាគារ ACLEDA, ធនាគារ ABA, ធនាគារ Chip Mong, ធនាគារ Wing, ធនាគារ Sathapana, ធនាគារ J Trust Royal និងភ្នាក់ងារ True Money ឬរយៈលេខទូរសព្ទ៖ ០៦១ ៧០ ១១១១៕