(កូរ៉េ)៖ ក្រុមហ៊ុនទូរស័ព្ទ Samsung កំពុងទទួលបានការគាំទ្រជាខ្លាំងចំពោះម៉ូឌែល S20 FE (Fan Edition) ពីសំណាក់អតិថិជន។ បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េមួយនេះបានបញ្ជាក់ថាខ្លួនលក់បានជាង ១០លានគ្រឿងនៃម៉ូឌែល S20 FE នៅឆ្នាំ២០២១ ចាប់តាំងពីពេលដែលដាក់បង្ហាញនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២០។

តួរលេខនេះបានធ្វើឱ្យស្មាតហ្វូនត្រកូល Galaxy ក្លាយជាស្មាតហ្វូនលក់ដាច់បំផុតប្រចាំឆ្នាំ។

បើយោងតាមរបាយការណ៍ពីក្រុមហ៊ុនដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថាម៉ូឌែល S20 FE គឺជាម៉ូឌែលមួយដែលទទួលបានការគាំទ្រខ្លាំងបំផុតចាប់តាំងពីត្រូវបានដាក់បង្ហាញឱ្យដំណើរការមក។

នៅក្នុងកំឡុងរដូវក្តៅ (ខែមិថុនា ដល់ កញ្ញា) តាមរបាយការណ៍បានព្យាករណ៏ថា Samsung លក់បានចំនួន ១៣.៥ លានគ្រឿងនៃស៊េរីស្មាតហ្វូនត្រកូល Galaxy S21 របស់ខ្លួន។ ហើយយើងក៏នឹងរង់ចាំមើលទៀតថា តើ Galaxy S21 FE ដែលទើបប្រកាសថ្មីអាចនឹងឆក់យកបេះដូងអ្នកគាំទ្រដូចម៉ូឌែលមុនដែរ ឬទេ៕