(រ៉ូម)៖ លោក Massimiliano Allegri អ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់ Juventus បានបញ្ជាក់ប្រាប់ BBC យ៉ាងច្បាស់ៗថា កីឡាករខ្សែបម្រើប្រយុទ្ធ Aaron Ramsey នឹងចាកចេញពីក្លិបក្នុងខែមករា ឆ្នាំ២០២២ ដ្បិតកំពុងស្ថិតក្នុងបញ្ជីដែលត្រូវផ្ទេរចេញស្រាប់ផង។

យោងតាមរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃអង្គារសប្តាហ៍នេះបានបញ្ជាក់ថា កីឡាករអន្តរជាតិវ៉េលខាងលើនេះ ក៏បានបដិសេធចំពោះការស្នើសុំពីសំណាក់ក្លិប Burnley គ្រាដែល Ramsey ចង់លេងនៅ Premier League នៃក្លិបដែលខ្លាំងជាងនេះ។

លោក Allegri បានបញ្ជាក់ថា «Aaron Ramsey នឹងត្រឡប់ទៅកាន់អង់គ្លេសវិញថ្ងៃនេះ ក្រោយពេលចាកចេញមករួមរស់នៅប្រទេសអ៉ីតាលីតាំងពីឆ្នាំ២០១៩ មក»

កីឡាករវ័យ ៣១ឆ្នាំ Ramsey បានចុះកិច្ចសន្យាលេងឲ្យក្រុមសេះបង្កង់ Juventus កាលពីឆ្នាំ២០១៩ ក្រោយពេលចប់កិច្ចសន្យាជាមួយកាំភ្លើងធំ Arsenal ដ្បិតរូបគេស៊ុតបញ្ចូលទីបាន ៦គ្រាប់ពីការចូលលេងបាន ៦៩ប្រកួតនៅទឹកដី Turin និងទើបលេងបានមិនដល់ ១០០នាទីផងនារដូវកាលនេះឲ្យក្រុមដែលកំពុងឈរលេខ៥ ក្នុង Serie A រដូវកាលនេះ។

Aaron Ramsey ក៏ត្រូវបាន Arsenal ទាក់ទងយកទៅវិញផងដែរ គ្រាដែលក្រុមស្ថិតក្នុងតំបន់កាត់ចោល Newcastle United ចង់បានរូបគេទៅរួមក្រុមក្នុងខែមករា ឆ្នាំ២០២២ នេះ៕