(ភ្នំពេញ)៖ ចាប់តាំងពីប្រទេសកម្ពុជា បានប្រកាសបើកឡើងវិញ ដើម្បីទទួលភ្ញៀវទេសចរ ដោយមិនចាំបាច់ធ្វើចត្តាឡឺស័ក សម្រាប់ភ្ញៀវទេសចរ ដែលមានការ ចាក់វ៉ាក់សាំងហើយនោះ មានជនបរទេសសរុបជាង១៨,០០០នាក់ បានមកដល់ប្រទេសកម្ពុជា ដែលក្នុងនោះ មានទាំងភ្ញៀវទេសចរ, អ្នកវិនិយោគ, និងអ្នកធ្វើដំណើរផ្សេងៗ។

ការបើកប្រទេសឡើងវិញនេះ គឺដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាត Covid-19 ហើយវាជាការចាប់ផ្តើម ដ៏ល្អមួយសម្រាប់វិស័យទេសចរណ៍ និងអាជីវកម្មការដឹកជញ្ជូនជាដើម។

ជាមួយគ្នានេះដែរ ដើម្បីផ្តល់នូវភាពងាយស្រួល និងផាសុកភាពបន្ថែមទៀតដល់អ្នកដំណើរ និងអាជីវកម្មដែលពាក់ព័ន្ធ ក្រុមហ៊ុន Maxus Cambodia បានដាក់បង្ហាញរថយន្តម៉ូដែលថ្មី របស់ពួកគេគឺ Maxus V80 ដែលជារថយន្តប្រភេទវ៉ែន១៨កៅអី និងមានភាពធំទូលាយ ដែលនឹងផ្តល់ឲ្យម្ចាស់អាជីវកម្ម នូវការដឹកជញ្ជូនអ្នកដំណើរ បានយ៉ាងផាសុកភាព អមនឹងតម្លៃយ៉ាងសមរម្យចាប់ពី ២៩,៩៩០ ដុល្លារប៉ុណ្ណោះ។

ដើម្បីផ្តល់នូវភាពធំទូលាយ និងផាសុកភាពដល់អ្នកដំណើរ, Maxus V80 បានរចនាទំហំយ៉ាងធំ ដោយមានប្រវែងបណ្តោយ 5700 mm, ទទឹង 1998 mm, គម្លាតកង់មុខទៅកង់ក្រោយ 3850 mm, កម្ពស់ 2345 mm។

Maxus V80 បានបំពាក់នូវលក្ខណៈពិសេសៗជាច្រើន ដូចជាជណ្តើរអូតូសម្រាប់ពេលចេញចូលរថយន្ត ដែលងាយស្រួលដល់អ្នកដំណើរ ហើយនៅផ្នែកខាងក្រោយ ត្រូវបានបំពាក់ដោយប្រព័ន្ធម៉ាស៊ីនត្រជាក់ និងអំពូលភ្លើងដាច់ដោយឡែកពីគ្នា ដែលជាហេតុនាំឲ្យមានភាពងាយស្រួល និងត្រជាក់ល្អសម្រាប់អ្នកធ្វើដំណើរ។ ការរចនាទ្វារធ្នឹមខាងក្រោយអាចបើកបាន255 ដឺក្រេ ដែលអនុញ្ញាតឲ្យអ្នកអាចចូលបានយ៉ាងងាយស្រួល ទោះបីជានៅកន្លែងចង្អៀតក៏ដោយ។

រថយន្ត Maxus V80 គឺបានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតតួបូចំណុះ 2.5L CRDi ដែលផ្តល់នូវកម្លាំងខ្លាំងរហូតដល់ 134hp និងកម្លាំងរមួល 330 Nm ហើយវាត្រូវបាន បញ្ជូនកម្លាំងទៅកង់ក្រោយតាមរយៈប្រអប់លេខ៦វគ្គ។ លក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពរួមមានដូចជា ពោងសុវត្ថិភាពខាងអ្នកបើកបរ និងអ្នកដំណើរខាងមុខ, ខ្សែក្រវ៉ាត់សុវត្ថិភាពចំនួន៣សម្រាប់អ្នកអង្គុយខាងមុខ, ខ្សែក្រវ៉ាត់សុវត្ថិភាពចំនួនពីរសម្រាប់អ្នករួមដំណើរខាងក្រោយ, ឧបករណ៍ចាប់សញ្ញាពេលថតក្រោយ និង ABS ជាមួយ EBD ។ ប្រព័ន្ធគ្រឿងក្រោម គឺមានភាពរឹងគ្រប់គ្រាន់ក្នុងការផ្ទុកទម្ងន់បានប្រមាណ 1.4T ជាមួយនឹងទម្រទម្ងន់សរុប 3500Kg ហើយការធ្វើដំណើរនឹងមានផាសុកភាពគ្រប់គ្រាន់ទោះបើកបរលើផ្លូវជិត និងផ្លូវឆ្ងាយក៏ដោយ។

Maxus V80 គឺជារថយន្តដែលស័ក្តសម សម្រាប់ការងារអាជីវកម្ម ឬជារថយន្តលក្ខណៈគ្រួសារ ហើយវាជារថយន្តដ៏ល្អ នៅក្នុងឧស្សាហកម្មយានយន្ត ដោយសារ ផ្នែកខាងក្នុងធំទូលាយរបស់វា។ Maxus V80 មានផ្នែកខាងក្នុងធំល្អ ហើយកៅអីអាចបត់បែនបានយ៉ាងងាយស្រួល ដើម្បីបម្រើដល់អ្នកដំណើរ និងការប្រើប្រាស់ សម្រាប់់ពាណិជ្ជកម្មផ្សេងៗ។ វាបានបំពាក់ដោយបច្ចេកវិទ្យាថ្មីស្តង់ដារ និងសុវត្ថិភាព ទាំងស៊ុមនៃរូបរាងរថយន្ត និងប្រព័ន្ធផ្សេងៗ ដែលផ្តល់ឲ្យអ្នកនូវទំនុកចិត្ត នៅគ្រប់ពេលធ្វើដំណើរ។ ដូច្នេះចំណុចនេះពិតជាល្អណាស់សម្រាប់ម្ចាស់អាជីវកម្មដែលត្រូវមើលថែអ្នកដំណើរ។ សូមរីករាយជាមួយការងារ អាជីវកម្មឱ្យកាន់តែរលូនជាមួយ Maxus V80៕