(ភ្នំពេញ)៖ នៅចុងសប្តាហ៍ខាងមុខនេះ ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងរៀបចំស្តង់ ២កន្លែង ដើម្បីផ្តល់ព័ត៌មានអំពីការប្រណាំងកង់ភ្នំ «WURKZ Mountain Bike Series» ជុំផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅគិរីរម្យ។

ទីតាំងទី១ នឹងរៀបចំឡើងនៅកំពង់ចម្លងកោះពេជ្រ នៅថ្ងៃសៅរ៍ ទី០៨ ខែមករា ចាប់ពីម៉ោង ៥ព្រឹក ដល់ម៉ោង ១០ព្រឹក ចំណែកឯទីតាំងទី២ នឹងធ្វើឡើងនៅឯក្លោងទ្វារហ្រ្គេនភ្នំពេញ នៅថ្ងៃអាទិត្យ ទី០៩ ខែមករា ចាប់ពីម៉ោង ៣ល្ងាច ដល់ម៉ោង ៨យប់។

អ្នកចូលចិត្តជិះកង់ទាំងឡាយ អាចទៅសាកសួរព័ត៌មានលម្អិតពីរបៀបនៃការចុះឈ្មោះ ឬព័ត៌មានសំខាន់ផ្សេងៗទាក់ទងនឹងការប្រណាំង ដើម្បីអាចត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់ថ្ងៃប្រកួត។ ក្រៅពីនេះ លោកអ្នកក៏អាចចូលរួមលេងល្បែងកម្សាន្ត ដើម្បីមានឱកាសទទួលបានសម្ភារៈជិះកង់ស្អាតៗ និងពិសាភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដោយឥតគិតថ្លៃផងដែរ។

ការប្រណាំងកង់ភ្នំ «WURKZ Mountain Bike Series» ដែលឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ បានធ្វើឡើងចំនួន ២ជុំរួចមកហើយ ដែលជុំទី១ នៅភ្នំជាល និងជុំទី២ នៅឯព្រែកលៀបដោយទទួលបានអ្នកចូលរួមយ៉ាងច្រើនកុះករ។ សម្រាប់ជុំផ្តាច់ព្រ័ត្រនៅគិរីរម្យនេះ ជាជុំទាក់ទាញខ្លាំងជាងគេ ដែលមានការរំពឹងទុកថានឹងមានអ្នកចូលរួមកាន់តែច្រើន៕

* ចុចទីនេះ https://goo.gl/maps/5RsqDLFCvZ3mbnH59 សម្រាប់ផែនទីទីតាំងកំពង់ចម្លងកោះពេជ្រ
* ចុចទីនេះ https://goo.gl/maps/yV3i3KuHXnPTC7C7A សម្រាប់ផែនទីទីតាំងក្លោងទ្វារហ្រ្គេនភ្នំពេញ
* ដើម្បីទទួលបានព័ត៌មានថ្មីៗលោកអ្នកអាចតាមដានហ៊្វេសប៊ុកផេក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ តាមរយៈតំណភ្ជាប់នេះ៖ https://www.facebook.com/WurkzCambodia