(បរទេស)៖ ក្រុមហ៊ុន Aston Martin បានឱ្យដឹងថាការលក់រថយន្តទៅឱ្យឈ្មួញបានកើនឡើង ៨២ភាគរយ នៅក្នុងឆ្នាំ២០២១ ខណៈដែលក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អង់គ្លេសមួយនេះ បានព្យាករណ៍ថា ប្រាក់ចំណូលប្រចាំឆ្នាំដែលររំពឹងទុកលើការនាំចេញរថយន្តស្ព័រ Valkyrie បានតិចជាងការគ្រោងទុកនៅក្នុងត្រីមាសទី ៤ ក៏ដោយ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តសម្រាប់ ថតរឿង James Bond ទំនងជាទទួលបានប្រាក់ចំណូលនៅក្នុងឆ្នាំ២០២១ មានប្រហែល ១៥លានផោន (ប្រហែលជាង ២០លានដុល្លាអាមេរិក) ប៉ុន្តែទាបជាងការរំពឹងទុក។

គួរជម្រាបផងដែរថា នៅឆ្នាំ២០២១ ក្រុមហ៊ុននេះលក់រថយន្តបានសរុបចំនួន ៦,១៨២គ្រឿង ខណៈដែលរថយន្តស្ព័រ DBX ជារថយន្តដែលលក់ដាច់ជាងគេ៕