(ភ្នំពេញ)៖ អគារលេខ២ និងអគារលេខ៧ នៃ Morgan Enmaison ត្រៀមនឹងបញ្ចប់គ្រោងគម្រោងនាឆាប់ៗនេះ សហគមន៍មាត់ទន្លេដ៏ធំបំផុតក្នុងប្រទេសកម្ពុជានឹងលេចឡើងក្នុងពេលឆាប់ៗនេះ។
ទី០១៖ គ្រោងគម្រោងនឹងត្រូវបញ្ចប់អនាគតរុងរឿងនឹងកើតឡើងឆាប់ៗនេះ នៅខែសីហា ឆ្នាំ២០១៩ ក្រុមហ៊ុន Morgan មានវត្តមានជាផ្លូវការនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ហើយបាននាំយកសហគមន៍សួនច្បារមាត់ទន្លេ ដែលមានទំហំដ៏ធំដល់ទៅ ៤០០,០០០ម៉ែត្រការ៉េ ដំបូងគេក្នុងទីក្រុងភ្នំពេញ នោះគឺ Morgan Enmaison។ ស្របពេលនៃការផ្លាស់ប្តូរសំណង់លំនៅដ្ឋាន ដោយផ្អែកលើទស្សនវិស័យព្រំដែនអន្តរជាតិ បានបង្វែរគំនិតសំណង់លំនៅឋានបែបប្រពៃណី នៅសួនមាត់មទន្លេ ក្នុងប្រទេសកម្ពុជា បានបើកទំព័រថ្មី នៃលំនៅដ្ឋានក្នុងទីក្រុងបែបលំដាប់ខ្ពស់។
ពេលវេលាដើរទៅមុខយ៉ាងឆាប់រហ័ស រយៈពេល២ឆ្នាំក៏បានរសាត់បាត់ទៅហើយ។ ក្នុងនាមជាសហគមន៍ដ៏ធំដែលគេទន្ទឹងរង់ចាំបំផុតនៅក្នុងប្រទេសកម្ពុជា Morgan Enmaison ជាអគារមានទីតាំងនៅចំណុចប្រសព្វនៃទន្លេទាំង៣ ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ដែលតែងតែត្រូវបានគេស្គាល់ឈ្មោះថា «ភ្នំពេញម៉ាន់ហាតាន់» ដែលចាប់ផ្តើមការសាងសង់នៅខែតុលា ឆ្នាំ២០១៩ នឹងបន្ទាប់ពីបញ្ចប់ការសាងសង់ជាន់ក្រោមដី នៅខែមករាឆ្នាំ ២០២០ នេះកន្លងមក នឹងឈានចូលដល់ដំណើរការសាងសង់រចនាសម្ព័ន្ធ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ គម្រោង Morgan Enmaison បានដើរទៅតាមការរំពឹងទុក និងបានដឹកនាំនៅក្នុងដំណើរការ នៃគម្រោងធំៗគឺ អគារលេខ២ និងអគារលេខ៧ ដែលរៀបនឹងបញ្ចប់គ្រោងគម្រោងទាំងស្រុង ហើយជាជំហានដ៏រឹងមាំមួយឆ្ពោះទៅអនាគត ដោយបំពេញតាមការសន្យា និងបង្ហាញពីភាពរុងរឿង។
ទី០២៖ ទីតាំងថ្មីនៃទីក្រុងភ្នំពេញ «តំបន់សេដ្ឋកិច្ចឆ្នេរទន្លេ» ទីតាំងសម្គាល់ទីក្រុង មិនត្រឹមតែជាអគារដែលគួរឱ្យចាប់អារម្មណ៍បំផុតប្រចាំនៅក្នុងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តសញ្ញាខាងស្មារតីនៃទីក្រុង ដែលប្រមូលផ្តុំទៅដោយអភិជនបង្កើតជាទំនាក់ទំនង និងឱកាសអភិវឌ្ឍន៍ទូទាំងពិភពលោក។
កម្ពុជាសព្វថ្ងៃ បានក្លាយជាប្រទេស ដែលមានការចាប់អារម្មណ៍ច្រើនជាងគេនៅអាស៊ីក្រោមឱកាសថ្មីៗ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវជាដើម។ ជាទីកន្លែងសម្រាប់ប្រារព្ធការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ នៅតំបន់ជ្រោយចង្វារ នៃរាជាធានីភ្នំពេញ ដែលត្រូវមានឈ្មោះថា «ភ្នំពេញ លូជាជួយ» ភ្នាក់ងាររដ្ឋាភិបាល អគារលំនៅដ្ឋានលំដាប់ខ្ពស់ អាជីវកម្មខ្នាតធំ សាលារៀន និងមន្ទីរពេទ្យ នឹងត្រូវប្រមូលផ្តុំនៅទីនេះ នាពេលអនាគត។ ក្រោមការគ្រោងទុករបស់រដ្ឋាភិបាលកម្ពុជា តំបន់នេះរឹតតែក្លាយជាអ្នកដឹកនាំនៃ «តំបន់សេដ្ឋកិច្ចឆ្នេរទន្លេ» នៅក្នុងទីក្រុងភ្នំពេញក្នុងរយៈពេល៥ឆ្នាំបន្ទាប់នេះ ហើយ Morgan Enmaison ដែលជាសហគមន៍ធំបំផុតនៅក្នុងតំបន់នេះនឹងឈរនៅជួរមុខក្នុងការអភិវឌ្ឍន៍។
កាលពីថ្ងៃទី៣ ខែមករា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលមានគម្រោងសាងសង់អស់ជាច្រើនឆ្នាំមកហើយនោះ នឹងដាក់ឱ្យដំណើរការសាងសង់ជាផ្លូវការនៅឆ្នាំនេះ ដល់ពេលនោះនឹងផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនដូច ស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងស្ពានមិត្តភាពកម្ពុជា-ចិន ដែរ។
ដែលកម្លាំង CBD ភ្នំពេញ នឹងបន្តពង្រីកការអភិវឌ្ឍន៍នៅតំបន់ខាងកើត។ ដោយតភ្ជាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល តាមរយៈផ្លូវទឹក ដែលនឹងភ្ជាប់ តំបន់ជ្រោយចង្វារ តំបន់សេដ្ឋកិច្ចកោះពេជ្រ និងតំបន់សេដ្ឋកិច្ចកោះប្រាក់ប្រមូលផ្តុំ «បង្កើតជាតំបន់សេដ្ឋកិច្ចឆ្នេរទន្លេ» នៅក្នុងទីក្រុងភ្នំពេញ ដែលនាំមកនូវឱកាសមាស ឱកាសប្រាក់ ជាបន្តបន្ទាប់។ Morgan Enmaison មានចំងាយប្រហែល ៥០០ម៉ែត្រពីស្ពាន ដែលមានវត្តមានមុនគេនៅទីនោះ នឹងក្លាយជាសហគមន៍ដែលទទួលផលខាងសេដ្ឋកិច្ចច្រើនបំផុតនៅក្នុងតំបន់មាត់ទន្លេក្នុងទីក្រុងភ្នំពេញ។
នាពេលអនាគត Morgan Enmaison នឹងបង្កើតសមិទ្ធិផលផ្នែកស្ថាបត្យកម្មដែលមានរូបរាងដ៏ប្រណិតជាមួយនឹងគុណភាពដ៏ល្អឥតខ្ចោះ និងលក្ខណៈពិសេសរបស់ស្ថាបត្យកម្ម ព្រមទាំងបញ្ចូលភាពរស់រវើកថ្មីទៅក្នុងរូបរាងនៃទីក្រុងភ្នំពេញ ដែលធ្វើឱ្យពិភពលោកបានឃើញពីអនុភាពនៃភាពទាក់ទាញរបស់អគារតំណាងអត្តសញ្ញាតំបន់។
ទី០៣៖ ឥទិ្ធពល គុណភាព និងល្បឿនរបស់ Morgan ឆ្ពោះទៅមុខយ៉ាងលឿនទន្ទឹមគ្នា Morgan Enmaison រក្សាតំរូវការនៃគុណភាព ចាប់ពីប្លង់មេរហូតដល់រូបរាងដំបូងដ៏ស្រស់ស្អាត បង្កើនបាននូវចក្ខុវិស័យ និងការស្រមើលស្រមៃនៃអនាគតបន្តិចម្តងៗ។
ចាប់តាំងពីការបង្កើតឡើងមកទល់បច្ចុប្បន្ន គម្រោង Morgan Enmaison បានប្រកាន់ខ្ជាប់នូវក្រមគុណភាពសំណង់ ដោយផ្តល់នូវអគារដែលមានអាយុកាលយូរអង្វែង និងរឹងមាំ ហើយបានទាក់ទាញចំណាប់អារម្មណ៍ពីទីផ្សារដោយផ្អែកលើគុណភាព។ នៅឯការដ្ឋានសំណង់របស់ Morgan Enmaison បុគ្គលិកសំណង់ធ្វើការយ៉ាងយកចិត្តទុកដាក់ និងមានសណ្តាប់ធ្នាប់ជាប្រចាំ ហើយបន្តការវិវឌ្ឍន៍ទៅមុខជាលំដាប់។ បន្ទាប់ពីឆ្លងកាត់ការផ្លាស់ប្តូរនៃជំងឺរាតត្បាតកូវីដ១៩ គម្រោងនេះពឹងផ្អែកលើកម្លាំងខ្លាំងរបស់ក្រុមហ៊ុន ដើម្បីទប់ទល់នឹងសម្ពាធនៃសម្ភារៈសំណង់ និងបុគ្គលិក និងការទប់ស្កាត់ការរាតត្បាតនៃជំងឺ ហើយបន្តខិតខំធានាឱ្យបាននូវការងារទៅតាមកាលវិភាគ ដើម្បីប្រសិទ្ធភាពនៃគុណភាព និងល្បឿននៃការលូតលាស់ ស្របតាមគោលបំណងចំបងរបស់ Morgan ដើម្បីដឹកនាំទីក្រុងឆ្ពោះទៅអនាគត។
ទី០៤៖ សម័យ Morgan បង្ហាញពីភាពស្រស់ស្អាតរបស់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជា Morgan Enmaison ដែលជាកន្លែងតំណាងអត្តសញ្ញាណតំបន់ថ្មីនៃជីវិតនាពេលអនាគតកំពុងលេចចេញជារូបរាងជាមួយនឹងទីក្រុងដ៏រស់រវើកនៃរាជធានីភ្នំពេញ។
សព្វថ្ងៃ ក្រុមហ៊ុន Morgan Group មានវត្តមានក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា អស់រយៈកាល១៤ឆ្នាំមកហើយ។ ខណៈពេលដែលបន្តកែប្រែទីក្រុងថ្មី គម្រោង Morgan Enmaison ក៏បានឈរនៅលើដំណាក់កាលនៃការអភិវឌ្ឍទីក្រុងថ្មី និងបានក្លាយជាចំណែកមួយក្នុងការចូលរួមចំណែក និងបង្កើតស្តង់ដារដើម្បីឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយតំបន់ស្របតាមគោលដៅទាំងពីររៀងៗខ្លួន។
ជំរុញការលើកកម្ពស់ភាពប្រសើរឡើងនៃការតាំងទីលំនៅតាមបំណងប្រាថ្នា Morgan បន្តស្វែងយល់ពីបរិបទនៃការអភិវឌ្ឍន៍ទីក្រុង ដោយផ្តោតលើការយល់ដឹងពីតម្រូវការគ្រប់កម្រិតនៃជីវភាពរស់នៅនៃជួរមាត់ទន្លេរបស់ប្រទេសកម្ពុជា ធ្វើការផ្លាស់ប្តូរជីវភាពរស់នៅតាមបែបប្រពៃណី និងអភិវឌ្ឍន៍ ភាពល្អឥតខ្ចោះនៃជីវភាពរស់នៅ នៅតាមមាត់ទន្លេដោយរស់នៅក្នុងភាពសុខដុមរមនារវាងមនុស្ស និងធម្មជាតិ។
គម្រោង Morgan Enmaison មានវត្តមានជាង២ឆ្នាំមកហើយ ហើយក៏បានបើកដំណើរការជាបន្តបន្ទាប់នូវសមិទ្ធផលផ្នែកស្ថាបត្យកម្មសំខាន់ៗចំនួន៣ ដូចជា៖ ខុនដូជាប់មាត់ទន្លេ (Riverside Apartment), ប្រភេទបន្ទប់Smart Loft, វីឡាលំហលើពពក និង Morgan Golden sky ដោយបង្កើតនូវគម្រោងដំបូងជាច្រើននៅក្នុង «ទីក្រុងធំ» របស់រាជធានីភ្នំពេញ ទៅតាមតម្រូវការលំនៅដ្ឋានផ្សេងៗពីគ្នា ហើយរិតតែទទួលបាននូវភាពប្រាកដនិយម និងការគាំទ្រយ៉ាងកក់ក្តីពីទីផ្សារ។
កំណើនការលក់យ៉ាងច្រើននៃសមិទ្ធផលនីមួយៗរបស់ Morgan Enmaison សុទ្ធតែឆ្លុះបញ្ចាំងពីភាពយល់ដឹងរបស់ Morgan ទៅលើគំរូនៃការអភិវឌ្ឍទីក្រុង ពីជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងការចូលរួម និងបង្កើតទីក្រុងនេះនាពេលអនាគត។ ដែលជាកត្តាបណ្តាលឱ្យមានការសាងសង់លំនៅដ្ឋាន និងទីក្រុងក្នុងទ្រង់ទ្រាយធំបង្កើតប្រព័ន្ធជីវភាពរស់នៅពណ៌បៃតង និងសុខភាពមាំមួន រវាងមនុស្ស និងធម្មជាតិ។
ការពង្រីកលំហរជីវភាពរស់នៅទី២ ក្នុងនាមជាលំនៅដ្ឋានប្រណិតនៃដងមាត់ទន្លេ កម្រិតកំពូលនៅក្នុងទីក្រុងភ្នំពេញ Morgan Enmaison មានបំណងសាងសង់អគារលំនៅដ្ឋាន វីឡា LOFT ផ្ទះវីឡាដីឡូតិ៍ សណ្ឋាគារ អគារការិយាល័យ និងមជ្ឈមណ្ឌលលក់ទំនិញនៅស្រុកដែលនឹងផ្តុំគ្នានៅតំបន់នេះតែមួយ។
គម្រោងនេះ ក៏នឹងផ្អែកទៅលើគ្រឿងបរិក្ខារអន្តរជាតិជាច្រើនទៀត ចំណតឧទ្ធម្ភាគចក្រ កន្លែងជិះទូកកម្សាន្ត ចំណតផែ ក្លឹបកំពូល VIP លើអាកាសកម្ពស់២១០ម៉ែត្រ អាងហែលទឹកជញ្ជាំងកញ្ចក់លើអាកាសដ៏ធំល្វឹងល្វើយ ទេសភាពសួនច្បារជាង១ហិកតា កន្លែងហាត់ប្រាណ សាលស៊ីហ្គា និងភេសជ្ជះ កន្លែង SPA។ល។ ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យ មានសព្វគ្រប់បែបយ៉ាងនៅទីនេះ។
នាពេលអនាគត គម្រោង Morgan Enmaison នឹងភ្ជាប់ធនធានដែលមាននៅជុំវិញ ដើម្បីផ្តល់ជូនសាធារណៈជន ដូចជា តំបន់ សម្រាកលំហែកាយ សហគមន៍អាជីវកម្ម និងការប្រើប្រាស់គុណភាពខ្ពស់ជាដើម។ល។ ព្រមទាំងរួមបញ្ចូលធនធានអាជីវកម្មជាច្រើន ដើម្បីធ្វើឱ្យតំបន់នេះក្លាយជាតំបន់ទី០២ សម្រាប់ការសម្រាកលំហែរកាយ គេហដ្ឋាន ការិយាល័យ តំបន់ទេសចរណ៍ ការអប់រំ និងកិច្ចការរដ្ឋាភិបាលដែលនឹងធ្វើឱ្យគ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅកាន់តែមានន័យ។
បន្ទាប់ពីការបញ្ចប់គ្រោងគម្រោងនៃអគារ ដោយសង្ឃឹមយ៉ាងមុតមាំថាគម្រោង Morgan Enmaison នឹងផ្តល់នូវការរំពឹងទុកដ៏ភ្ញាក់ផ្អើលបន្ថែមទៀត ដល់ទីក្រុងភ្នំពេញ។ ចំណែកទិដ្ឋភាព «រាត្រី» កាលនៃដងទន្លេមេគង្គ ក៏នឹងមានការបំភ្លឺ និងរំលេចឡើងដោយពន្លឺភ្លើងពណ៌ចម្រុះដ៏ស្រស់ឆើតឆាយបន្ថែមទៀត ក្នុងតំបន់តំណាងអត្តសញ្ញាណនេះ៕