(ភ្នំពេញ)៖ ក្រុមហ៊ុន ជីហ្គៀគ្រុប (GGear Group) និងក្រុមហ៊ុន LG Electronics បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការ សាខាថ្មីមួយទៀត គឺ LG BRANDSHOP សាខាក្រុងដូនកែវ ដែលមានអាសយដ្ឋាន ផ្លូវលេខ 107 ភូមិវាលយន្ដ សង្កាត់ស្វាយរៀង ខេត្តស្វាយរៀង។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ដែលមានការចូលរួមក្រោមអធិបិតីភាព លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics ប្រចាំប្រទេសកម្ពុជា។

LG BRANDSHOP សាខាក្រុងស្វាយរៀង គឺមានដាក់តាំងបង្ហាញ និងលក់នូវរាល់ឧបករណ៍អេឡិចត្រូនិច របស់ម៉ាក LG ទាំងអស់ដែលមានដូចជា ទូរទស្សន៍ ម៉ាស៉ីនត្រជាក់ ទូរទឹកកក ម៉ាស៉ីនបោកសម្លៀកបំពាក់ ឧបករណ៍បំពងសម្លេង និង ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែជាផលិតផលទំនើបៗ និងម៉ូដែលថ្មីៗ ចុងក្រោយគេបង្អស់របស់ LG ។

លោក សុខ រស់ បានថ្លែងថា «ការបើកសម្ពោធហាងលក់គ្រឿងអេឡិចត្រូនិច LG BRANDSHOP នាពេលនេះបង្ហា្ញញឲ្យឃើញពីការជឿជាក់ និងទុកចិត្ដលើប្រសិទ្ធិភាពវ៉ាក់សាំងកូវីដ១៩ ជាពិសេសជឿជាក់លើការដឹកនាំ គ្រប់គ្រងរបស់រាជរដ្ឋាភិបាល ដែលមានបុរេវិនិច្ឆ័យខ្ពស់ ចង្អុលបង្ហាញនិងចាត់ចែង ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់»

ចំណែក លោក ហ៊ ហាប់ អគ្គនាយករងក្រុមហ៊ុន ជីហ្គៀ គ្រុប បានថ្លែងថា «តាំងនាមឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន ជីហ្គៀ គ្រុប និង រូបខ្ញុំបាទផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក រស់ សុខ អភិបាលរងខេត្តស្វាយរៀង ដែលបានផ្តល់កិត្តិយសចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធហាងទំនើប LG BRANDSHOP សាខាក្រុងស្វាយរៀង។ វត្តមានរបស់លោកនាថ្ងៃនេះ គឺជាកាតាលីករមួយបន្ថែមទៀត ដែលជួយជំរុញលើកទឹកចិត្តឲ្យរូបខ្ញុំបាទ និងក្រុមការងារទាំងអស់បន្តការខិតខំប្រឹងប្រែង ដើម្បីពាំនាំនូវបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតមកប្រទេសកម្ពុជា។ ជាពិសេសមកកាន់ខេត្តស្វាយរៀង ដើម្បីជាគុណប្រយោជន៍មួយផ្នែកក្នុងការសិក្សា និង ការធ្វើការរបស់ប្អូនៗក៏ដូចជាសម្រួល ដល់ការងារធុរ:កិច្ចផ្សេងៗផងដែរ»

LG BrandShop សាខាក្រុងស្វាយរៀង គឺជាសាខាទី១៨ ក្នុងចំណោម LG BRANDSHOP ទាំងអស់ទូទាំងប្រទេសកម្ពុជា ដែលក្នុងនោះមាន ៧ សាខា សិ្ថតនៅក្នុងរាជធានីភ្នំពេញបូករួមទាំង Aeon 1 និង Aeon 2 និង ១១ សាខាទៀតស្ថិតនៅតាមបណ្តាខេត្តនានា។ យើងនឹងបន្តបើកសាខាថ្មីជាបន្តបន្ទាប់ទៀត តាមផែនការដែលបានគ្រោងទុកក្នុងឆ្នាំ២០២២។

ក្រុមហ៊ុន ជីហ្គៀ គ្រុប មានភាពច្បាស់លាស់ និងចង់ចូលរួមជាមួយខេត្តស្វាយរៀងក្នុងការបង្កើត ឱកាសការងារដល់ប្អូនៗនិស្សិត ដែលបានរៀនចប់ និងចង់ត្រឡប់មកធ្វើការនៅស្រុកកំណើតវិញ ដើម្បីជួយកាត់បន្ថយភាពក្រីក្របានមួយកម្រិត។ ជាងនេះទៅទៀត ក្រុមហ៊ុនក៏មានមជ្ឈមណ្ឌលសេវាកម្មថែទាំ និង ជួលជុសដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និង ជួយជំរុញក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងធនធានមនុស្សក្នុងតំបន់ផងដែរ។

ឆ្លៀតក្នុងឱកាសបើកសម្ពោធសាខាថ្មីនេះផងដែរ LG BRANDSHOP សាខាក្រុងស្វាយរៀង មានកម្មវិធីប្រូម៉ូសិនលក់បញ្ចុះតម្លៃរហូតដល់ ២០% ការថែមជូនកាដូជាច្រើនសន្ធឹកសន្ធាប់ដោយឥតកំណត់។ ការផ្ដល់ជូនដ៏អស្ចារ្យនេះ នឹងចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ថ្ងៃ៩ ខែមករា ឆ្នាំ២០២២។ ព័ត៌មានលំអិត សូមទំនាក់ទំនង ទៅកាន់លេខទូរសព្ទ 016 888 472 ៕