(ក្រុងឡុងដ៍)៖ ខ្សែបម្រើអន្តរជាតិប្រេស៊ីល Philippe Coutinho បានស៊ីញ៉េកុងត្រាលេងឲ្យក្លិបអង់គ្លេស Aston Villa រហូតដល់ចប់រដូវកាលនេះ ជាមួយនឹងជម្រើសទិញដាច់ពីក្លិប FC Barcelona ក្នុងតម្លៃ ៤៥លានដុល្លារផងដែរ។

Aston Villa ស្ថិតក្រោមការបង្វឹករបស់លោក Steven Gerrard បានព្រមព្រៀងផ្ទេរយកអតីតកីឡាករឆ្នើមរបស់ Liverpool ខាងលើនេះ មកកាន់ទឹកដី Villa Park ជាលក្ខណៈខ្ចីជើងរហូតដល់ចប់រដូវកាលឆ្នាំ២០២១-២០២២ នេះ ជាមួយនឹងជម្រើសទិញដាច់ផងដែរ ប្រសិនបើបង្ហាញទម្រង់លេងល្អនៅ Premier League។

Coutinho ដែលមានវ័យ ៣១ឆ្នាំនោះ បានផ្លាស់ចេញពីទឹកដី Anfield ទៅចូលរួមជាមួយ Barcelona នាខែមករា ឆ្នាំ២០១៨ ក្រោមតម្លៃខ្លួនខ្ពស់កប់ពពក ១៩៣លានដុល្លារ ដោយមិនបានបង្ហាញទម្រង់លេងល្អឡើយនៅទឹកដី Camp Nou រហូតធ្វើឲ្យក្លិបអ្នកមានបុណ្យចង់លក់ចេញ ដើម្បីសង្រ្គោះហិវញ្ញវត្ថុក្នុងក្លិបទៀតផងនារដូវក្តៅខាងមុខ។

ក្លិបលេងនៅ Premier League ដទៃទៀតរួមមាន Arsenal, Everton, Newcastle United និង Tottenham Hotspur សុទ្ធតែបានទាក់ទង Philippe Coutinho មកចូលរួមក្រុមរបស់ពួកគេទាំងអស់៕