(ភ្នំពេញ)៖ គម្រោងបុរី ខាសិន ភ្នំពេញ ដែលបង្កើតឡើងដោយក្រុមហ៊ុន ខេមបូឌាន ខាសិន ហ្គ័រជី រៀល អ៊ីស្ទេត ឯ.ក បានបើកការដ្ឋានសាងសង់នៅផ្លូវជាតិលេខ៣ រាជធានីភ្នំពេញ និងបានបើកលក់ជាផ្លូវការហើយ ដោយមានពាណិជ្ជករពីគ្រប់មជ្ឈដ្ឋានចូលរួមសារទរផងដែរ ។

ក្នុងពិធីសម្ពោធបើកការដ្ឋាន និងបើកលក់នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ លោក ហ្វាន់ តឺហួរ នាយកប្រតិបត្តិនៃគម្រោងបុរី ខាសិន ភ្នំពេញ បានឱ្យដឹងថា គម្រោងបុរីខាសិនភ្នំពេញ គឺជាគម្រោងផ្ទះវីឡាដំបូងគេក្នុងទីក្រុងភ្នំពេញដែលបង្កើតឡើងដោយក្រុមហ៊ុន ខេមបូឌាន ខាសិន ហ្គ័រជី រៀល អ៊ីស្ទេត ឯ.ក ដែលមានផ្ទៃដីសរុបចំនួន ៣០ហិកតា គ្រោងនឹងសាងសង់ផ្ទះវីឡា ផ្ទះល្វែងជាង ២០០០ផ្ទះ ដែល មានផ្ទៃសាងសង់សរុប ៣២០,០០០ម៉ែត្រការ៉េ រៀបចំឲ្យមានវិថីពាណិជ្ជកម្មប្រវែង ២២០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ3។

នៅក្នុងគម្រោងនេះមានហាងចំនួន៤១ហាង តាមដងវិថីពាណិជ្ជកម្ម សាលារៀនអន្តរជាតិ មន្ទីរពេទ្យទំនើប និងទម្រង់អាជីវកម្មផ្សេងៗទៀត បណ្ដុំការរស់នៅ ការដើរទិញទំនិញ ការជួបជុំគ្នា ម្ហូបអាហារ ការកម្សាន្ត ការលំហែកាយ និងពាណិជ្ជកម្ម បង្កើតជាសហគមន៍ខ្នាតធំទំនើប លំដាប់ខ្ពស់នៃភាគខាងលិចទីក្រុងភ្នំពេញ និងជាសហគមន៍គំរូអត្តសញ្ញាណភូមិសាស្ត្រថ្មីបំផុតក្នុងខណ្ឌកំបូល ។

លោកបានបន្ថែមថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធ្វើឱ្យគម្រោងអចលនទ្រព្យនេះដំណើរការទៅបានល្អ ដោយបង្ហាញនូវប្រភេទលំនៅដ្ឋានប្រណិតៗ នៅប្រទេសកម្ពុជា ក្រុមហ៊ុន ខាសិន គ្រុប បានអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសអន្តរជាតិកម្ពុជា-ចេជាង ដំណាក់កាលទីមួយប្រកបដោយជោគជ័យ ដែលស្ថិតនៅគីឡូម៉ែត្រលេខ១៧៥ ផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ តាមការរំពឹងទុក សហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះនឹងមានផលិតភាពសរុប ៦០០លានដុល្លារអាមេរិក និងផ្តល់ឱកាសការងារជូនប្រជាជនក្នុងស្រុកជាង ៦,០០០នាក់ ។ តំបន់ពិសេសដំណាក់កាលទី១មានសហគ្រាសចូលពេញអស់ហើយ ក្រុមហ៊ុនកំពុងរៀបចំសាងសង់ដំណាក់កាលទីពីរបន្ថែមទៀត ។

គម្រោងបុរី ខាសិនភ្នំពេញ ស្ថិតនៅសង្កាត់ ភ្លើងឆេះ រទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ(ពីរង្វង់មូលចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៣ចំងាយ ២គីឡូម៉ែត្រ) ក៏ជាគម្រោងផ្ទះវីឡា ផ្ទះល្វែងទំនើបតែមួយគត់នៅក្នុងតំបន់នេះ ។ គម្រោងសាងសង់ទាំងមូលត្រូវបានអនុវត្តជាបីដំណាក់កាលមាន ដំណាក់កាលទី១ សាងសង់លើផ្ទៃដីទំហំ ៥.៥ហិចតា ផ្ទៃសាងសង់មាន ៦៩,០០០ម៉ែត្រការ៉េ ដែលផ្តោតសំខាន់លើប្រភេទផ្ទះល្វែង វីឡា ប្រភេទផ្ទះទាំងអស់អនុវត្តការតុបតែងរួចរាល់ប្រកបដោយស្តង់ដារខ្ពស់ បំពាក់ដោយទូផ្ទះបាយ ទូជញ្ជាំង ចង្ក្រាន ទូបន្ទប់ទទួលភ្ញៀវ និងគ្រឿងសង្ហារឹមម៉ាកល្បីៗផ្សេងៗទៀត ។

នាយកផ្នែកទីផ្សារគម្រោងបុរីខាសិនភ្នំពេញ លោកស្រី Ying Huiling បានឱ្យដឹងដែរថា បុរីខាសិនភ្នំពេញ មានភាពខុសគ្នាពីគម្រោងផ្ទះល្វែងក្នុងស្រុកដែលមានលក្ខណៈបុរាណ្យ ដោយធ្វើតាមទម្លាប់ការរស់របស់ប្រជាជនក្នុងស្រុក រួមផ្សំជាមួយគំនិតនៃការរស់នៅសហគមន៍ទំនើប មានបំពាក់ប្រព័ន្ធឧស្ម័នធម្មជាតិទំនើបអន្តរជាតិ ស្អាតសុវត្ថិភាព ការពារបរិស្ថានបៃតង តម្លៃសមរម្យ និងមានភាពងាយស្រួល បង្កើតបានជាបរិយាកាសរស់នៅប្រកបដោយសុខភាពល្អ និងផាសុកភាពសំរាប់ប្រជាជន ។

លោកស្រីបានបន្ថែមថា ដើម្បីធានាបានគុណភាពសំណង់ បុរីខាសិនភ្នំពេញ បានអញ្ជើញក្រុមហ៊ុនស្ថាបត្យកម្មសាងសង់ក្នុងចំណាត់ថ្នាក់ TOP 10 របស់ទីក្រុងប៉េកាំងប្រទេសចិន ជាក្រុមហ៊ុនម៉ៅការធំលើគម្រោងនេះ។ លើសពីនេះបាននាំមកនូវសេវាកម្ម Greentown Services ដែលជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យឡើងទីផ្សារភាគហ៊ុនហុងកុងប្រទេសចិន ធ្វើជាទីភ្នាក់ងារសេវាកម្មគ្រប់គ្រងអចលនទ្រព្យសហគមន៍ផងដែរ ។ មុនពេលចាប់ផ្តើមគម្រោង បានផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ វិធីសាស្ត្រសេវាកម្មប្រកបដោយវិជ្ជាជីវៈជូនដល់អតិថិជន ខិតខំយ៉ាងណាធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់របស់បុរីរួមបញ្ចូលគ្នាតែមួយ នឹងធ្វើឲ្យសហគមន៍នេះក្លាយជាសហគមន៍រស់នៅប្រកបដោយគុណភាពលំដាប់ខ្ពស់ បរិយាកាសស្រស់ស្អាត សេវាកម្មគ្រប់ជ្រុយជ្រោយ សុវត្ថិភាព និងស្រស់ថ្លា ។

គូសបញ្ជាក់ថា បុរីខាសិនភ្នំពេញត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន ខេមបូឌាន ខាសិន ហ្គ័រជី រៀល អ៊ីស្ទេត ឯ.ក ដែលមានក្រុមហ៊ុនមេ Kasen International Holdings limited ជាក្រុមហ៊ុនឡើងទីផ្សារភាគហ៊ុននៅហុងកុងប្រទេសចិន។ ក្រុមហ៊ុន មានសកម្មភាពអាជីវកម្មចម្បងគឺអភិវឌ្ឍន៍អចលនទ្រព្យ និងផលិតគ្រឿងសង្ហារឹម ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្តចេជាំងប្រទេសចិន ជាក្រុមហ៊ុនសម្ព័ន្ធឆ្លងប្រទេសមានអាជីវកម្មចម្រុះខ្នាតធំមួយ ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងភាគហ៊ុន និងចូលហ៊ុនជាង ៣០ក្រុមហ៊ុន នៅក្នុងនិងក្រៅប្រទេស ។

ក្រុមហ៊ុនមេនេះ មានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យខ្នាតធំល្បីៗជាច្រើននៅក្នុងប្រទេសចិន គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ រួមមានគម្រោងYancheng Qianjiang Fangzhou គម្រោងQianjiang Oasisនៅខេត្តជាងស៊ូ គម្រោងទីក្រុងរណបHaining Kasenខេត្តចេជាង គម្រោងBoao Asia Bay និងគម្រោងPhoenix Mountain Resort in Sanyaនៅខេត្តហឺណាន និងគម្រោងChangbai Mountain Resort in Changshanខេត្តជីលីង៕