(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតបាល់ទាត់ និងបាល់បោះថ្នាក់ខេត្ត ដើម្បីអបអរសាទរខួបលើកទី៤៣ នៃទិវាជ័យជម្នះ៧ មករា(៧ មករា ១៩៧៩.៧ មករា ២០២២)។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្ត លោក ហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរពាក់ព័ន្ធ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ធ្វើនៅទីលានបាល់ទាត់វិទ្យាល័យសម្ដេចឪ។