(ឡុងដ៏)៖ ក្លិប Nottingham Forest បានទម្លាក់ក្រុមកាំភ្លេីងធំ Arsenal ១-០ ត្រឹមជុំទី៣ ពានរង្វាន់ FA Cup រដូវកាល ២០២១-២២ ដោយត្រូវឡើងទៅប៉ះ Leicester City ដែលជាក្រុមការពារតំណែងជើងឯករដូវកាលមុន សម្រាប់ការប្រជែងជុំទី៤ ដ្បិតក្រុមស្ថិតក្នុងលីគកំពូល Manchester United និង Aston Villa ត្រូវសម្រេចគ្នាបញ្ចប់ជុំទី៣ ដែលជាគូចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ។

សល់ត្រឹម ៧នាទីចុងក្រោយកីឡាករ Lewis Grabban ជាអ្នកស៊ុតគ្រាប់ជ័យជម្នះនៅនាទី៨៣ ជួយក្រុម Nottingham យកឈ្នះក្រុម Arsenal ដែលជាក្រុមឈរតំណែងឈ្នះនេះ ១៤សម័យកាលច្រើនជាងគេយ៉ាងអស្ចារ្យក្នុងរដូវកាលនេះដែលដឹកនាំដោយលោក Arteta ហើយក៏បន្តថា «យើងមិនល្អគ្រប់គ្រាន់ហើយយើងមានការសុំទោសសម្រាប់ការប្រកួតនេះ»

នេះជាការរកបានជ័យជម្នះលើកទី៣ របស់ក្រុម Nottingham Forres ទៅលើក្រុម Arsenal ចាប់តាំងពីឆ្នាំ១៩៩៦ ក្នុងពានលីគ Premier League ហើយក្នុងពាន FA Cup ២លើកក្នុងរដូវកាល២០១៧-១៨ នៃលទ្ធផល ៤-២ និងចុងក្រោយនេះ ១-០ ដែលស្ថិតក្នុងជុំទី៣ ដូចគ្នា។

ខាងក្រោមនេះជាលទ្ធផលទាំង ៣២ក្រុមដែលត្រូវប៉ះគ្នាប្រជែងជុំទី៤ ដើម្បីឡើងទៅជុំបន្តនេះពាន FA Cup ស្វែងរក ១៦ក្រុមឡើងវគ្គបន្ត ដែលតាមគ្រោងទុកការប្រកួតនឹងធ្វើនៅថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០២២ខាងមុខនេះ។

1៖ Crystal Palace vs Hartlepool
2៖ Bournemouth vs Boreham Wood
3៖ Huddersfield vs Barnsley
4៖ Peterborough vs QPR
5៖ Cambridge vs Luton
6៖ Southampton vs Coventry
7៖ Chelsea vs Plymouth
8៖ Everton vs Brentford
9៖ Kidderminster vs West Ham
10៖ Wolves vs Norwich
11៖ Tottenham vs Brighton
12៖ Liverpool vs Cardiff
13៖ Stoke vs Wigan
14៖ Nottingham Forest vs Leicester
15៖ Manchester City vs Fulham

ខណៈដែលក្រុម Manchester United ត្រូវប្រជែងជាមួយក្រុម Aston Villa ដើម្បីឡើងប៉ះក្រុម Middlesbrough ដែលបានទម្លាក់ Mansfield Town ៣-២ ក្នុងជុំទី៣ផងដែរ៕