(ភ្នំពេញ)៖ ក្រុមហ៊ុនដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) ជាបុត្រសម្ពន័នៃក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ថ្នាក់លេខ១ នៅអឺរ៉ុប បានសម្ភោធការិយាល័យថ្មីរបស់ខ្លួននៅ TK Central នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ ដែលទទួលបានពានជាអគារអភិវឌ្ឍចម្រុះ មានទីតាំងស្ថិតនៅចំនុចកណ្ដាលនៃខណ្ឌទួលគោក ដើម្បីឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃអាជីវកម្ម និងដើម្បីផ្តល់សុខភាពតាមរយៈអាហារទៅដល់ប្រជាជនឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។

លោក Koh Kok Meng ជាប្រធានគ្រប់គ្រងក្រុមហ៊ុនដាណន់ (Danone) ប្រចាំប្រទេសកម្ពុជា និង មីយ៉ាន់ម៉ាបានថ្លែងឲ្យដឹងថា «ការផ្លាស់ប្តូរការិយាល័យប្រតិបត្តិការអាជីវកម្មរបស់យើងទៅកាន់ការិយាល័យថ្មី ហើយធំជាងមុននៅក្នុងតំបន់ទួលគោក ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់យើងចំពោះសុខភាពប្រជាជន និងការវិនិយោគរបស់យើងនៅក្នុងទីផ្សារកម្ពុជារយៈពេលវែង។ ការផ្លាស់ប្តូរនេះជាជំហ៊ានដ៏សំខាន់មួយទៀត ដែលធ្វើឲ្យ យើង អាចគាំទ្រអាជីវកម្មដែលកំពុងរីកចម្រើនយ៉ាងលឿន និងដើម្បីបំពេញតម្រូវការរបស់បុគ្គលិកយើងមានចំនួនកាន់តែច្រើន។ នៅ Danone យើងជឿជាក់ថាការិយាល័យជាមជ្ឈមណ្ឌលជួបជុំដែលបុគ្គលិកអាចផ្សាភ្ជាប់ទំនាក់ទំន ង បង្កើតអ្វីដែលថ្មី រៀនអបអរសាទរ និង សហការ ដើម្បីយើងរីកចំរើនឡើងទាំងអស់គ្នា»។

លោក Koh KokMeng បានបន្តថា «នៅ Danone យើងប្ដេជ្ញាចិត្តដោះស្រាយតម្រូវការក្នុងស្រុកតាមរយៈការ ធ្វើអាជីវកម្មប្រកបដោយនវានុវត្តន៍និងនិរន្តភាព ព្រោះយើងជឿជាក់ថា សុខភាពមនុស្ស និងពិភពលោក តែងមានទំនាក់ទំនងជាមួយគ្នាជានិច្ច។ គោលបំណងរបស់យើងនៅក្នុងប្រទេសកម្ពុជា គឺចង់ផ្ដល់ឱ្យអ្នកម្ដាយគ្រប់រូបនូវអាហារូបត្ថម្ភដែលត្រឹមត្រូវសម្រាប់ពួកគាត់ និងកូនៗរបស់គាត់តាមរយៈផលិតផលដែលផ្តោតលើសុខភាពជាចំបង»

Danone Cambodia ជានិមិត្តសញ្ញានៃការបង្ហាញពីដំណោះស្រាយអាហារូបត្ថម្ភបែបវិទ្យាសាស្ត្រ បង្កើតឡើងដើម្បីផ្ដល់ផលវិជ្ជមានតាមរយៈការផ្ដល់អាហារទៅកាន់មនុស្សដែលត្រូវការជាចាំបាច់ ចាប់ពីម្ដាយ ពពោះរហូតដល់កុមារអាយុពីរឆ្នាំឬលើសជាមួយនឹងម៉ាកផលិតផលនាំមុខក្នុងស្រុក និងអន្តរជាតិដូចជា Dumex Dugro, Dumex SuperGold Kid, Dumex Dumilk, Dugro All n One និង Aptakid ។

គួរជម្រាបថា ក្រុមហ៊ុនដាណន់ ស្ពេសស៊លឡាយដ៏ នូទ្រីសិន (ខេមបូឌា) ជាសមាជិក នៃ Danone Group, Danone គឺជាក្រុមហ៊ុនអាហារ និងភេសជ្ជៈចម្រុះក្នុងស្រុកឈានមុខគេលើប្រភេទដែលផ្តោតលើសុខភាព និង ការរីកលូតលាស់ឆាប់រហ័សក្នុងអាជីវកម្មបីប្រភេទ គឺ៖ អាហារចំបងដែលបានពីទឹកដោះសត្វ និង អាហារផលិតពីរុក្ខជាតិ ព្រមទាំងទឹក និងអាហារូបត្ថម្ភសម្រប់កុមារ Essential Dairy & Plant-Based products, Waters and Specialized Nutrition។

ក្រោមអត្ថន័យ «Danone, One Planet. One Health» ដោយបង្ហាញពីភាពជឿជាក់យ៉ាងមុតមាំថា សុខមាលភាពមនុស្ស និងភពផែនដី គឺមានទំនាក់ទំនងជាមួយគ្នាយ៉ាងជិតស្និទ្ធ។ Danone មានគោលដៅចង់ជម្រុញការបរិភោគអាហារ និងភេសជ្ជៈឱ្យកាន់តែផ្ដល់សុខភាពល្អ និងស្ថេរភាព។ ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់ចំណីអាហារដ៏ជោគជ័យមួយនៅក្នុងសកលលោកជាមួយការលក់ផលិតផលចូលទៅក្នុងទីផ្សារជាង ១២០ប្រទេស និងមានអ្នកបម្រើការងារជាង ១សែននាក់ ហើយបង្កើនអត្រាលក់ចំនួន២៣.៦ប៊ីលានយូរ៉ូ(€23.6)ក្នុងឆ្នាំ២០២០។ ផលប័ត្ររបស់ Danone រួមមានផលិតផលម៉ាកល្បីៗលំដាប់អន្តរជាតិ (Actimel, Activia, Alpro, Danette, Danio, Danonino, Evian, Nutricia, Nutrilon, Volvic ជាដើម) ក៏ដូចជាផលិតផលម៉ាកល្បីៗក្នុងស្រុក និងក្នុងតំបន់ (រួមទាំង Dumex Dugro, Protinex, AQUA, Blédina, Bonafont , Cow & Gate, Horizon Organic, Mizone, Oikos, Prostokvashino, Silk)៕