(មែលប៊ន)៖ កីឡាករវាយតេន្នីសលំដាប់លេខ១ របស់ពិភពលោក Novak Djokovic បានវិលត្រឡប់ទៅហ្វឹកហាត់វិញ បន្ទាប់ពីត្រូវបានដោះលែង ពីការឃុំខ្លួន ដោយក្រសួងអន្តោរប្រវេសន៍អូស្ត្រាលី នាថ្ងៃចន្ទនេះ, ជាមួយនឹងការបង្ហោះរូបភាព ជាមួយនឹងក្រុមរបស់លោក ពីទីលានប្រកួត Melbourne Park ហើយបានអរគុណដល់ចៅក្រម ចំពោះការលុបចោល នូវការលុបចោលទិដ្ឋាការរបស់លោក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ។

«ខ្ញុំពិតជារីករាយ ដែលចៅក្រម បានលុបចោល នូវការលុបចោលទិដ្ឋាការរបស់ខ្ញុំ។ បើទោះបីជាគ្រប់យ៉ាង បានកើតឡើង, ខ្ញុំចង់នៅតែចង់ស្នាក់នៅ និងព្យាយាម ក្នុងការប្រកួត នៅព្រឹត្តិការណ៍ Australian Open។ ខ្ញុំនៅតែផ្តោតលើវា។ ខ្ញុំធ្វើដំណើរមកទីនេះ ដើម្បីប្រកួត នៅឯព្រឹត្តិការណ៍មួយ ក្នុងចំណោមព្រឹត្តិការណ៍ដ៏សំខាន់បំផុត នូវចំពោះមុខអ្នកគាំទ្រដ៏អស្ចារ្យ», នេះបើតាមកីឡាករសញ្ជាតិស៊ែប៊ីរូបនេះ បានសរសេរ នៅលើ Twitter។

ក្រុមគ្រួសាររបស់កីឡាករ Djokovic បានលើកឡើងថា ការដោះលែងរបស់លោក គឺជា «ជោគជ័យដ៏ធំបំផុត នៅក្នុងជីវិតរបស់លោក»

នៅព្រឹកថ្ងៃចន្ទនេះ, ចៅក្រម Anthony Kelly បានសម្រេចថា ការសម្រេចរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការលុបចោលទិដ្ឋាការរបស់កីឡាករ Djokovic កាលពីសប្តាហ៍មុន ដោយសារតែមានជម្លោះ លើការលើកលែងផ្នែកវេជ្ជសាស្ត្ររបស់លោក ពីការតម្រូវឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះ គឺ "មិនសមហេតុផល" និងបានចេញបញ្ជាឲ្យមានការដោះលែង៕