(មេនឆេស្ទើ)៖ Manchester United នឹងប៉ះគូប្រជែងមកពី Championship គឺ Middlesbrough ក្នុងជុំទី៤ នៃពានរង្វាន់ FA Cup នៅពេលយកឈ្នះ Aston Villa ១-០ នៅទឹកដី Old Trafford នាយប់មិញនេះ។

កីឡាករខ្សែបម្រើប្រយុទ្ធ Scott McTominay ជាអ្នកតែតបញ្ចូលទីរកបានតែ ១គ្រាប់ប៉ុណ្ណោះនៅនាទីទី៨ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Fred ក្នុងការទម្លាក់គូប្រជែងមកពី Premier League ដូចគ្នានៃពានលំដាប់ទី២ អង់គ្លេសខាងលើនេះ ដែលនឹងចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី៤-៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។

តែយ៉ាងណាក្រុមរបស់លោក Steven Gerrard ក៏មានឱកាសតាមស្មើផងដែរនៅវគ្គទី២ ដ្បិត Danny Ings ស្ថិតក្នុងជំហរក្រៅល្បែង (off side)។

ក្នុងជំនួបដ៏សំខាន់នេះដែរ ខ្សែប្រយុទ្ធស្នូល Cristiano Ronaldo មិនត្រូវលោក Ralf Rangnick ដាក់ឲ្យចូលលេងនោះទេ ដោយសារមានបញ្ហារបួសតិចតួច៕