(ភ្នំពេញ)៖ ដើម្បីផ្ដល់ការគាំទ្រដល់សិស្សានុសិស្សឆ្នើមដែលត្រូវការជំនួយផ្នែកហិរញ្ញវត្ថុ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នឹងបន្ដផ្តល់អាហារូបករណ៍១០០%ចំនួន ៨០កន្លែងសម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ។ អាហារូបករណ៍ដែលសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញផ្ដល់ជូនរួមមានអាហារូបករណ៍១០០%និងអាហារូបករណ៍តាមនិទ្ទេស។

សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញគឺជាសាកលវិទ្យាល័យឈានមុខគេក្នុងប្រទេសកម្ពុជាដែលផ្តល់ជូននូវការអប់រំតាមបែបអាមេរិកដែលមានគុណភាពខ្ពស់និងជាសាកលវិទ្យាល័យតែមួយគត់ដែលផ្តល់កម្មវិធីសញ្ញាបត្រពីរដែលមានការទទួលស្គាល់ជាអន្តរជាតិពីសហរដ្ឋអាមេរិក។

AUPPផ្តល់ជូននូវកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម និងមុខជំនាញចំនួន 6 ផ្សេងទៀតសម្រាប់កម្មវិធីសិក្សាបរិញ្ញាបត្ររួមមានកិច្ចការសកល(Global Affairs) ច្បាប់(Law) ធុរកិច្ច (Business) គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច (Tourism and Hospitality Management) បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (Information Communications Technology) និងការគ្រប់គ្រងបច្ចេកវិទ្យាព័ត៌មាន (Information Technology Management)។

អាហារូបករណ៍១០០%ចំនួន ៨០កន្លែងសម្រាប់ថ្នាក់បរិញ្ញាបត្ររួមមាន:
15 កន្លែង៖ សម្រាប់បរិញ្ញាបត្រផ្នែកច្បាប់ (Law)
15 កន្លែង៖ សម្រាប់បរិញ្ញាបត្រផ្នែកកិច្ចការសកល (Global Affairs)
50 កន្លែង៖ សម្រាប់មុខជំនាញបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ (Information Communications Technology)

ក្រៅពីអាហារូបករណ៍១០០% AUPP ក៏ផ្តល់អាហារូបករណ៍តាមនិទ្ទេស សម្រាប់បរិញ្ញាបត្រផងដែរ។សម្រាប់អាហារូបករណ៍តាមនិទ្ទេសនិសិ្សតអាចទទួលបានអាហារូបករណ៍ដោយអាស្រ័យលើនិទ្ទេសនៃការប្រឡងសញ្ញាបត្រទុតិយភូមិសម្រាប់និទ្ទេស Aនិងនិទ្ទេសB ។ ចំពោះកម្មវិធីសញ្ញាបត្រមួយ (AUPP Single Degree Programs) សាលានឹងផ្ដល់ជូនអាហារូបករណ៍១៥០០ដុលា្លរយះពេល៤ឆ្នាំសម្រាប់និទ្ទេស A និង ១០០០ដុល្លារយះពេល៤ឆ្នាំសម្រាប់និទ្ទេស B។ រីឯ កម្មវិធីសញ្ញាបត្រពីរ (AUPP Dual Degree Programs) សាលានឹងផ្ដល់ជូនអាហារូបករណ៍៤៥០០ដុលា្លរយះពេល២ឆ្នាំដំបូងសម្រាប់និទ្ទេស A និង ៣៥០០ដុល្លារយះពេល២ឆ្នាំដំបូងសម្រាប់និទ្ទេសB។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១ឬចូលទៅកាន់គេហទំព័រ៖ https://www.aupp.edu.kh/tuition-scholarships-financial-aid-loans/aupp-scholarships/ ។ អាស័យដ្ឋាន៖ ផ្ទះលេខ ២៧៨H ផ្លូវ ២០១R, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រ ៦, ខណ្ឌឬស្សីកែវ, រាជធានីភ្នំពេញ