(អាមេរិក)៖ តារាចម្រៀងវ័យក្មេងល្បីឈ្មោះរបស់អាមេរិក Billie Eilish និងតារាចម្រៀងប្រុស Finneas ត្រូវបានរាយការណ៍ថា ឈ្នះពានរង្វាន់ «Best Original Song» ពីកម្មវិធី «Golden Globe»។ ចម្រៀងដែលទទួលបានពានរង្វាន់នោះ គឺបន្ទាប់ពីត្រូវបានយកទៅដាក់ក្នុងខ្សែភាពយន្ត James Bond ចំណងជើងថា «No Time To Die»

បទចម្រៀងរបស់ តារាវ័យ២០ឆ្នាំ Billie Eilish ដែលបានឈ្នះពានរង្វាន់នេះ ក៏ត្រូវបានគេដឹងថា មានចំណងជើងដូចគ្នាទៅនឹងចំណងជើងខ្សែភាពយន្តរបស់ James Bond ដែល គឺ «No Time To Die» តែមួយ។ ចម្រៀងនេះ ជាស្នាដៃនិពន្ធឡើងដោយនាងផ្ទាល់ និងបងប្រុសរបស់នាងម្នាក់ឈ្មោះ ឈ្មោះថា Finneas វ័យ២៤ឆ្នាំ។

តារាចម្រៀង Billie Eilish ធ្លាប់បានបង្ហើបឲ្យដឹងថា នាងបានសរសេរបទចម្រៀងមួយនេះតាំងពីមានវ័យ១៧ឆ្នាំមកម្ល៉េះ ហើយតាមរយៈស្នាដៃនេះ នាងក៏បានក្លាយជាសិល្បការិនី វ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលបានសរសេរចម្រៀង សម្រាប់រឿង James Bond «No Time To Die» ផងដែរ ដែលធ្វើឲ្យនាងឈ្នះបានពានរង្វាន់ Grammy លើកទី៦៣ កាលពីអំឡុងខែមីនា ឆ្នាំ២០២១ ក្នុងនាមជាពានរង្វាន់ «Best Song»

គួរជម្រាបថា កន្លងមកពានរង្វាន់ «Best Original Song» កន្លងមក គឺបានទៅលើតារាចម្រៀង Beyoncé តាមរយៈបទចម្រៀង «Be Alive», តារាចម្រៀង Lin-Manuel Miranda, តារាចម្រៀង Van Morrison, តារាចម្រៀង Carole King និង Jennifer Hudson ជាដើម ខណៈពេលនេះ គឺបានធ្លាក់ទៅលើតារាវ័យក្មេង Billie Eilish និង Finneas៕