(ឡុងដ៏)៖ ក្លិប Manchester City អាចធ្វើការផ្លាស់ប្តូរដ៏អស្ចារ្យមួយជាមួយក្លិបធំ Real Madrid ក្នុងការនាំយកខ្សែបម្រើឆ្នើម Luka Modric ដែលកំពុងស្ថិតក្នុងភាពមិនសប្បាយចិត្តចំពោះកិច្ចសន្យាថ្មី រវាងនិងថ្នាក់ដឹកនាំក្លិបលោក Florentino Perez ខណៈដែលក្លិបដឹកនាំដោយលោក Pep Guardiola កំពុងរង់ចាំដោយបើកចំហរ។
Modric បានកំពុងឈានចូលវ័យ ៣៦ឆ្នាំ ហើយមានកិច្ចសន្យាចាស់នឹងផុតកំណត់នៅចុងបញ្ចប់រដូវកាលនេះ ដោយមិនពេញចិត្តជាមួយកិច្ចសន្យាថ្មី ក្នុងលក្ខណ្ឌដែលផ្តល់ដោយលោកប្រធាន Perez ដែលមានតម្លៃទាប ហើយចង់ឲ្យមានរយៈពេល ២ឆ្នាំបន្ថែមទៀត។ នេះបើតាមប្រភពពីសារព័ត៌មានអេស្ប៉ាញ El Nacional បានឲ្យដឹង។
ម្ចាស់បាល់មាស Ballon d’Or 2018 ខ្សែបម្រើសញ្ជាតិក្រូអាត Modric បានផ្ទេរចូលមកកាន់ក្លិប Real Madrid កាលឆ្នាំ២០១៣ មកពីក្លិប Tottenham Hotspur ក្នុងតម្លៃប្រមាណ ៤០លានផោន ហើយមកដល់ពេលនេះលេងបាន ៤១១ប្រកួតរកបាន ២៨គ្រាប់ត្រូវបានគេចាត់ទុកថាជាវិរៈបុរសប្រចាំក្លិបដែលបានរួមចំណែកឈ្នះពាន La Liga ២ដងនិងពាន UCL ៤ដង។
ក្លិប Man City បច្ចុប្បន្នកំពុងរង់ចាំក្នុងការផ្តល់ឲ្យ Modirc នៅអនាគតដ៏គួរឲ្យចាប់អារម្មណ៍ ដោយបានលើកឡើងថា គ្មានបញ្ហានោះទេសម្រាប់ការផ្លាស់ប្តូរមកកាន់កីឡដ្ឋាន Etihad បន្ទាប់ពីលោកធ្លាប់មានភាពរីករាយនៅលីគ Premier League ជាមួយក្លិបមាន់ខ្នាយមាស់ Tottenham រូចទៅហើយ៕