(ស្វាយរៀង)៖ សែលកាត បានចូលរួមអបអរសាទរដល់អតិថិជនមហាសំណាងមួយរូបទៀត ដែលបានឈ្នះរង្វាន់លុយសុទ្ធដល់ទៅ ៤ ម៉ឺនដុល្លារ ដោយគ្រាន់តែអនុវត្តវិធីងាយៗបំផុត គឺចូលរួមលេងនៅក្នុងកម្មវិធី «ឈ្នះលុយសុទ្ធ ១ ម៉ឺនដុល្លាររៀងរាល់ថ្ងៃ» ពី សែលកាត។

អតិថិជនមហាសំណាងរូបនេះមានឈ្មោះថា សូរ សុខុម ជាអាជីវករម្នាក់ដែលមានអាសយដ្ឋាននៅ ភូមិឬស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទោប ខេត្តស្វាយរៀង បានឈ្នះរង្វាន់លុយសុទ្ធ ៤ ម៉ឺនដុល្លារកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនេះ។

ពិតជារំភើបនិងរីករាយខ្លាំងណាស់ ព្រោះនេះជាសំណាងពិតៗ ជាមួយលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ ដើម្បីផ្លាស់ប្តូរជីវភាពរស់ និងសម្រេចនូវក្តីស្រមៃបានយ៉ាងងាយស្រួល។

គ្រប់គ្នាសុទ្ធតែមានឱកាសឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់នេះដូចអតិថិជនរូបនេះផងដែរដោយគ្រាន់តែតេទៅលេខ ៨៨៨៨ រួចចុច លេខ ១ ដើម្បីចូលរួមលេងរាល់ថ្ងៃ ឬលេខ ២ ដើម្បីចូលរួមលេងថ្ងៃនេះ។

កុំខកខានឱកាសសំណាងនេះ! លើកទូរសព្ទដៃឡើងរួចចុចទៅលេខ ៨៨៨៨ ឥឡូវនេះ តេកាន់តែច្រើនមានឱកាសឈ្នះក៏កាន់តែច្រើន។

សូមរង់ចាំទស្សនាការចាប់រង្វាន់រៀងរាល់ថ្ងៃ វេលាម៉ោង ៦៖៥០ នាទីល្ងាចលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុក CTN TV និងចាក់ផ្សាយ ឡើងវិញនៅលើ YouTube Channel របស់ Cellcard ៕