(បាត់ដំបង)៖ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានបន្តប្រគល់រង្វាន់ម៉ូតូ Honda Scoopy ០១គ្រឿងបន្ថែមទៀតដល់អតិថិជនមានសំណាងឈ្មោះ ង៉ាម ថាវី ភេទស្រី អាយុ៣៦ឆ្នាំ មានមុខរបរជាកសិករ រស់នៅភូមិជីសាង ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

លោកស្រី ង៉ាម ថាវី បានរៀបរាប់ប្រាប់ថា គាត់មានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងណាស់ ដែលមានសំណាងឈ្នះរង្វាន់ម៉ូតូដ៏ទំនើបពីឆេមពានអាយស៍។ នៅថ្ងៃត្រូវ រង្វាន់នោះគាត់រៀបទៅបេះសណ្តែកខៀវនៅឯចម្ការ ក៏បានទិញឆេមពានអាយស៍០១កំប៉ុងមកហូប គ្រាន់តែគាស់ឃើញរូបម៉ូតូភ្លាម គាត់បានស្រែកប្រាប់អ្នកលក់ ឱ្យជួយមើល រួចបានបន្តប្រាប់ប្តីផង បងប្អូនផងដែរ។

តំណាងក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងឆេមពាន លោក នាង វាសនា បានចូលរួមអបអរដល់អ្នកឈ្នះរង្វាន់ធំ និងបានបន្ថែមថា សំណាងគឺមានពិតហើយរង្វាន់ម៉ូតូ Scoopy ក៏មានច្រើនទៀតនៅក្រោមក្រវិលកំប៉ុងឆេមពានស្រាប់។

អតិថិជនឆេមពានយិនស៊ិន និងឆេមពានអាយស៍គ្រប់ៗគ្នា សុទ្ធតែមានឱកាសឈ្នះរង្វាន់ម៉ូតូ Scoopy និងរង្វាន់ជាលុយសុទ្ធដ៏ច្រើនសន្ធឹកសន្ធាប់ដូចៗគ្នា។

លោកក៏បានថ្លែងជូនពរដល់អតិថិជនទាំងអស់ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និងឆេមពានអាយស៍ ឱ្យមានសំណាងឈ្នះរង្វាន់ធំគ្រប់ៗគ្នា។

ភេសជ្ជៈប៉ូវកម្លាំងឆេមពានយិនស៊ិន និងឆេមពានអាយស៍ មានរង្វាន់ជាច្រើននៅក្រោមក្រវិលកំប៉ុងស្រាប់ ពិសេសរង្វាន់ជាប្រាក់រៀល៥ម៉ឺនរៀល ៥០ម៉ឺនរៀល ១លានរៀល និងរង្វាន់ម៉ូតូ Honda Scoopy ដ៏ច្រើនសន្ធឹកសន្ធាប់។

សូមបញ្ជាក់ដែរថា ចំណែកអ្នកលក់ឆេមពានអាយស៍ឱ្យអ្នកឈ្នះរង្វាន់ម៉ូតូ Honda Scoopy ខាងលើ ក៏ទទួលបានកាដូលើកទឹកចិត្តជា ភេសជ្ជៈប៉ូវកម្លាំងឆេមពានអាយស៍ ចំនួន៥០កេសផងដែរនោះគឺលោកស្រី ចាម ផាន់នី អាយុ៣៩ឆ្នាំ ជាអ្នកលក់ភេសជ្ជៈក្នុងភូមិជីសាង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕