(សៀមរាប)៖ មូលនិធិ Herbalife Nutrition (HNF) ដែលជាសាជីវកម្មមិនស្វែងរកប្រាក់ចំណេញ ដែលបានតាំងចិត្តជួយដល់កុមារងាយរងគ្រោះ បានបន្តគាំទ្រដៃគូ Casa Herbalife Nutrition របស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងឆ្នាំ២០២២។

ជាក់ស្តែងនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ម្សិលមិញ មូលនិធិ Herbalife Nutrition (HNF) បានប្រកាសពីភាពជាដៃគូបន្តជាមួយមន្ទីរពេទ្យកុមារអង្គរ (AHC) ជាមួយនឹងជំនួយហិរញ្ញវត្ថុចំនួន ១០០,០០០ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មវិធីអាហារូបត្ថម្ភរបស់កុមាររបស់ AHC ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភរបស់កុមារមកពីទូទាំងប្រទេសកម្ពុជា។

AHC គឺជាអង្គការថែទាំសុខភាពកុមារដែលមិនស្វែងរកប្រាក់ចំណេញ និងបានកំពុងផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃចាប់តាំងពីឆ្នាំ១៩៩៩ មកម្ល៉េះ។ AHC បានពង្រីកខ្លួនពីមន្ទីពេទ្យដ៏តូចមួយទៅជាអង្គការថែទាំសុខភាពកុមារនាំមុខគេក្នុងថ្ងៃនេះដែលមានបំណងមិនត្រឹមតែលើកកម្ពស់សេវាថែទាំសុខភាពដល់កុមារកម្ពុជានោះទេ ថែមទាំងមានការធ្វើកំណែទម្រង់ទៀតផង។

ការគាំទ្រពី HNF ក្នុងឆ្នាំ ២០២២នេះនឹងអនុញ្ញាតឱ្យមន្ទីពេទ្យកុមារអង្គរផ្តល់កញ្ចប់អាហារ និងបរិក្ខារអនាម័យសំខាន់ៗដល់អ្នកជំងឺដែលខ្វះខាតចំនួន ១,៣០០នាក់។ បន្ថែមលើនេះទៀត សរុប ១១,៦៤៥គ្រួសារនឹងទទួលបានការគាំទ្រក្នុងការកសាងចំណេះដឹងផ្នែកអាហារូបត្ថម្ភនៅមន្ទីពេទ្យកុមារអង្គរ តាមរយៈការអប់រំជាក្រុមស្តីអំពីអាហារូបត្ថម្ភ ការបង្រៀនចម្អិន ការបង្រៀនដាំដុះបន្លែបង្ការ ការគាំទ្រមួយទល់មួយ និងការប្រឹក្សាអំពីការបំបៅដោះកូន។ នៅក្នុងសហគមន៍ដាច់ស្រយាល ដែលមានការប្រឈមខ្ពស់លើបញ្ហាកង្វះអាហារូបត្ថម្ភ មន្ទីរពេទ្យកុមារអង្គរនឹងផ្តល់ការអប់រំផ្នែកអាហារូបត្ថម្ភ និងការចម្អិនអាហារដល់ ៨,០០០គ្រួសារ។

អ្នកស្រី វិសាល ម៉ារៃ នាយិការងមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា៖ «តាំងនាមឱ្យកុមារ និងបុគ្គលិកនៃមន្ទីរពេទ្យកុមារអង្គរ ខ្ញុំមានកិត្តិយសណាស់ដែលបានទទួលយកជំនួយឆ្នាំទី៣ ចំនួន ១០ម៉ឺនដុល្លារអាមេរិក ពីមូលនិធិ Herbalife Nutrition។ ការបរិច្ចាគដ៏សប្បុរសនេះនឹងអនុញ្ញាតឱ្យ AHC បន្តផ្តល់ការព្យាបាលកង្វះអាហារូបត្ថម្ភនៅក្នុងមន្ទីរពេទ្យ និងសហគមន៍ ក៏ដូចជាការផ្តល់ការអប់រំអាហារូបត្ថម្ភដល់អ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ ដើម្បីលើកកម្ពស់សុខុមាលភាពកុមារ»

លោកស្រីក៏បានបន្តទៀតថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅម្តងទៀតដល់មូលនិធិ Herbalife Nutrition សម្រាប់ការបន្តភាពជាដៃគូរបស់អ្នក និងគាំទ្រ AHC ដូច្នេះយើងអាចជួយកុមារជាច្រើនទៀតដែលត្រូវការជំនួយ។ សូមជូនពរបងប្អូនមានសុខភាពល្អ សំណាងល្អ និងជោគជ័យគ្រប់ភារកិច្ច»

ជាមួយគ្នានេះផងដែរ នាយិកាគ្រប់គ្រងក្រុមហ៊ុន Herbalife Nutrition កម្ពុជា អ្នកស្រី ឈុន ណៃឈីវ បានថ្លែងថា៖ «ខ្ញុំមានកិត្តិយសក្នុងការតំណាងឱ្យមូលនិធិ Herbalife Nutrition ដើម្បីបន្តភាពជាដៃគូឆ្នាំទី៣ រវាង HNF និង AHC ស្របពេលដែលយើងកំពុងបន្តជួយកែលម្អជីវិត និងអាហារូបត្ថម្ភរបស់កុមារដែលត្រូវការជំនួយ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយរបស់យើងទាំងអស់សម្រាប់ការប្តេជ្ញាចិត្ត និងទឹកចិត្តរបស់ពួកគេក្នុងការផ្តល់ត្រឡប់ទៅសហគមន៍របស់ពួកគេ ជាពិសេសក្នុងអំឡុងពេលបញ្ហាប្រឈមទាំងនេះ»

មូលនិធិ Herbalife Nutrition (HNF) ត្រូវបានបង្កើតឡើងដើម្បីកែលម្អជីវិត និងសហគមន៍ជុំវិញពិភពលោក។ ដោយផ្តោតលើការធ្វើឱ្យអាហាររូបត្ថម្ភកាន់តែងាយស្រួល លុបបំបាត់ភាពអត់ឃ្លាន និងការលើកកម្ពស់ឱកាសសេដ្ឋកិច្ច HNF ធ្វើការជាមួយអង្គការក្នុងស្រុក និងពិភពលោកឈានមុខគេ ដោយធានាថាយើងកំពុងផ្តល់អាហារូបត្ថម្ភល្អដល់មនុស្ស និងភពផែនដី ពីព្រោះទាំងពីររួមគ្នានាំទៅរកពិភពលោកដែលមានសុខភាពល្អ។ សម្រាប់ព័ត៌មានបន្ថែមអំពី HNF និងរបៀបដែលអ្នកអាចគាំទ្រការងារសំខាន់ៗរបស់មូលនិធិ សូមចូលទៅកាន់គេហទំព័រ www.herbalifenutritionfoundation.org។

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ១៩៨០។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង ៩០ប្រទេស ដោយសមាជិកឯករាជ្យរបស់យើង ដែល
ផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។

តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com៕